A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 19 June 2013

Border official: Rong Chhun's claims about Koh Tral is just an opposition to the government មន្ត្រី​ជំនាញ​ព្រំដែន​៖ ការលើក​ឡើង​​ពី​កោះត្រល់​គ្រាន់​តែ​​ជា​​ការ​ប្រ​ឆាំង​​ប៉ុណ្ណោះ​

កុយ ពីជិតៈ "ខ្ញុំ​ក៏​ក្មេង​សម័យ​ក្រោយ​៧​មក​រា​ដែរ ខ្ញុំ​អត់​ដែល​បាន​រៀន​ពី​​សៀវ​ភៅ​ហ្នឹង ខ្ញុំ​ក៏​អត់បាន​​​ទាន់​​ឃើញដែរ​ ពិសេស​មតិ​ពួក​គាត់​ហ្នឹង​អត់​មាន​អី​ថ្មី​ទេ​​ រឿង​ហ្នឹង​គាត់​និយាយ​តាំង​ពី​ដើម​រហូត​មក​ដល់​ឥឡូវ ទោះបី​រាជ​រដ្ឋាភិបាល សម្តេច​នាយក​លោក​បង្ហាញ​ភស្តុ​តាង​គ្រប់​បែប​យ៉ាង​ តែ​វា​នៅ​តែ​មាន​បញ្ហា​ហ្នឹង ខ្ញុំ​ក៏​គ្មានអ្វី​បក​ស្រាយ​​ ជាង​ការ​លើកឡើង​របស់​សម្តេច​នាយក​លោក​បាន​ប្រាប់​អស់​ហើយ​​ទៅ​មតិ​មហា​ជន​។ ទស្សនៈគាត់​​ប្រ​ឆាំង​ គាត់​ប្រ​ឆាំង​ផ្កាប់​មុខដល់​ថ្ងៃ​ស្លាប់ ទោះបី​យើង​ពន្យល់​ម៉េច​​ ប្រាប់​យ៉ាង​ម៉េច​ ក៏​ដោយ"។
អ្នកស្រែៈ នេះឬមន្ត្រីជំនាញព្រំដែនសម័យដៃចោរ មិនដែលបានរៀនពីភូមិវិទ្យាផង កោតតែមានឈ្មោះថាជាមន្ត្រីជំនាញព្រំដែនដែរ ?
 អ្នកស្រី កុយ ពីជិត អ្នកជំនាញព្រំដែនអត់ដែលបានរៀនពីភូមិវិទ្យា
ភស្តុតាងថ្មីបញ្ជាក់ថាកោះត្រល់ជារបស់ខ្មែរ តែ សែន កាត់ឲ្យយួន

ដោយ ជន ស្រីណុច និងស៊ុន ណារិន ថ្ងៃអង្គារ ទី18 មិថុនា ឆ្នាំ2013 ម៉ោង10:48VOD
​មន្ត្រី​ជំនាញ​ផ្នែក​ព្រំដែន លើកឡើងថា ការអះអាង​របស់​​សង្គម​​ស៊ី​វិល​ ដោយ​ពឹងផ្អែក​លើ​សៀវភៅ​​ភូមិ​វិទ្យា​​មួយ​​​ក្បាល​​ទៅ​លើ​​ការ​បាត់​បង់​កោះត្រល់ គ្រាន់តែ​ជា​ការ​ប្រ​ឆាំង​​តែប៉ុណ្ណោះ​។​
​ការលើកឡើង​នេះ ជា​ការឆ្លើយតប បន្ទាប់​ពីតំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក រ៉ុង ឈុន បាន​លើក​យក​ឯកសារ​សៀវភៅ​មេរៀន​​ភូមិវិទ្យា​ថ្នាក់​ទី​៧ ​នៃ​សម័យ​សា​ធារ​​ណរដ្ឋ​ប្រជាមានិត​កម្ពុជា​​(១៩៧៩​ដល់​១៩៨៩) ដែល​បង្ហាញ​ពីប្រវ​ត្តិ​កោះ​ខ្មែរ​មួយចំនួន ត្រូវបាន​បាត់បង់ ពិសេស​កោះត្រល់​។
​អនុប្រធាន​នៃ​អគ្គលេខាធិការដ្ឋាន​អចិន្ត្រៃយ៍​ ​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា លោកស្រី កុយ ពិសី មាន​ប្រសាសន៍​​​ថា ការលើកឡើង​​របស់​ លោក រ៉ុង ឈុន ជា​​មតិ​​របស់​​អ្នកប្រឆាំង​តែប៉ុណ្ណោះ ដោយ​ប្រតិកម្ម​ថា ពួកគេ​មិន​ដែល​មើល​ឃើញ​​​ពី​ចំណុច​ល្អ​របស់​រាជរដ្ឋាភិបាល​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ "ខ្ញុំ​ក៏​ក្មេង​សម័យ​ក្រោយ​៧​មក​រា​ដែរ ខ្ញុំ​អត់​ដែល​បាន​រៀន​ពី​​សៀវ​ភៅ​ហ្នឹង ខ្ញុំ​ក៏​អត់បាន​​​ទាន់​​ឃើញដែរ​ ពិសេស​មតិ​ពួក​គាត់​ហ្នឹង​អត់​មាន​អី​ថ្មី​ទេ​​ រឿង​ហ្នឹង​គាត់​និយាយ​តាំង​ពី​ដើម​រហូត​មក​ដល់​ឥឡូវ ទោះបី​រាជ​រដ្ឋាភិបាល សម្តេច​នាយក​លោក​បង្ហាញ​ភស្តុ​តាង​គ្រប់​បែប​យ៉ាង​ តែ​វា​នៅ​តែ​មាន​បញ្ហា​ហ្នឹង ខ្ញុំ​ក៏​គ្មានអ្វី​បក​ស្រាយ​​ ជាង​ការ​លើកឡើង​របស់​សម្តេច​នាយក​លោក​បាន​ប្រាប់​អស់​ហើយ​​ទៅ​មតិ​មហា​ជន​។ ទស្សនៈគាត់​​ប្រ​ឆាំង​ គាត់​ប្រ​ឆាំង​ផ្កាប់​មុខដល់​ថ្ងៃ​ស្លាប់ ទោះបី​យើង​ពន្យល់​ម៉េច​​ ប្រាប់​យ៉ាង​ម៉េច​ ក៏​ដោយ"។

​ស្តាប់សំឡេង៖  
កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​(CWC) បាន​ដាក់​លិខិត​ទៅ​​លោកនាយក​រដ្ឋ​ន្ត្រី ហ៊ុន សែន ឲ្យធ្វើ​សំណើរ​ទៅ​​ប្រទេស​ជា​ភាគី​ហត្ថាលេខី នៃ​កិច្ច​ព្រម​​ព្រៀង​ក្រុង​ប៉ារីស ដើម្បី​ទាមទារ​ទឹកដី​ខ្មែរ ​ដែល​បាត់បង់​នោះ​មក​វិញ​។​
​តំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា ប្រទេស​កម្ពុជា​មាន​សិទ្ធិ​ពេញលេញ ក្នុង​ការទាមទារ​កោះ​ត្រល់​មកវិញ "ខ្ញុំ​ក៏​ក្មេង​សម័យ​ក្រោយ​៧​មក​រា​ដែរ ខ្ញុំ​អត់​ដែល​បាន​រៀន​ពី​​សៀវ​ភៅ​ហ្នឹង ខ្ញុំ​ក៏​អត់បាន​​​ទាន់​​ឃើញដែរ​ ពិសេស​មតិ​ពួក​គាត់​ហ្នឹង​អត់​មាន​អី​ថ្មី​ទេ​​ រឿង​ហ្នឹង​គាត់​និយាយ​តាំង​ពី​ដើម​រហូត​មក​ដល់​ឥឡូវ ទោះបី​រាជ​រដ្ឋាភិបាល សម្តេច​នាយក​លោក​បង្ហាញ​ភស្តុ​តាង​គ្រប់​បែប​យ៉ាង​ តែ​វា​នៅ​តែ​មាន​បញ្ហា​ហ្នឹង ខ្ញុំ​ក៏​គ្មានអ្វី​បក​ស្រាយ​​ ជាង​ការ​លើកឡើង​របស់​សម្តេច​នាយក​លោក​បាន​ប្រាប់​អស់​ហើយ​​ទៅ​មតិ​មហា​ជន​។ ទស្សនៈគាត់​​ប្រ​ឆាំង​ គាត់​ប្រ​ឆាំង​ផ្កាប់​មុខដល់​ថ្ងៃ​ស្លាប់ ទោះបី​យើង​ពន្យល់​ម៉េច​​ ប្រាប់​យ៉ាង​ម៉េច​ ក៏​ដោយ"។ ដោយ​លោក​ស្នើឲ្យ​លោក​​នា​យក​​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​សំណើរ​ទៅ​ប្រទេស​ជា​ហត្ថាលេខី នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស  ដើម្បី​ទាមទារ និង​ប្រគល់​កោះត្រល់​មក​ឲ្យ​កម្ពុជា​វិញ ៖ "​ខ្ញុំ​ ចង់ឲ្យ​រដ្ឋាភិបាល ត្រូវ​​លើក​បញ្ហា​ទាំងអស់នេះ ដាក់ជូន​ទៅ​ប្រទេស​​ម្ចាស់​​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ស្តីពី​បញ្ហា​កម្ពុជា ថ្ងៃ​២៣​តុលា​ឆ្នាំ​៩១ ពីព្រោះ​នៅ​ក្នុង​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ស្តីពី​បញ្ហា​កម្ពុជា​ឆ្នាំ​៩១​ហ្នឹង បាន​ចង្អុល​បង្ហាញ​​ច្បាស់ បើ​សិន​​យើង​​ជា​​រដ្ឋ ​ដែល​ទទួល​រងគ្រោះ​ពី​បណ្តា​ប្រទេសជិតខាង យើង​ត្រូវ​លើក​បញ្ហា​ហ្នឹង​​ទៅ​ប្រទេស​ម្ចាស់​​ហត្ថលេខី ហើយ​ក្នុង​នាម​ជា​ពលរដ្ឋ បើ​នៅ​ក្នុង​ខចែង​ហ្នឹង​យើង​មិន​អាច​លើក​បញ្ហា​ការ​ឈ្លាន​ពាន​​ទៅ ម្ចាស់​ប្រទេស​ហត្ថលេខី​បានទេ មានតែ​អ្នក​ដឹក​នាំ​ដែល​មាន​សិទ្ធិ​លើក​បញ្ហា​ទាំងអស់​នេះ​"​។
​សម្រាប់​អ្នក​ប្រវត្ដិសាស្ដ្រ និង​ជា​សាស្ដ្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក​ សំបូរ ម៉ា​ណ្ណា​រ៉ា មានប្រសាសន៍ថា ឯកសារ​​ប្រវត្តិសាស្ត្រ ឬ​សៀវភៅ​សិក្សា​មួយ​ចំ​នួន​​របស់​ខ្មែរ ក្រោយ​សម័យ​ខ្មែរ​ក្រហម​មាន​លក្ខណៈ​ស្មុគស្មាញ ដែល​ភាគច្រើន​សរសេរ​ឡើង​មិន​មាន​ឯកសារយោង​ច្បាស់លាស់ ​៖ "បញ្ហា​ពិត​គឺ​នៅ​តែមាន គឺ​ពិត​របស់​ប្រវត្តិ​សាស្ត្រ​ដែល​សៀវ​ភៅ​នោះ​បាន​សរ​សេរ​ ប៉ុន្តែ​វា​មិន​ពិត​ក្នុង​បរិ​បថ​ប្រ​វត្តិ​សាស្រ្ត​ទូ​ទៅ​ ឧទាហរណ៍ ឥឡូវ​សៀវ​ភៅ​​នៅ​សម័យ​សាធារណរដ្ឋ​ប្រជា​ជន​​កម្ពុជា បាន​សរ​សេរមែន​ តើ​អ្នក​ណា​ថា​មិន​ពិត បើ​សរ​សេរមែន​ហ្នឹង ក៏​ប៉ុន្តែវា​ជា​ប្រវត្តិ​សាស្រ្ត​នៃ​ការ​សរ​សេរ​​សៀវ​ភៅ​​នៅ​សម័យ​នោះ​តែ​ ប៉ុណ្ណឹង​ ក៏​ប៉ុន្តែ​​បើ​យើង​និយាយ​អំពីបរិបថនៃ​ប្រ​វត្តិ​សាស្រ្ត​ទូ​ទៅ​​ដែល​យើង​ បាន​ធ្វើ​ការ​សិក្សា​ ឬ​ក៏​យើង​ប្រៀប​ធៀប​ជាមួយ​ឯកសារ​​ច្រើន​ទៀត យើង​នឹង​មិន​ឃើញ​ធាតុ​ពិត​នោះ​ទេ អញ្ចឹង​អា​មិន​ឃើញ​ធាតុ​ពិត​នោះ​ហើយ​ ដែល​ជា​បញ្ហា​របស់​យើង វា​អាច​ធ្វើ​ឲ្យ​​ពុល​ប្រវត្តិ​សាស្រ្ត"។
​កាល​ពី​ម្សិលមិញ ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បានបង្ហាញ​ឯកសារ​សៀវភៅ​មេរៀន​ភូមិវិទ្យា​ថ្នាក់​ទី​៧ ក្នុង​សម័យ​សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា ដោយ​គ្រឹះស្ថាន​បោះ​ពុម្ព​​លើក​ទី​៣​។ ក្នុង​សម័យ​នោះ សៀវភៅ​ប្រវត្ដិ​សាស្ត្រ ត្រូវ​បាន​បោះពុម្ព​ចំនួន ៥​ម៉ឺន​ច្បាប់ ដោយ​នៅ​ក្នុង​មេរៀន​ទី​២ និយាយ​ពី​សណ្ឋាន​ដី និង​ភោគទ្រព្យ​រ៉ែ​។ វាក្យ​ខណ្ឌ​​៣​​នៃ​ទំព័រ ១៥ និយាយ​ពី​កោះត្រល់ នៅក្នុង​ក្រុម​​កោះ​នោះ​ដែរ ដែល​ជា​មេរៀន​ដ៏​សំខាន់​សម្រាប់​កូន​ខ្មែរ​រៀន និង​ចងចាំ​ច្បាស់​ថា កោះត្រល់ គឺជា​របស់​ខ្មែរ​។​
​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១០ ខែមិថុនា ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​ខេត្ត​កំពង់ឆ្នាំង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​​ប្រតិកម្ម​ខ្លាំងៗ​ទៅនឹង​ការសន្យា​របស់​គណ​បក្ស​ប្រឆាំង​ថា បើ​ពួកគេ​ឈ្នះឆ្នោត​នឹង​​ទាមទារ​ទឹកដី​ដែល​បាត់បង់​មក​វិញ​ទាំង​អស់ ហើយ​លោកនាយក​រដ្ឋមន្ត្រី​បាន​ប្រឆាំង​ថា កម្ពុជា​មិន​អាច​ទាមទារ​ទឹកដី ​ដែល​បាត់បង់​មក​វិញ​បាន​ទេ ៖ "​បើ​អស់លោក​ប្តឹង​ទៅ​តុលាការ​អន្តរជាតិ​ យក​មក​បាន ប្រហែល​ជា​សម្តេចព្រះ​ នរោត្តម សីហនុ ព្រះអង្គ​បាន​ប្រើ​មធ្យោបាយ​នេះ យក​មក​វិញ​តាំង​​​ពី​លោក​​ឯង​មិន​ទាន់​មាន​កំណើត​ឯណោះ​។ កម្ពុជា​ក្រោម បើ​ព្រះអង្គ​យកបាន ព្រះអង្គ​យក​តាំង​ពី​ព្រះអង្គ នៅ​គ្រង​រាជ ឬ​នៅ​ធ្វើ​ព្រះប្រមុខរដ្ឋ មុនពេល​គេ​ធ្វើ​រដ្ឋ​ប្រ​ហារ​​ទម្លាក់​ព្រះអង្គ​"

9 comments:

Anonymous said...

this guy, rong chhung ,so stupid never understood the issues,

if so, how can he be opposition??
this guy never learnt the real fact,,

he copy cat from kem sokha

Anonymous said...

A pleu 12:52 am. You don't know shit.

Anonymous said...

That lady went to Vietminh School , that's why she'd never read the 7 grader book .
Mr Rong Chhun name is written down on Hun Sen's gift book for free coffin .

Anonymous said...

Ah pler nis chhkout man! I learn in Thailand school knowing that Tral island was belong to Khmer as well.France did not ceded the island to Hanoi Hun shit ah kwack did in 1985 treaty.Sokha was rights Yuon stage S-21 prison as well,Yuon always killed the victims and blamed the victims! Plee pler man ah pler nis! message for 12:52am.

Prahok

Anonymous said...


A pleu 2:49 am. You don't know shit.

Anonymous said...

this guy rong chhung, wanted to get high rated & be hero ,,
to get more pays from EU-USA

history already wrote since 1939

Anonymous said...

to:4,39am - u went to wrong school in Thailand,

Ah pler nis chhkout man! I learn in Thailand school knowing that Tral island was belong to Khmer as well.France did not ceded the island to Hanoi Hun shit ah kwack did in 1985 treaty.Sokha was rights Yuon stage S-21 prison as well,Yuon always killed the victims and blamed the victims! Plee pler man ah pler nis! message for 12:52am.

Prahok

Anonymous said...

Rong Chhun is one of the brave border activists. He was jailed in 2005 for criticizing Hun sen about border issue, but he is still not afraid.

If the CPP wrote the book in 1985 that Koh Tral belong to Cambodia, it means that Koh Tral was only ceded by the CPP to Vietnam after the 1985 treaty.សៀវភៅ ប្រវត្តិភូមិវិទ្យានេះ
គឺនិពន្ធឡើងដោយមន្ត្រីគណបក្សប្រជាជន ហើយវាចែងថាកោះត្រល់ជាកោះខ្មែរ ដូច្នេះមាន
ន័យថាគឺគណបក្សប្រជាជនដែលជាអ្នកប្រគល់
កោះត្រល់ឲ្យទៅប្រទេសវៀតណាម។

Anonymous said...

កុំឆ្ងល់ នាងនេះក្លាយជាមន្ត្រីជំនាញព្រំដែន ដោយសារតែគេម៉ែចែកឲ្យ។ នាងជាស្រីកំណាន់ (ជំទាវតូច) របស់ វ៉ា គឹមហុង ។