http://www.youtube.com/watch?feature=player_embedded&v=3hMIzUGXGwo#!
អាជ្ញាធរប្រើឡានបាញ់ទឹកបង្ក្រាបទៅលើក្រុមអ្នកតវ៉ាបញ្ហា
ដីធ្លី នៅខាងមុខសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ២៩ ឧសភា
ឆ្នាំ២០១៣។
RFA/Uon Chhin
ដោយ ខែ សុណង 2013-05-29 RFA
អាជ្ញាធររាជធានីភ្នំពេញ
បានបំបែកក្រុមអ្នកតវ៉ាដោយប្រើរថយន្តបាញ់ទឹកពន្លត់អគ្គិភ័យចំនួន
៣គ្រឿង បាញ់សន្ធាប់ទៅលើពួកគាត់ បណ្ដាលឲ្យស្ត្រី
៣នាក់សន្លប់នៅនឹងកន្លែង។
ស្ត្រី ៣នាក់ដែលសន្លប់នេះ គឺជាស្ត្រីសហគមន៍បឹងកក់ មានឈ្មោះអ្នកស្រី ខែក ចាន់រស្មី អ្នកស្រី បូ ឆវី និងអ្នកស្រី ង៉ែត ឃុន។
តំណាងពលរដ្ឋក្នុងសហគមន៍បឹងកក់ គឺអ្នកស្រី ទេព វន្នី បានថ្លែងថា
ការតវ៉ានេះគឺពួកគាត់ចង់បានចម្លើយដែលអភិបាលរាជធានីភ្នំពេញ ថ្មី
គឺលោក ប៉ា សុជាតិវង្ស បានសន្យាថា នឹងដោះស្រាយឲ្យពួកគាត់
ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់ឃើញលទ្ធផល។ អ្នកស្រីបន្តថា
ការបង្ក្រាបទៅលើពលរដ្ឋដូច្នេះ
គឺរឹតតែធ្វើឲ្យពលរដ្ឋពុះកញ្ជ្រោលថែមទៀត។
នេះជាលើកទីមួយហើយដែលអាជ្ញាធរបានប្រើឡានទឹកពន្លត់អគ្គីភ័យ
បាញ់បង្ក្រាបអ្នកតវ៉ាក្នុងរឿងជម្លោះដីធ្លីក្នុងរាជធានីភ្នំពេញ
ក្នុងការគ្រប់គ្រងដោយលោក ប៉ា សុជាតិវង្ស
ដែលទើបនឹងឡើងកាន់តំណែងថ្មីៗនេះ។
កាលពីថ្ងៃទី៩ ឧសភា
អ្នកតវ៉ាដដែលបាននាំគ្នាទៅសាលារាជធានីម្ដងរួចមកហើយ
ដើម្បីសុំឲ្យអភិបាលរាជធានីភ្នំពេញ ដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់
ហើយអភិបាលរាជធានីបានសន្យាថា
នឹងដោះស្រាយបញ្ចប់បញ្ហានៅក្នុងខែឧសភានេះ។
ឆ្លើយតបបញ្ហានេះ នាយកទីចាត់ការរដ្ឋបាលនៃសាលារាជធានីភ្នំពេញ
លោក ឡុង ឌីម៉ង់ ថ្លែងថា ចាប់តាំងពីបានអភិបាលរាជធានីភ្នំពេញ លោក ប៉ា
សុជាតិវង្ស បានជួបជុំជាមួយអ្នកតវ៉ាមកនោះ
សាលារាជធានីបានបង្កើតក្រុមការងារពិសេសក្នុងការធ្វើកិច្ចការ
ដោះស្រាយនេះហើយ។ លោកថា
សាលារាជធានីត្រូវការពេលវេលាសម្រាប់ដោះស្រាយបញ្ហានេះ។
យ៉ាងណាក៏ដោយ អនុប្រធានផ្នែកអង្កេតសិទ្ធិមនុស្សនៃសមាគមអាដហុក
លោក ណៃ វង់ដា ដែលបានឃ្លាំមើលករណីនេះមានមតិថា
ការបង្ក្រាបក្រុមអ្នកតវ៉ានេះមិនមែនជាដំណោះស្រាយនោះទេ
ប៉ុន្តែវាកាន់តែនាំឲ្យពលរដ្ឋមានកំហឹងថែមមួយកម្រិតទៀត។
ប៉ុន្តែជាដំណោះស្រាយអភិបាលរាជធានីភ្នំពេញ ថ្មី
បើមានចេតនាបញ្ចប់បញ្ហានេះ គួរតែកោះហៅពលរដ្ឋក្នុងសហគមន៍ទាំង៣
ជួបពិភាក្សាគ្នារកដំណោះស្រាយដោយមានការដឹងឮ
និងចូលរួមផ្ដល់យោបល់ពីសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធដីធ្លី។
ក្នុងការតវ៉ាបិទផ្លូវនោះ
អ្នកបឹងកក់បានបោះពុម្ពអនុក្រឹត្យមួយផ្ទាំងធំដែលជាអនុក្រឹត្យរបស់
រដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១
ដែលបានសម្រេចកាត់ដីទំហំ
១២.៤៤ហិកតារប្រគល់អោយអ្នកភូមិដែលពុំព្រមចាកចេញសម្រាប់អភិវឌ្ឍន៍
នៅនឹងកន្លែង។
ករណីនេះពួកគេទាមទារអោយបោះព្រំដីបញ្ចូលអ្នកភូមិ
៤៨គ្រួសារទៀតចូលក្នុងគម្រោងអភិវឌ្ឍន៍នៅនឹងកន្លែង
ផ្ដល់ប្លង់កម្មសិទ្ធិអោយពលរដ្ឋនៅសេសសល់អោយគ្រប់ចំនួន
កសាងប្រព័ន្ធលូបណ្ដោះទឹកចេញពីភូមិ
និងពិសេសផ្ដល់យុត្តិធម៌ដោះលែងអ្នកស្រី យ៉ោម បុប្ផា។
ចំណែកអ្នកបុរីកីឡា និងសហគមន៍ថ្មគោល
បានទាមទារដំណោះស្រាយសមរម្យដល់ពួកគាត់ក្នុងពេលបណ្ដេញចេញ។
ក្នុងគ្រាពលរដ្ឋជាង
១០០គ្រួសារកំពុងរស់នៅលើគំនរសំរាមក្រោយពេលក្រុមហ៊ុនផានអ៊ីម៉ិច
ឈូសបំផ្លាញផ្ទះសម្បែង និង ១៨២គ្រួសារក្នុងសហគមន៍ថ្មគោល
ក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កំពុងប្រឈមនឹងការបណ្ដេញ។
ក្រុមប្រជាពលរដ្ឋភាគច្រើនជាស្ត្រីដែលរងការបង្ក្រាបដោយបាញ់
ទឹកក្នុងពេលធ្វើបាតុកម្មបិទមហាវិថីព្រះមុនីវង្ស ប្រមាណជិត ៣ម៉ោង
បានរំសាយវិញ ដោយគ្មានដំណោះស្រាយឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
4 comments:
the police do the right thing by re-enforce the law,
we can not let these dumb/stupid peoples block the road,,
It caused trouble for other Khmer's citizen for daily living life,,
police should apply heavy penalties for those dumb/stupid peoples by blocking the road,,
in USA-EU, they act it tough more than Khmer, if this situations occured
Dumb Yuon/Vietnamese poster @30 May 2013 2:53 pm,
You are the most evil person coming evil Communist Yuon/Vietcong and you are a member of Yuon/Viet thieves in CPP regime.
You will be dead one day, Dumb Yuon Dog Eater!
Yuon/viet - are much smarter than u
Wrong again scum, no one race is smarter or inferior to one another. Although using water cannons is better then rubber bullets or tanks, i still find this unsettling. These people just want a decent wage, if your working 3D you would want the same. By the way most of your posts lack compassion or insight towards the common people, may i ask who are you really? What is your ethnicity? And what are your intentions here?
Post a Comment