A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 27 May 2013

Thai soldiers shot dead one Cambodian and injuring 4 others for trying to cross the border ទាហាន​ថៃ​បាញ់​ខ្មែរ​ម្នាក់​ស្លាប់​និង​៤​នាក់​របួស​ពេល​ឆ្លង​ដែន

One killed, three injured, four missing in Thailand

ODDOR MEANCHEY (The Cambodia Herald) -- One was killed, four were injured and another three Cambodians are still missing after Thai military forces opened fire, while they were illegally logging in Thailand.

Bo Roth, 28 year-old logger, who was reported dead, were among the seven other Cambodians, who had illegally crossed over the border on Saturday last week, around 8km inside Thailand, when they were shot at by Thai forces, according to the border police at Tropang Brasad District in the Udor Meanchey Province.

Police added that four of them had safely returned home while the body of the one that was fatally shot is still lying in Thailand.

The three still unaccounted for are  Vou Von, 22, Siem Sai, 31 and Vou Ve, 28.

អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ មាន​គម្រោង​រៀបចំ​ប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ដែល​ពាក់ព័ន្ធ និង​កម្លាំង​ប្រដាប់​អាវុធ​របស់​ខេត្ត​នេះ​ទាំង​អស់ ដើម្បី​រឹត​បន្តឹង​ការ​ចំណាក​ស្រុក​របស់​ប្រជាពលរដ្ឋ​​ឆ្លង​ដែន​ចូល​ទៅ​កាប់ ​ឈើ​គ្រញូង​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ថៃ​ឱ្យ​បាន។
ដោយ ហង្ស សាវយុត RFA
2013-05-27
 
គម្រោង​អនុវត្តន៍​វិធានការ​នេះ នៅ​ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន នៅ​តែ​នាំ​គ្នា​ឆ្លង​ដែន​ ខុស​ច្បាប់​ចូល​ទៅ​កាប់​ឈើ​ក្នុង​ទឹក​ដី​ថៃ បណ្ដាល​ឱ្យ​មាន​អ្នក​រង​របួស និង​ស្លាប់ ដោយសារ​តែ​ទាហាន​ថៃ បាញ់​នៅ​ឡើយ។
មន្ត្រី​ប៉ូលិស​ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ បាន​ឱ្យ​ដឹង​ថា ទាហាន​ការពារ​ព្រំដែន​ថៃ ខេត្ត​ស៊ីសាកេត បាន​បាញ់​រះ​បណ្ដាល​ឱ្យ​អ្នក​ភូមិ​ខ្មែរ​ម្នាក់​ស្លាប់ និង ៤​នាក់​ផ្សេង​ទៀត​របួស ហើយ​យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​មួយ​ចំនួន​ទៀត​បាត់​ខ្លួន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា កន្លង​ទៅ។
អធិការ​នគរបាល​ស្រុក​ត្រពាំងប្រាសាទ គឺ​លោក កែវ តាន់។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​ឧសភា ថា កម្លាំង​របស់​លោក​បាន​ជួប​​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​បី​នាក់ ដែល​រង​របួស​ដោយសារ​ទាហាន​ថៃ បាញ់។ មន្ត្រី​ដដែល​បញ្ជាក់​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​ឧសភា កង​​ទាហាន និង​មេ​ព្រៃ​ថៃ បាន​បាញ់រះ​ទៅ​លើ​អ្នក​ភូមិ​ខ្មែរ​ជា​ច្រើន​នាក់ ដែល​បាន​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​តំបន់​​​ឧទ្យានជាតិ​ឈ្មោះ​ឃុនហាន នៃ​ឃុំ​កន្ត្រូម ស្រុក​ឃុនហាន ខេត្ត​ស៊ីសាកេត របស់​ថៃ ចម្ងាយ​ប្រមាណ​ពី ៨-​១០​គីឡូម៉ែត្រ​ពី​ព្រំដែន​ខ្មែរ​នៃ​ច្រក​ចំបក់កោង។
លោក កែវ តាន់៖ «យើង​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​គាត់​ឡើង​ហ្នឹង​ស្លាប់​ម្នាក់ ហើយ​របួស​ដែល​យើង​បាន​ជួយ​យក​មក​ពេទ្យ ៣​នាក់ ក្នុង​ចំណោម ៤​នាក់ គាត់​ស្រាល​គាត់​រត់​ទៅ​បាត់។ គ្រោះថ្នាក់​ហ្នឹង​គឺ​នៅ​ព្រឹក​ព្រលឹម ភ្លឺ​ស្រាងៗ​ឡើង​ថ្ងៃ​ទី​២៥ ខែ​ឧសភា មិន​ទាន់​បាន​អីវ៉ាន់​ផង»។

កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា កម្លាំង​ប៉ូលិស​ស្រុក​ត្រពាំងប្រាសាទ បាន​ដើរ​ល្បាត​នៅ​តាម​បន្ទាត់​ ព្រំដែន​ខ្មែរ​ជិត​តំបន់​បាញ់​រះ​នោះ ហើយ​បាន​ឃាត់​ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៥​នាក់​ដែល​កំពុង​អូស​ឈើ​គ្រញូង​ចេញ​ពី​ទឹក​ដី​ថៃ និង ៧​នាក់​ផ្សេង​ទៀត កំពុង​ព្យាយាម​នាំ​គ្នា​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ។
អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ យល់​ថា ការ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​តែ​ព្យាយាម​នាំ​គ្នា​ឆ្លង​ដែន​ទៅ​ កាប់​ឈើ​គ្រញូង​មក​លក់​ដូរ គឺ​បាន​ធ្វើ​ឱ្យ​មាន​បញ្ហា​ជា​ច្រើន។
អភិបាល​ខេត្ត​ឧត្តរមានជ័យ លោក​ឧត្ដមសេនីយ៍ ស ថាវី បាន​មាន​ប្រសាសន៍​ថា ចំពោះ​រូប​លោក​ដែល​ទើប​តែ​ឡើង​កាន់​តំណែង​ថ្មី គឺ​កំពុង​តែ​ចាត់​វិធានការ​ទប់ស្កាត់​បញ្ហា​នេះ​ឱ្យ​បាន​ហ្មត់ចត់​ទៅ​តាម​ បទបញ្ជា​លេខ ០២ ដែល​រដ្ឋាភិបាល​​ទើប​តែ​ចេញ។
អភិបាល​ខេត្ត​ដដែល​បាន​ឱ្យ​ដឹង​ថា លោក​កំពុង​រៀបចំ​ប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ដើម្បី​រៀបចំ​ វិធានការ​រឹត​បន្តឹង​ការ​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹក​ដី​ថៃ ឱ្យ​មាន​ប្រសិទ្ធភាព៖ «ខ្ញុំ​កំពុង​តែ​ពិនិត្យ​មើល តើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​ហ្នឹង​ពិត​ប្រាកដ​ដែរ ឬ​ក៏​គាត់​ហ្នឹង​ចំណាក​ស្រុក? បើ​គាត់​នៅ​ក្នុង​ហ្នឹង ខ្ញុំ​ទាក់ទង​ជាមួយ​ក្រុមហ៊ុន​ដែល​នៅ​ក្នុង​ខេត្ត​របស់​ខ្ញុំ​នេះ ដើម្បី​រក​ការងារ​ឱ្យ​គាត់​ធ្វើ ណែនាំ​គាត់​កុំ​ឱ្យ​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់។ អ៊ីចឹង​វា​មាន​បញ្ហា​ច្រើន ការ​បាត់​ខ្លួន ការ​គេ​ចាប់ គេ​ធ្វើ​ទារណ្ឌកម្ម​អី យើង​អត់​បាន​ដឹង»។
កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា កន្លង​ទៅ ទាហាន​ការពារ​ព្រំដែន​ថៃ នៃ​ស្រុក​ឃុនហាន ខេត្ត​ស៊ីសាកេត ចាប់​ខ្លួន ប្រជាពលរដ្ឋ​ខ្មែរ ២​នាក់ ដែល​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​នោះ។
ប្រជាពលរដ្ឋ​ម្នាក់​នៅ​ភូមិ​អូរស្វាយ ឃុំ​អូរស្វាយ ស្រុក​ត្រពាំងប្រាសាទ បាន​អះអាង​ថា នៅ​ច្រក​ព្រំដែន​ចំបក់កោង គឺ​​ប្រជាពលរដ្ឋ​ខ្មែរ​មក​ពី​ខេត្ត​ផ្សេងៗ រួម​និង​អ្នក​ភូមិ​ជាប់​ព្រំដែន​​ខ្លះ​ផង នៅ​តែ​នាំ​គ្នា​​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹក​ដី​ថៃ។ បញ្ហា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​នាំ​គ្នា​ឆ្លង​ដែន​ ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹក​ដី​ថៃ គឺ​ដោយសារ​តែ​មាន​ឈ្មួញ​ខ្លះ​នៅ​តែ​ចាំ​ទទួល​ទិញ​ឈើ​នោះ​ពី​ប្រជាពលរដ្ឋ​ ក្នុង​តម្លៃ​ប្រមាណ​ពី ៥ ទៅ ១០​ដុល្លារ​អាមេរិក​ក្នុង​១​គីឡូក្រាម៕
គម្រោង ​អនុវត្តន៍​វិធានការ​នេះ នៅ​ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន នៅ​តែ​នាំ​គ្នា​ឆ្លង​ដែន​ ខុស​ច្បាប់​ចូល​ទៅ​កាប់​ឈើ​ក្នុង​ទឹក​ដី​ថៃ បណ្ដាល​ឱ្យ​មាន​អ្នក​រង​របួស និង​ស្លាប់ ដោយសារ​តែ​ទាហាន​ថៃ បាញ់​នៅ​ឡើយ។

មន្ត្រី ​ប៉ូលិស​ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ បាន​ឱ្យ​ដឹង​ថា ទាហាន​ការពារ​ព្រំដែន​ថៃ ខេត្ត​ស៊ីសាកេត បាន​បាញ់​រះ​បណ្ដាល​ឱ្យ​អ្នក​ភូមិ​ខ្មែរ​ម្នាក់​ស្លាប់ និង ៤​នាក់​ផ្សេង​ទៀត​របួស ហើយ​យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​មួយ​ចំនួន​ទៀត​បាត់​ខ្លួន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា កន្លង​ទៅ។

អធិការ​នគរបាល​ស្រុក​ ត្រពាំងប្រាសាទ គឺ​លោក កែវ តាន់។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​ឧសភា ថា កម្លាំង​របស់​លោក​បាន​ជួប​​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​បី​នាក់ ដែល​រង​របួស​ដោយសារ​ទាហាន​ថៃ បាញ់។ មន្ត្រី​ដដែល​បញ្ជាក់​ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​ឧសភា កង​​ទាហាន និង​មេ​ព្រៃ​ថៃ បាន​បាញ់រះ​ទៅ​លើ​អ្នក​ភូមិ​ខ្មែរ​ជា​ច្រើន​នាក់ ដែល​បាន​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​តំបន់​​​ឧទ្យានជាតិ​ឈ្មោះ​ឃុនហាន នៃ​ឃុំ​កន្ត្រូម ស្រុក​ឃុនហាន ខេត្ត​ស៊ីសាកេត របស់​ថៃ ចម្ងាយ​ប្រមាណ​ពី ៨-​១០​គីឡូម៉ែត្រ​ពី​ព្រំដែន​ខ្មែរ​នៃ​ច្រក​ចំបក់កោង។

លោក កែវ តាន់៖ «យើង​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​គាត់​ឡើង​ហ្នឹង​ស្លាប់​ម្នាក់ ហើយ​របួស​ដែល​យើង​បាន​ជួយ​យក​មក​ពេទ្យ ៣​នាក់ ក្នុង​ចំណោម ៤​នាក់ គាត់​ស្រាល​គាត់​រត់​ទៅ​បាត់។ គ្រោះថ្នាក់​ហ្នឹង​គឺ​នៅ​ព្រឹក​ព្រលឹម ភ្លឺ​ស្រាងៗ​ឡើង​ថ្ងៃ​ទី​២៥ ខែ​ឧសភា មិន​ទាន់​បាន​អីវ៉ាន់​ផង»។

កាល​ ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា កម្លាំង​ប៉ូលិស​ស្រុក​ត្រពាំងប្រាសាទ បាន​ដើរ​ល្បាត​នៅ​តាម​បន្ទាត់​ ព្រំដែន​ខ្មែរ​ជិត​តំបន់​បាញ់​រះ​នោះ ហើយ​បាន​ឃាត់​ខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៥​នាក់​ដែល​កំពុង​អូស​ឈើ​គ្រញូង​ចេញ​ពី​ទឹក​ដី​ថៃ និង ៧​នាក់​ផ្សេង​ទៀត កំពុង​ព្យាយាម​នាំ​គ្នា​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ។

អាជ្ញាធរ​ ខេត្ត​ឧត្តរមានជ័យ យល់​ថា ការ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​តែ​ព្យាយាម​នាំ​គ្នា​ឆ្លង​ដែន​ទៅ​ កាប់​ឈើ​គ្រញូង​មក​លក់​ដូរ គឺ​បាន​ធ្វើ​ឱ្យ​មាន​បញ្ហា​ជា​ច្រើន។

អភិបាល ​ខេត្ត​ឧត្តរមានជ័យ លោក​ឧត្ដមសេនីយ៍ ស ថាវី បាន​មាន​ប្រសាសន៍​ថា ចំពោះ​រូប​លោក​ដែល​ទើប​តែ​ឡើង​កាន់​តំណែង​ថ្មី គឺ​កំពុង​តែ​ចាត់​វិធានការ​ទប់ស្កាត់​បញ្ហា​នេះ​ឱ្យ​បាន​ហ្មត់ចត់​ទៅ​តាម​ បទបញ្ជា​លេខ ០២ ដែល​រដ្ឋាភិបាល​​ទើប​តែ​ចេញ។

អភិបាល​ខេត្ត​ដដែល​បាន​ ឱ្យ​ដឹង​ថា លោក​កំពុង​រៀបចំ​ប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ដើម្បី​រៀបចំ​ វិធានការ​រឹត​បន្តឹង​ការ​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹក​ដី​ថៃ ឱ្យ​មាន​ប្រសិទ្ធភាព៖ «ខ្ញុំ​កំពុង​តែ​ពិនិត្យ​មើល តើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​ហ្នឹង​ពិត​ប្រាកដ​ដែរ ឬ​ក៏​គាត់​ហ្នឹង​ចំណាក​ស្រុក? បើ​គាត់​នៅ​ក្នុង​ហ្នឹង ខ្ញុំ​ទាក់ទង​ជាមួយ​ក្រុមហ៊ុន​ដែល​នៅ​ក្នុង​ខេត្ត​របស់​ខ្ញុំ​នេះ ដើម្បី​រក​ការងារ​ឱ្យ​គាត់​ធ្វើ ណែនាំ​គាត់​កុំ​ឱ្យ​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់។ អ៊ីចឹង​វា​មាន​បញ្ហា​ច្រើន ការ​បាត់​ខ្លួន ការ​គេ​ចាប់ គេ​ធ្វើ​ទារណ្ឌកម្ម​អី យើង​អត់​បាន​ដឹង»។

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា កន្លង​ទៅ ទាហាន​ការពារ​ព្រំដែន​ថៃ នៃ​ស្រុក​ឃុនហាន ខេត្ត​ស៊ីសាកេត ចាប់​ខ្លួន ប្រជាពលរដ្ឋ​ខ្មែរ ២​នាក់ ដែល​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​នោះ។

ប្រជាពលរដ្ឋ ​ម្នាក់​នៅ​ភូមិ​អូរស្វាយ ឃុំ​អូរស្វាយ ស្រុក​ត្រពាំងប្រាសាទ បាន​អះអាង​ថា នៅ​ច្រក​ព្រំដែន​ចំបក់កោង គឺ​​ប្រជាពលរដ្ឋ​ខ្មែរ​មក​ពី​ខេត្ត​ផ្សេងៗ រួម​និង​អ្នក​ភូមិ​ជាប់​ព្រំដែន​​ខ្លះ​ផង នៅ​តែ​នាំ​គ្នា​​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹក​ដី​ថៃ។ បញ្ហា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​នាំ​គ្នា​ឆ្លង​ដែន​ ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹក​ដី​ថៃ គឺ​ដោយសារ​តែ​មាន​ឈ្មួញ​ខ្លះ​នៅ​តែ​ចាំ​ទទួល​ទិញ​ឈើ​នោះ​ពី​ប្រជាពលរដ្ឋ​ ក្នុង​តម្លៃ​ប្រមាណ​ពី ៥ ទៅ ១០​ដុល្លារ​អាមេរិក​ក្នុង​១​គីឡូក្រាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

Why all Vietnam illigal immigrants always find works for better living in Cambodia , while Khmers have to move & work illegally in Thailand ?
One ASEAN one Deatination , starting 2015 , Khmers will
the minority in Cambodia ?