ប្រតិកម្មនេះកើតឡើងបន្ទាប់ពីប៉ុន្មានថ្ងៃមកនេះ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
និងមន្ត្រីក្រោមឱវាទបានវាយប្រហារធ្ងន់ៗ ចំពោះបុគ្គលដែលនិយាយថា
កម្ពុជាមិនមានរបបខ្មែរក្រហម ឬគ្មានការសម្លាប់មនុស្ស។
គណបក្សសង្គ្រោះជាតិ នៅថ្ងៃអង្គារ ទី២៨ ខែឧសភា បានចេញសេចក្ដីថ្លែងការណ៍ច្រានចោល និងថ្កោលទោសចំពោះបុគ្គល ឬក្រុមណាដែលព្យាយាមញុះញង់បំបែកបំបាក់ខ្មែរបំផ្លើសបំភ្លៃការពិត មកលើថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិក្នុងគំនិតទុច្ចរិត ដើម្បីកេងចំណេញនយោបាយ ឬបង្កឲ្យមានភាពវឹកវរនៅក្នុងសង្គមមុនការបោះឆ្នោតខែកក្កដា ខាងមុខនេះ។
សេចក្ដីថ្លែងការណ៍បញ្ជាក់ថា ថ្មីៗនេះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយមួយចំនួនតាមរយៈវេទិកាសាធារណៈ ពិធីសម្ពោធសមិទ្ធផល ឬការចេញថ្លែងការណ៍ពីនេះពីនោះ ដោយប្រើពាក្យសម្ភីថែមថយមកលើថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែល អាចនាំឲ្យមានភាពវឹកវរ ឬអស្ថិរភាពក្នុងសង្គម។
លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ មានប្រសាសន៍នៅរសៀលថ្ងៃទី២៨ ខែឧសភា បានបដិសេធការចោទប្រកាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីក្រោមឱវាទ។ លោកថា រូបលោកមិនដែលបាននិយាយថា កម្ពុជាគ្មានរបបខ្មែរក្រហម និងគ្មានការសម្លាប់នៅគុកទួលស្លែងនោះទេ។
លោក កឹម សុខា៖ «គឺខ្ញុំដឹងថា មានរបបហ្នឹង ហើយខ្ញុំដឹងច្បាស់ថា របបហ្នឹងជាអ្នកសម្លាប់ខ្មែរ អ្នកធ្វើទារុណកម្មខ្មែរ។ ទី២ រឿងឧក្រិដ្ឋកម្មនៅទួលស្លែង ក៏ដូចជានៅកន្លែងផ្សេងទៀត ក៏ខ្ញុំអត់ដែលបដិសេធថាអត់មានដែរ យើងដឹងថាមាន។ ប៉ុន្តែអ្វីដែលយើងសោកស្ដាយត្រង់ថា គេអ្នកធ្លាប់ធ្វើខ្មែរក្រហម គេបែរជាមកចោទយើងថា ខ្មែរក្រហមទៅវិញ ហ្នឹងហើយដែលពាក្យខ្មែរគេហៅថា ស្វាស៊ីបាយលាបមាត់ពពែ»។
ជាងនេះ សេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ក៏បានប្រកាសដល់សាធារណៈមតិជាតិនិងអន្តរជាតិ ពីគោលបំណងឥតងាករេចំនួន ៦ចំណុចរបស់ខ្លួន ក្នុងការសង្គ្រោះ បម្រើ ការពារជាតិមាតុភូមិខ្មែរ ដោយបញ្ជាក់ថា បក្សសង្គ្រោះជាតិគោរពតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ការពារឯករាជភាព អធិបតេយ្យ បូរណភាពទឹកដីខ្មែរ គោរពនីតិរដ្ឋ ប្រជាធិបតេយ្យ សេរី ពហុបក្ស គាំទ្រសេដ្ឋកិច្ចទីផ្សារសេរីដើម្បីសង្គម គាំទ្រសីលធម៌សង្គម អហិង្សា ផ្សះផ្សាជាតិ មិនយកខ្មែរណាជាសត្រូវ មិនគុំកួនសងសឹកខ្មែរ និងគាំទ្រការបង្កើតច្បាប់ស្ដីពីការដាក់ទោសលើបុគ្គលណាដែលនិយាយ ថា មិនមានរបបប្រល័យពូជសាសន៍នៅកម្ពុជា។
ប្រតិកម្មនេះកើតឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃច័ន្ទ ទី២៧ ខែឧសភា ចង់បង្កើតឲ្យមានច្បាប់កាត់ទោសបុគ្គលដែលនិយាយថា កម្ពុជាគ្មានរបបខ្មែរក្រហម ឬខ្មែរក្រហមមិនសម្លាប់មនុស្ស។
ការថ្លែងរបស់ប្រមុខដឹកនាំដូច្នេះ គឺដើម្បីប្រតិកម្មទៅនឹងសម្ដីលោក កឹម សុខា ដែលបក្សប្រជាជនចោទលោកថា លោកនិយាយថា គុកទួលស្លែងជាគុកសិប្បនិម្មិត ឬវៀតណាមជាអ្នកបង្កើត ទោះបីលោក កឹម សុខា បដិសេធថា មិនបាននិយាយពាក្យនេះក្ដី។
បញ្ហានេះលោក ហ៊ុន សែន បានបញ្ជាឲ្យមន្ត្រីក្រោមឱវាទដែលជាតំណាងរាស្ត្ររៀបចំសេចក្ដី ស្នើច្បាប់មួយឡើង ដើម្បីដាក់ទោសទណ្ឌចំពោះអ្នកណាដែលហ៊ាននិយាយថា កម្ពុជាមិនមានរបបខ្មែរក្រហម ឬរបបខ្មែរក្រហមមិនបានសម្លាប់មនុស្ស៖ «គួរតែត្រូវធ្វើច្បាប់ មួយដាក់កំហិតអ្នកណាថាគ្មានរបបប្រល័យពូជសាសន៍ គឺត្រូវមានទោសយ៉ាងម៉េច គឺសេចក្ដីស្នើច្បាប់របស់រដ្ឋសភា ដើម្បីធានាថា របបមួយនេះមិនអាចវិលមកវិញ»។
លោក ហ៊ុន សែន បានចោទលោក កឹម សុខា ថា ជាអ្នកមិនគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងរបបខ្មែរក្រហម និងបង្កឲ្យប្រជាពលរដ្ឋទូទាំងប្រទេសមានការឈឺចាប់។ ត្រង់ចំណុចនេះ លោក កឹម សុខា បានប្រតិកម្មថា រូបលោកក៏ជាជនរងគ្រោះម្នាក់រស់នៅក្នុងរបបខ្មែរក្រហមដែរ។ ដូច្នេះលោកមិនដែលបាននិយាយថា មិនទទួលស្គាល់របបខ្មែរក្រហមកើតមាននៅកម្ពុជា ដូចការចោទរបស់លោក ហ៊ុន សែន ទេ។
លោក កឹម សុខា បានបដិសេធខ្សែអាត់សំឡេងដែលបង្ហោះដោយគណបក្សកាន់អំណាចមួលបង្កាច់រូបលោកខុសការពិត៖ «សូម ឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ស្គាល់ច្បាស់ថា អ្នកណាជាអ្នកធ្លាប់ធ្វើខ្មែរក្រហម។ តើមេដឹកនាំបក្សណាដែលមានប្រវត្តិចេញមកពីបក្សកុម្មុយនិស្ត ឥណ្ឌូចិន ដែលមានប្រវត្តិមកពីបក្សកុម្មុយនិស្តនៅស្រុកខ្មែរហ្នឹង? អ៊ីចឹងបងប្អូនលោកស្គាល់ច្បាស់ហើយ សុំបងប្អូនពិចារណា។ មួយទៀតខ្ញុំចង់ប្រាប់ អ្វីដែលមេដឹកនាំគណបក្សប្រជាជន គឺសារដែលគេផ្សាយនេះ គឺខុសទាំងស្រុង ខុសតាំងពីថ្ងៃខែ។ គេថា ខ្ញុំនិយាយហ្នឹងនៅខេត្តព្រៃវែង ថ្ងៃទី១៨ ខែឧសភា ប៉ុន្តែនៅថ្ងៃទី១៨ ខែឧសភា ខ្ញុំនៅឯខេត្តកំពង់ចាម ហើយសុន្ទរកថាខ្ញុំនៅខេត្តកំពង់ចាម អត់មានអីនិយាយដូចគេបំផ្លើសហ្នឹងទេបាទ!»។
យ៉ាងណាក៏ដោយ លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគឯករាជ្យ បានចាត់ទុកសារវាយប្រហារដោយពាក្យសម្ដីរបស់ឥស្សរជននយោបាយ ទាំងបក្សកាន់អំណាច និងបក្សប្រឆាំង ថាជាព្រឹត្តិការណ៍ដើម្បីបង្កើនកម្ដៅនយោបាយ ឬក៏ធ្វើឲ្យបរិយាកាសនៃការបោះឆ្នោតអាប់អួ។
លោកផ្ដល់វិភាគថា អ្នកនយោបាយទាំងបក្សកាន់អំណាចនិងបក្សប្រឆាំង ប្រសិនបើបានធ្វើកំហុសអ្វីមួយប៉ះពាល់ដល់ពលរដ្ឋ ត្រូវហ៊ានទទួលស្គាល់ពីកំហុសឆ្គងនិងសុំទោសពលរដ្ឋ៖ «សារនីមួយៗ ដែលបានលើកឡើង យើងអត់បានព្យាយាមថា ធ្វើម៉េចឲ្យសារនោះវិជ្ជមាន ឲ្យសារនោះមានទំនាក់ទំនងដល់ប្រជាពលរដ្ឋ ឲ្យសារនោះឲ្យមានការផ្លាស់ប្ដូរការគិតរបស់ប្រជាពលរដ្ឋទេ។ យើងច្រើនតែចំណាយពេលវេលា ចំណាយធនធានដើម្បីរកកំហុសអ្នកដទៃទៅវិញ។ អាហ្នឹងខ្ញុំថា មិនសូវជាល្អ ទាំងគណបក្សប្រឆាំង និងទាំងគណបក្សកាន់អំណាច»។
កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ នឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។ រីឯពេលវេលានៃការឃោសនាបោះឆ្នោតនឹងចាប់ផ្ដើមពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន ៨ បានចុះបញ្ជីគណបក្ស និងបេក្ខជនចូលរួមប្រកួតប្រជែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

1 comment:
ហ៊ុន សែន គួរតែហៅ កឹម សុខា មកចោទឆ្លើយ
គ្នាតាមកញ្ចក់ទូរទស្សន៍ ហើយទទួលការខុសត្រូវ
ការពារសុវត្ថិភាព បើហ៊ុន សែន ដើរតែព្រុសទេ
គឺឆ្កែសុទ្ធ បិទទ្វារសំពងវាទៅ កុំវ៉ៃអី ស្រាលណាស់
Post a Comment