A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 3 April 2013

Live firing military exercise in Kampong Speu សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​កំពង់ស្ពឺ

ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃ​ទី​២ ខែ​មេសា បាន​បិទ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​សាកល្បង​រយៈពេល ៤​ថ្ងៃ​កន្លង​មក​នេះ នៅ​ឯ​បន្ទាយ​រថក្រោះ អាសេអូ (ACO) នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។ នៅ​ក្នុង​ឱកាស​នោះ​មាន​កង​កម្លាំង​នៃ​កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា ចំនួន​ប្រមាណ ១.៥០០​នាក់​បាន​ចូល​រួម​ក្នុង​សមយុទ្ធ។
ដោយ សុខ សេរី RFA Service
2013-04-02
រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក​នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ និង​ជា​ឧបនាយករដ្ឋមន្ត្រី បាន​ប្រកាស​ថា ការ​បាញ់​គ្រាប់​ពិត​សាកល្បង​នៃ​កាំភ្លើង​ធុន​ធំ BM-21 និង ១៣០​មម​នោះ គឺ​បាន​បាញ់​ចំ​គោលដៅ ១០០% នៅ​ថ្ងៃ​ទី​២ ខែ​មេសា នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។ នេះ​បាន​បង្ហាញ​ថា កងទ័ព​កម្ពុជា និង​កាំភ្លើង​ធុន​ធំ​នោះ មាន​សមត្ថភាព​គ្រប់គ្រាន់ និង​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​បូរណភាព​ទឹក​ដី​កម្ពុជា។ នៅ​ក្នុង​ការ​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នោះ គេ​បាន​ដាក់​ពង្រាយ​កាំភ្លើង​ធុន​ធំ BM-21 ឬ​កាំភ្លើង​ប្រតិកម្ម​ចំនួន ១០​គ្រឿង រថក្រោះ​ប្រយុទ្ធ​ចំនួន ១៥​គ្រឿង និង​កាំភ្លើង ១៣០​មម ចំនួន ១០​គ្រឿង​ដែរ។
ក្រៅ​ពី​នេះ ក្រសួង​ការពារ​ជាតិ​ក៏​បាន​បាញ់​គ្រាប់​ពិត​នៃ​កាំភ្លើង ៨០​កាណុង​ដ៏​ទំនើប​មួយ​គ្រឿង ដែល​មាន​សមត្ថភាព​បញ្ជូន​គ្រាប់​ដោយ​ស្វ័យប្រវត្ត តម្រង់​ទិស​ដោយ​ស្វ័យប្រវត្ត និង​បាញ់​ដោយ​ស្វ័យប្រវត្ត ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ប្រព័ន្ធ​កុំព្យូទ័រ (Computer System)។
ប្រភព​ពី​មន្ត្រី​យោធា​បាន​ឲ្យ​ដឹង​ថា គ្រាប់​កាំភ្លើង​ធុន​ធំ​ទាំង​នោះ គឺ​បាញ់​បាន​ចម្ងាយ​រវាង ១៦​គីឡូម៉ែត្រ ទៅ ២០​គីឡូម៉ែត្រ និង​ឆ្ងាយ​ជាង​នេះ​ទៀត​ក៏​មាន។ កាំភ្លើង​ធុន​ធំ BM-21 ឬ​កាំភ្លើង​ប្រតិកម្ម​នោះ គេ​អាច​បាញ់​ម្ដង ១​គ្រាប់ៗ ឬ​បាញ់​ផ្គុំ​គ្នា​ដើម្បី​បំផ្លាញ​បន្ទាយ​យោធា ឬ​បំផ្លាញ​ឃ្លាំង​របស់​ខ្មាំង​សត្រូវ​ជាដើម។
លោក​នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ក្រោយ​ពី​ការ​បាញ់​គ្រាប់​ពិត​នោះ​ថា យើង​ធ្វើ​នេះ​មិន​មែន​ជា​ការ​គំរាម​ចំពោះ​ប្រទេស​ណា​មួយ​ទេ ប៉ុន្តែ​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ការពារ​បូរណភាព​ទឹក​ដី​កម្ពុជា នៅ​គ្រា​ដែល​មាន​ការ​ឈ្លាន​ពាន​ណា​មួយ៖ «នេះ​គឺ​យើង​បកស្រាយ​តែ​រឿង​ បច្ចេកវិទ្យា​នៃ​ផ្នែក​អនុភាព​អាវុធ​របស់​យើង​ទេ ដូច្នេះ​យើង​អត់​មាន​បញ្ជាក់​ទៅ​វែង​ឆ្ងាយ​រឿង​ហ្នឹង រឿង​ហ្នឹង​ផ្លូវ​ច្បាប់ រឿង​តុលាការ គឺ​យើង​អត់​ពាក់ព័ន្ធ​ទៅ​ជាមួយ​ផ្លូវ​ច្បាប់​ទេ គឺ​ភារកិច្ច​របស់​យើង​ហ្នឹង គឺ​បន្ទាប់​ពី​ការ​ហ្វឹកហ្វឺន គឺ​យើង​បញ្ជាក់​អំពី​ប្រសិទ្ធភាព​របស់​វា តាម​បច្ចេកវិទ្យា​ដែល​បាន​ហ្វឹកហ្វឺន​ហ្នឹង​ឲ្យ​បាន​មើល​ឃើញ​ថា ប្រសិទ្ធភាព​របស់​វា​ហ្នឹង គឺ​ឆ្លើយ​តប​តាម​តម្រូវការ​យើង​ចង់​បាន»

សមយុទ្ធ កំពង់ស្ពឺ ៣០៥
សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ កាល​ពី​ព្រឹក​ថ្ងៃ​២ មេសា ឆ្នាំ​២០១៣។ RFA/Sok Serey
ជាមួយ​គ្នា​នេះ អគ្គបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា លោក​ឧត្ដមសេនីយ៍ឯក អ៊ិត សារ៉ាត់ បាន​ប្រកាស​ថា សមយុទ្ធ​បាញ់​គ្រាប់​ពិត BM-21 និង ១៣០​មម នៅ​ពេល​នេះ ទទួល​បាន​ជោគជ័យ ១០០%៖ «ដោយ​បាន​ការ​ អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​អគ្គសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ឲ្យ​កង​យោធពល​ខេមរភូមិន្ទ ចាត់​តាំង​បាញ់​គ្រាប់​ពិត​កាំភ្លើង​ប្រតិកម្ម BM-21និង​កាំភ្លើង ១៣០​មម ព្រម​ទាំង​លំហាត់​វរសេនាតូច​រថក្រោះ រថពាស់ដែក សហការ​ជាមួយ​កង​ចម្រុះ​បាញ់​គ្រាប់​ពិត ថ្ងៃ​នេះ​យើង​បាន​អនុវត្ត​ជាក់ស្ដែង​ប្រកប​ដោយ​ជោគជ័យ និង​ជា​មោទនភាព​យ៉ាង​ក្រៃលែង​សម្រាប់​កង​យោធពល​ខេមរភូមិន្ទ ក្នុង​បុព្វហេតុ​ការពារ​ជាតិ មាតុភូមិ​អង្គរ​បវរ​នៃ​យើង»
សមយុទ្ធ​បាញ់​គ្រាប់​ពិត​នេះ គឺ​ជា​ការ​ពង្រឹង​សមត្ថភាព និង​ប្រសិទ្ធភាព​នៃ​កាំភ្លើង​ធុន​ធំ ព្រម​ទាំង​កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា នៅ​មុន​ពេល​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) គ្រោង​បកស្រាយ​សាលក្រម​នៃ​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ ឆ្នាំ​១៩៦២ នៅ​ថ្ងៃ​១៩ និង​ថ្ងៃ​២០ ខែ​មេសា ខាង​មុខ​នេះ។
ក្រសួង​ការពារ​កម្ពុជា ធ្លាប់​បាន​បាញ់​គ្រាប់​ពិត​សាកល្បង​រួច​ម្ដង​ហើយ កាល​ពី​ខែ​មេសា ឆ្នាំ​២០១០ កន្លង​ទៅ នៅ​ខេត្ត​កំពង់ឆ្នាំង នៅ​គ្រា​ដែល​កងទ័ព​ថៃ ព្យាយាម​ឈ្លាន​ពាន​ដណ្ដើម​កាន់​កាប់​តំបន់​ប្រាសាទ​ព្រះវិហារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

3 comments:

Anonymous said...

Imagine ! With the weak armed , force Thai soldiers managed to move Khmer-Thai border posts within 10 Km
inside Cambodia ? when the Cambodia ruler wants to protect his country , he must first know where the border post should be otherwise it's a waste of money to buy
all of these weapons . The stone posts are easily moved
with modern equipment . Without any further investigation
Cambodia government categorically rejected the report & threaten to file lawsuit against the reporters ; on top that the police ,who escorted the reporters to the border post , was removed from his work place . What Khmers need a strong armed
force for , when Cambodia has the idiot ruler .

Anonymous said...

Siam DTI-1 missile is more powerful than BM-21 but it is less effective than the
Khmer Secessionist 's cross bow & catapult . Hun Sen 's left eye was blind by
catapult .. that was the reason that he locked Mam Sonando up .

Anonymous said...

Siam DTI-1 had a range of 180 km but these rockets are too big and too expensive against soft targets. Only good against large fixed targets. Khmer forces are not fixed and in small clusters defense. Making this expensive rockets useless. Most battles are against soft targets and in small clusters. BM-21 smaller, much cheaper, easy to set up, easy to maintain, very effective against soft targets and troops concentration.