A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 26 April 2013

Job applicants accused officials from the Interior Ministry of corruption and taking bribes during the exam ក្រសួង​មហាផ្ទៃ​រង​ការ​ចោទ​ថា​ទទួល​សំណូក​ពី​បេក្ខជន​ប្រឡង

ដោយ ម៉ម មុនីរតន៍ RFA
2013-04-25
ការ​ប្រឡង​ដើម្បី​ជាប់​ក្លាយ​ជា​មន្ត្រី​រាជការ​ស៊ីវិល ក្របខ័ណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ កាល​ពី​ពាក់​កណ្ដាល​ខែ​មីនា កន្លង​ទៅ​នេះ រង​ការ​រិះគន់​ថា​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ស៊ី​សំណូក​សូកប៉ាន់។ ក៏ប៉ុន្តែ មន្ត្រី​ក្រសួង​មហាផ្ទៃ ទទួល​បន្ទុក​កិច្ចការ​ប្រឡង អះអាង​ថា ពុំ​មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង​ដូច​ការ​រក​ឃើញ​ថា​មាន​អំពើ​ពុក​រលួយ​នោះ ​ឡើយ ទាំង​លទ្ធផល​មិន​ទាន់​ប្រកាស​ផង​នោះ។ ហើយ​ការ​ប្រឡង​រៀងរាល់​ឆ្នាំ ក៏​ពុំ​មាន​កើត​អំពើ​ពុក​រលួយ​ដែល​ស្ដែង​ចេញ​ពី​សម័យ​ប្រឡង​នោះ​ដែរ។
តំណាង​បេក្ខជន​ប្រឡង​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​ស៊ីវិល​ក្រសួង​មហាផ្ទៃ អំពាវនាវ​ដោយ​ស្នើសុំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បើក​ការ​ស៊ើប​អង្កេត និង​ចាត់​វិធានការ​ប្រឆាំង​នឹង​គណៈកម្មការ​រៀបចំ​ការ​ប្រឡង​របស់​ក្រសួង​ មហាផ្ទៃ ដែល​ត្រូវ​គេ​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដោយ​យក​ប្រាក់​ពី​អ្នក​ប្រឡង​ចាប់​ពី ៥​ពាន់ ទៅ ៦​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក ជា​ថ្នូរ​នឹង​ក្លាយ​ជា​មន្ត្រី​រាជការ​ស៊ីវិល​នៅ​ក្រសួង​មហាផ្ទៃ។
លិខិត​អនាមិក​មួយ​ច្បាប់​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន ចុះ​ថ្ងៃ​ទី២៥ មេសា ឲ្យ​ដឹង​ថា ព័ត៌មាន​ស្ដីពី​អំពើ​ពុក​រលួយ​នេះ កើត​ចេញ​ពី​សម័យ​ប្រឡង​ចូល​បម្រើ​ការ​ជា​មន្ត្រី​រាជការ​ស៊ីវិល ក្នុង​ក្របខ័ណ្ឌ​ក្រសួង​មហាផ្ទៃ ត្រូវ​គេ​ទម្លាយ​ដឹង​ថា​មាន​អំពើ​ស៊ី​សំណូក​សូកប៉ាន់ ក្រោយ​ការ​ប្រឡង​កាល​ពី​ថ្ងៃ​ទី២៤ ខែ​មីនា ក្នុង​ពេល​កន្លង​ទៅ។ លិខិត​បន្ត​ថា ឈ្មោះ​បេក្ខជន​ដែល​ជា​កូន​របស់​អ្នក​មាន​ទ្រព្យ​សម្បត្តិ និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ធំ​ក្នុង​ជួរ​រដ្ឋាភិបាល ត្រូវ​បាន​គេ​ហៅ​ទៅ​សរសេរ​ចម្លើយ​ឡើង​វិញ​ស្ងាត់ៗ។

លិខិត​ឲ្យ​ដឹង​ទៀត​ថា ចម្លើយ​ដែល​ត្រូវ​គេ​សរសេរ​ឡើង​វិញ​នេះ នឹង​ត្រូវ​ស៊ក​បញ្ចូល​ក្នុង​កំណែ​ពិន្ទុ​ជំនួស​ចម្លើយ​ចាស់ ដែល​បាន​ប្រឡង​រួច មុន​នឹង​ត្រូវ​ពិនិត្យ​លើ​លទ្ធផល​ប្រឡង។ បន្ថែម​លើ​នេះ បើ​សិន​បេក្ខជន​ត្រូវ​បាន​ប្រកាស​ថា​ជាប់ អ្នក​ទាំង​នោះ​ត្រូវ​គេ​ទម្លាយ​ឲ្យ​ដឹង​ថា ត្រូវ​បង់​លុយ​ឲ្យ​អ្នក​រៀបចំ​ការ​ប្រឡង​យ៉ាង​តិច ៥​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក ឬ​ច្រើន​ជាង​នេះ។
វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​មន្ត្រី​មួយ​ចំនួន​ទៀត​របស់​អង្គភាព​មួយ​នេះ ដើម្បី​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី២៥ មេសា ដោយ​ពុំ​មាន​អ្នក​ទទួល​ទូរស័ព្ទ។
ក៏ប៉ុន្តែ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មការ​ប្រឡង​នៃ​ក្រសួង​មហាផ្ទៃ បដិសេធ​ការ​រក​ឃើញ​ថា​មាន​អំពើ​ពុក​រលួយ​កើត​ចេញ​ពី​ការ​ប្រឡង​នេះ ដោយ​ចាត់​ទុក​ថា ភាព​ស្អាតស្អំ​តាម​រយៈ​ការ​ប្រឡង​នេះ គឺ​ជា​ផ្នែក​មួយ​ដែល​មន្ត្រី​បំពេញ​ភារកិច្ច​កំណត់​ថា​វា​រឿង​ចាំបាច់ និង​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត។ លោក​បន្ត​ថា ចាប់​ពី​មាន​ការ​បើក​ឲ្យ​មាន​ការ​ប្រឡង ពុំ​មាន​អំពើ​ពុក​រលួយ​ណា​មួយ​កើត​ឡើង​ក្នុង​ស្ថាប័ន​មួយ​នេះ​ឡើយ៖ «ទេ! ខ្ញុំ​ដូច​មិន​បាន​ទទួល​ព័ត៌មាន​ហ្នឹង​ដែរ ប៉ុន្តែ​ដូច​មិន​មាន​កន្លង​មក​ណា ដែល​យើង​ប្រឡង​ជា​រៀងរាល់​ឆ្នាំ​ណា។ ហើយ​មក​ដល់​ឥឡូវ គេ​មិន​ទាន់​បាន​ចេញ​លទ្ធផល​លទ្ធ​អី​ផង»
ប្រធាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ឈ្មោះ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ អ្នកស្រី ម៉ម ស៊ីថា ថ្លែង​ថា ដើម្បី​ធានា​គុណភាព​នៃ​ការ​ប្រឡង​ប្រកប​ដោយ​ប្រសិទ្ធភាព គេ​គួរ​ទាត់​ចោល​ការ​ប្រឡង​ដែល​មិន​កើត​ចេញ​ពី​ឆន្ទៈ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ពិត​ប្រាកដ​មួយ និង​បើក​ការ​ស៊ើប​អង្កេត​ដ៏​ស៊ី​ជម្រៅ ក្នុង​ន័យ​ដើម្បី​ផ្ដល់​យុត្តិធម៌​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ចាំបាច់​របស់​ សង្គម៖ «តែ​ប្រសិន​បើ​ថា​មាន​អំពើ​ពុក​រលួយ​បែប​នេះ គួរ​តែ​លុប​ចោល​ការ​ប្រឡង​ណាស់ គួរ​តែ​មាន​ការ​ចាប់​ផ្ដើម​ប្រឡង​ជា​ថ្មី ដើម្បី​ឲ្យ​មាន​ដែល​ថា​​តម្លាភាព​ណាស់ មាន​លទ្ធភាព អ្នក​ដែល​មាន​សមត្ថភាព»
កាល​ពី​ដើម​ខែ​មេសា កន្លង​ទៅ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​ចាត់​វិធានការ ២​ករណី ប្រឆាំង​នឹង​មន្ត្រី​កសិកម្ម និង​មន្ត្រី​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នៃ​អគ្គ​ស្នងការ​នគរបាល​ ជាតិ។ ការ​ប្រើប្រាស់​យន្តការ​ផ្លូវ​ច្បាប់​របស់​អង្គភាព​មួយ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ទទួល​បាន​បណ្ដឹង ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ថា​បាន​បង្កើត​ការិយាធិបតេយ្យ និង​ជំរិត​ទារ​ប្រាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: