A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 30 April 2013

CNRP Refuses to Register for Election, Calls for New Voter List គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​សម្រេច​ចិត្ត​ចុះ​ឈ្មោះ​បោះ​ឆ្នោត

The Cambodia Daily
April 30, 2013 

The Cambodia National Rescue Party (CNRP) said Monday that it would not immediately register candidates for the upcoming national elections because of its demand that the National Election Committee (NEC) revise the country’s voter list.
The CNRP—an amalgamation of the opposition Sam Rainsy Party (SRP) and Human Rights Party (HRP)—has repeatedly accused the NEC of being biased toward Prime Minister Hun Sen’s ruling CPP and failing to accurately register voters for the July 28 elections. Last week, the CNRP held a rally in Phnom Penh calling for the elections to be postponed until the NEC implements reforms and re-registers voters. 
Monday, 29 April 2013 វង្ស សុខេង Phnom Penh Post
130429_04a
សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុ​ជា ដែល​ចូល​រួម​ការ​តវ៉ា​ឲ្យ​មាន​ការ​កែទម្រង់​ ឝ.ជ.ប។ រូបថត ផា លីណា
ភ្នំពេញៈ គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​បាន​អះអាង​ថា​នឹង​ដាក់​សម្ពាធ​ទៅ​លើ គ.ជ.ប​ដើម្បី​ធ្វើ​កំណែ​ទម្រង់​និង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត មុន​ពេល​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​បញ្ជាក់​នូវ​ឆន្ទៈ​នយោបាយ​ចុះ​ឈ្មោះ​ និង​បញ្ជូន​បញ្ជី​បេក្ខជន​របស់​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ ខាង​មុខ​នេះ​។
រយៈ​ពេល​ចុះ​ឈ្មោះ​បេក្ខជន​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ដល់​ថ្ងៃ​ទី១៣ ខែ​ឧសភា ប៉ុន្តែ​លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ថ្នាក់​ដឹក​នាំ​របស់​គណបក្ស​នឹង​ដឹក​នាំ​ការ​តស៊ូ​មតិ​ជា​សាធារណៈ ដើម្បី​ធ្វើ​ការ​តវ៉ា​ឲ្យ​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប។
លោក យឹម សុវណ្ណ បាន​ថ្លែង​ថា៖ «​យើង​មិន​ចាប់​អារម្មណ៍ និង​ផ្តោត​លើ​ការ​ចុះ​ឈ្មោះ​គណបក្ស​និង​បេក្ខជន​យើង​ឡើយ ប៉ុន្តែ យើង​ផ្តោត​លើ​ការ​បង្ខំ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​គ.ជ.ប និង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត។ យើង​នឹង​អាច​ធ្វើ​កំណែ​ទម្រង់​នៅ​ពេល​ណា​មួយ ក្នុង​អំឡុង​ពេល​ចុះ​ឈ្មោះ​បេក្ខជន​គណបក្ស ប្រសិន​បើ គ.ជ.ប មិន​លម្អៀង​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​នោះ»។
ទោះ​ជា​យ៉ាង​ណា លោក យឹម សុវណ្ណ បាន​បដិសេធ​មិន​បញ្ជាក់​ថា តើ​គណបក្ស​ប្រឆាំង​នេះ​នឹង​ចុះ​ឈ្មោះ​ឬ​ធ្វើ​ពហិការ​ក្នុង​ការ​បោះ​ឆ្នោត​ ជាតិ​ខែ​កក្កដា​ឡើយ។
ប៉ុន្តែ លោក យ៉ែម បុញ្ញឫទិ្ធ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​បាន​បញ្ជាក់​ថា ជា​គោល​ការណ៍​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​គឺ​ត្រូវ​ចូល​រួម​ក្នុង​ការ​ បោះឆ្នោត​នៅ​ខែ​កក្កដា។​លោក​បាន​បញ្ជាក់​ថា ៖ «​យើង​បាន​ត្រៀម​រួច​ជា​ស្រេច​អស់​ហើយ​»។
លោក ទេព នីថា អគ្គ​លេខាធិការ​គ.ជ.ប បាន​ថ្លែង​ថា៖ «វា​ជា​សិទិ្ធ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ក្នុង​ការ​តវ៉ា តែ​យើង​បាន​អនុវត្ត​ការងារ​របស់​យើង​តាម​ច្បាប់​។ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ខក​ខាន​មិន​បាន​ចុះ​ឈ្មោះ គណបក្ស​ប្រឆាំង​នឹង​មិន​អាច​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ឡើយ»។

លោក​បាន​បន្ត​ថា តាម​ការ​ប៉ាន់​ប្រមាណ មាន​គណបក្ស​ប្រហែល ៦​ទៅ​៧​ដែល​មាន​បំណង​ចុះ​ឈ្មោះ​បេក្ខជន​របស់​ខ្លួន​ធ្វើ​ការ​ប្រកួត​ប្រជែង​ នា​ខែ​កក្កដា​ខាង​មុខ​នេះ​។
ទន្ទឹម​នឹង​នេះ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​បាន​បញ្ជាក់​ថា គណបក្ស​ទាំង​ពីរ​បាន​ត្រៀម​ជា​ស្រេច​ដើម្បី​បញ្ជូន​ឈ្មោះ​បេក្ខជន និង​ចុះ​ឈ្មោះ​ជាមួយ​នឹង​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ដើម្បី​ ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា។
លោក អ៊ុក គឹមហាន នាយ​ខុទ្ទកាល័យ​នៃ​នាយកដ្ឋាន​បូក​សរុប​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​ថា នៅ​ថ្ងៃ​ចន្ទ គណបក្ស​ប្រជាជន​កម្ពុជា​គ្រោង​ចុះ​បញ្ជី​គណបក្ស​និង​បេក្ខជន​ពេញ​សិទ្ធិ ១២៣​រូប ព្រម​ទាំង​បេក្ខជន​បម្រុង​១៤៥​រូប។ លោក​បាន​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ផ្លាស់​ប្តូរ​ជិត​៥០​ភាគរយ​ពី​អាសនៈ​ បច្ចុប្បន្ន​សរុប ១២៣ ក្នុង​រដ្ឋសភា​ដោយ​ដាក់​បេក្ខជន​ថ្មី។
លោក អ៊ុក គឹមហាន បាន​បន្ថែម​ថា៖ «​យើង​បាន​រក្សា​មនុស្ស ៧០នាក់​ជា​បេក្ខជន​ចាស់ និង ៥៣​នាក់​ជា​បេក្ខជន​ថ្មី ក្នុង​បញ្ជី​ឈ្មោះ​បេក្ខជន​របស់​គណបក្ស​យើង សម្រាប់​ការ​បោះឆ្នោត​ខែ​កក្កដា។ ខ្ញុំ​មិន​ច្បាស់​ទេ តែ​បេក្ខជន​យ៉ាង​ហោច​១០ នាក់​ជា​កូន​របស់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ »។
លោក គល់ បញ្ញា នាយក​ប្រតិបតិ្ត​នៃ​អង្គការ ខុម ហ្វ្រែល បាន​បញ្ជាក់​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា ខក​ខាន​មិន​បាន​ចូល​រួម​ប្រកួត​ក្នុង​ការ​បោះ​ឆ្នោត នោះ​នឹង​ពិបាក​ដល់​សហគមន៍​អន្តរជាតិ​ក្នុង​ការ​ទទួល​ស្គាល់​លទ្ធផល​ បោះឆ្នោត។
លោក បាន​បន្ថែម​ទៀត​ថា៖ «​យើង​ព្រួយ​បារម្ភ​អំពី​បរិស្ថាន​នយោបាយ​កំពុង​បន្ត​ស្នើ​ឲ្យ​ធ្វើ​កំណែ​ ទម្រង់ គ.ជ.ប ហើយ​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​កម្ពុជា​ខក​មិន​បាន​ចូល​រួម​ប្រកួត​ ក្នុង​ការ​បោះ​ឆ្នោត​នោះ​នឹង​មាន​បញ្ហា។ ប៉ុន្តែ យើង​នៅ​មាន​ពេល​តាម​ដាន​ស្ថានភាព​នយោបាយ​រហូត​ដល់​ថ្ងៃ​ផុត​កំណត់​[​ចុះ​ ឈ្មោះ​គណបក្ស​និង​បេក្ខជន]»៕TK

No comments: