A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 4 April 2013

Cambodian PM to pay official visit to China on April 6-10: Foreign Ministry សម្តេច​តេ​ជោ ហ៊ុន សែន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ចិន​ ពី​ថ្ងៃទី​៦-១០​មេសា​


PHNOM PENH, April 3 (Xinhua) -- Cambodian Prime Minister Hun Sen will lead a high delegation to pay an official visit to China from April 6-10 in order to further enhance bilateral ties between the two countries, according to a press release from the Ministry of Foreign Affairs on Wednesday.
The visit is made at the invitation of Chinese Premier Li Keqiang, the statement said, adding that during the visit, Hun Sen will pay a courtesy call on Chinese President Xi Jinping, have a meeting with Zhang Dejiang, chairman of the Standing Committee of the National People's Congress of China, and hold an official talk with Li Keqiang.
At the end of the visit, both sides will agree to mark the year 2013 as the 55th anniversary of the establishment of the diplomatic relationship between China and Cambodia and the "China- Cambodia Friendship Year", it said.
Both sides will sign a number of documents including the Memorandum of Understanding between the National Bank of Cambodia and China Banking Regulatory Commission, agreement on economic and technical cooperation, concessional loan agreements by China to Cambodia for bridge and irrigation system development, and grant aid for vocational school on agriculture.


In addition, the statement said, another two important agreements will be signed by both sides. One is the action plan on the implementation of the China-Cambodia Comprehensive Strategic Partnership of Cooperation between Chinese government and Cambodian government, and the other is the Memorandum of Understanding on the 5 million tons oil refinery project among China Development Bank, China Export and Credit Insurance Corporation, China Perfect Machinery Industry Corporation and Cambodian Petrochemical Company in the investment amount of 1.67 billion U.S. dollars.
On the sidelines, Hun Sen will deliver a speech at the Boao Forum for Asia Annual Conference 2013 to be held on April 6-8 at Boao, Hainan province of China.
Accompanying the premier during the forthcoming visit include deputy prime minister and defense minister Tea Banh, commerce minister Cham Prasidh, and other members of the government, it said.
Editor: Fu Peng
(ថ្ងៃទី 4 មេសា 2013, ) | ដោយ: រតនា CEN

ភ្នំពេញ: ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹង​ដឹក​នាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការនៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នា​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៣ តាម​ការអញ្ជើញ​របស់​លោក លី ខឹ​ឈាង (Li Kequiang) នាយករដ្ឋមន្ត្រី នៃ​ក្រុមប្រឹក្សារដ្ឋសាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​យោងតាម​ សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា កាលពី​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៣ បាន​ឲ្យ​ដឹងថា អំឡុងពេល​ទស្សនកិច្ច សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ចូលជួប​សម្តែង​ការគួរ​សមជាមួយ​លោក ស៊ី ជិន​ភីង (Xi Jinping) ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជួប​ជាមួយ​លោក ចាង តេ​ជាង (Zhang Dejiang) ប្រធានសភា​ប្រជាជន​ចិន និង​ជួបពិភាក្សា​ការងារ​ជាមួយ​លោក លី ខឹ​ឈាង​។ ឆ្លៀត​ក្នុងឱកាស​នោះដែរ សម្តេច​តេ​ជោក៏​នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោកស្រី ជូ​លា ហ្គៀ​ល​ឡា​ត (julia Gillard) នាយករដ្ឋមន្ត្រី​អូស្ត្រាលី​។​

​នៅ​ទីបញ្ចប់​នៃ​ ដំណើរ​ទស្សនកិច្ច​នេះ ភាគី​ទាំងពីរ នឹង​ឯកភាពគ្នា​កំណត់​យក​ឆ្នាំ​២០១៣ ជា​ខួប​លើក​ទី ​៥៥ ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូតរវាង​កម្ពុជា​និង​ចិន ហើយ​និង​ជា “​ឆ្នាំ​មិត្តភាព​កម្ពុជា​-​ចិន​” និង​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន​ដូចខាងក្រោម :

១-​អនុស្សរណៈ​យោគយល់​គ្នា​រវាង​គណៈកម្មការ​ប​ញ្ញត្តិកម្ម​ធនាគារ​ចិន និង​ធនាគារជាតិ​កម្ពុជា​។
២- ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស រវាង​រដ្ឋាភិបាល​កម្ពុ​ជា និង​រដ្ឋាភិបាល​ចិន (៣០០​លាន​យ័ន​)​។
៣-​ កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ស្តីពី​ការផ្តល់​ឥណទាន​សម្បទា​ន​ដោយ​ភាគី​ចិន​ដល់​កម្ពុជា​លើ​គម្រោង​ស្ពាន​ កោះធំ រវាង​រដ្ឋាភិបាល​កម្ពុ​ជានិង​រដ្ឋាភិបាល​ចិន​(១២៦​លាន​យ័ន​)​។​
៤-​លិខិត​ប្តូរ​សារ​ស្តីពី​គម្រោង​សាលា​វិជ្ជាជីវៈ​កសិកម្ម​ខេត្តក្រចេះ ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន​។​
៥- ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន​ស្តីពី​គម្រោង​អភិវឌ្ឍន៍​ធនធានទឹក​ស្ទឹង​ ស្ទោង ជំហាន​ទី​១​ រវាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ធនាគារ​អា​ហរ័​ណ-​នី​ហរ័ណចិន​(៣២៩,៧៥​លាន​យ័ន​)​។​
៦-​ កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន ស្តីពី​គម្រោង​ស្ពាន​កោះធំ រវាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា និង​ធនាគារ​អាហរ័ណ​-​នីហរ័ណ​ចិន​(១២៦​លាន​យ័ន​)​។​
៧-​ផែនការ​សកម្មភាព ស្តីពី​ការអនុវត្ត​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ ជ្រុងជ្រោយ​កម្ពុជា​-​ចិន រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​ចិន​។​
៨-​អនុស្សរណៈ​នៃ​ ការយោគយល់​គ្នា​ស្តីពី​គម្រោង​ចម្រាញ់​ប្រេង​ចំនួន​៥ លាន​តោន រវាង​ធនាគារ​អភិវឌ្ឍន៍​ចិន សាជីវកម្ម​ធានារ៉ាប់រង​ឥណទាន និង​នីហរ័ណ​ចិន សាជីវកម្ម​ឧស្សាហកម្ម​គ្រឿងយន្ត​ចិន និង​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន ភេ​ត្រូ​មី​ខុល ខូ​អិ​ល​ធី​ឌី​។​

​ទន្ទឹមនឹងនេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា​ក្នុង​វេទិកា​បូ​អាវ​សម្រាប់​សន្និសីទ​តំបន់​អាស៊ី​ ប្រចាំឆ្នាំ​២០១៣ ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៦ ដល់​ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០១៣ នៅ​បូ​អាវ ខេត្ត​ហៃ​ណាន សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

​ គណៈប្រតិភូ​អមដំណើរ រួមមានៈ លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​សមាជិក​ដទៃទៀត​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​៕​ S
- See more at: http://www.cen.com.kh/localnews/show_detail/19?token=ZDFiM2M3MG#sthash.vslfGWuY.dpuf

1 comment:

Anonymous said...

Make sure this traitor dies in China, just like his dog father Sinarouk.