A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 2 April 2013

បញ្ជូនបុរសជនជាតិ វៀតណាម (អ្នកមានគុណ ហ៊ុន សែន) ម្នាក់ ប៉ុនប៉ងរំលោភប្រពន្ធគេ ទៅតុលាការ


(ថ្ងៃទី 2 មេសា 2013, ម៉ោង 09:35:AM) | ដោយ: វឌ្ឍនា
Source: CEN

តាកែវ:  បុរស​ម្នាក់​ដែល​ជាប់ចោទ​ពីបទ​ប៉ុនប៉ង​ចាប់រំលោភ​ប្រពន្ធ​គេ ត្រូវបាន​ប៉ូលិស​កសាង​សំណុំ​រឿង​​បញ្ជូនទៅ​តុលាការខេត្ត​កា​កែវ កាលពី​ថ្ងៃទី​៣​​១ ខែមីនា ឆ្នាំ​២០១៣​។

​លោក ហ៊ុន ហែម អនុប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បានឲ្យដឹងថា ជនជាប់ចោទ​ឈ្មោះ ថា​ន់ ស៊ុ​ង អាយុ​៣៥​ឆ្នាំ ជា​ជនជាតិ​វៀតណាម មក​ស្នាក់នៅ​រកស៊ី នៅ​ភូមិ​នៅ​ត្រើយ​ទន្លាប់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ​។ បុរស​ម្នាក់នេះ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួនតាម​ពាក្យបណ្តឹង​របស់​ស្ត្រី​រងគ្រោះ កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៣ ដោយ​ចោទ​ពីបទ​ប៉ុនប៉ង​ចាប់រំលោភនៅ​ត្រើយ​ទន្លាប់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ​។ ចំណែក​ស្ត្រី​រងគ្រោះអាយុ​២៩​ឆ្នាំ មាន​ប្តី​មានកូន ៤​នាក់​។

​ស្ត្រី​រងគ្រោះ បាន​និយាយ​រៀបរាប់​ប្រាប់​ប៉ូលិស​ថា មុនពេល​កើតហេតុ នាង​បាន​ដេក​ជាមួយ​កូន​នៅក្នុង​ផ្ទះ ស្រាប់តែ​បុរស​ឈ្មោះ ស៊ុ​ង លបចូល​ក្នុង​មុង ហើយ​យកដៃ​សង្កត់​ស្មា​របស់​នាង​ទាំងសងខាង ដោយ​គំរាម​កុំឲ្យ​ស្រែក ប៉ុន្តែ​នាង​ខំ​រើ​បម្រះ​រួច​។ ពេលនោះ​បុរស​ឈ្មោះ ស៊ុ​ង រត់ចេញ​ទៅផ្ទះ​បាត់ទៅ​។

​បុរស​ជាប់ចោទបាន​សារភាព​ប្រាប់​ប៉ូលិស​ថា គាត់​ពិតជា​បាន​ចូលក្នុង​មុង​យកដៃ​សង្កត់​លើ​ស្មា​ស្ត្រី​រងគ្រោះ​ប្រាកដ​មែន ប៉ុន្តែ​គាត់​ធ្វើ​លេង​ទេ​។ ណាមួយគាត់​ស្រវឹងស្រា​ខ្លាំង មិនដឹង​ខុសត្រូវ​អី​ទេ​៕ S

No comments: