A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 12 March 2013

U.S. Embassy to host first TechCamp Wednesday ស្ថានទូត សហរដ្ឋអាមេរិក នឹងរៀបចំ សន្និសីទ ស្តីពីបច្ចេកវិទ្យា ជាលើកដំបូង នៅកម្ពុជា

PHNOM PENH, 12 March 2013 (The Cambodia Herald) -- U.S. Ambassador William E. Todd (pictured) will hold it's first TechCamp on March 13, 2013, at 9:00 a.m., at Norton University (St. Keo Chenda, Sangkat Chroy Changva, Khan Russey Keo).

The Tech-Camp is a technology conference that will bring international technology experts to train non-governmental organizations (NGO) to join the latest in information and communications technologies in order to confront important social challenges within country.

The main demographic that the conference will be targeting are Cambodia's youth,  enabling young people to gain the necessary skills to make a difference.

The camp will talk about the needs of NGOs within the fields of education, entrepreneurship, women’s issues, media, civic engagement, and democracy.

Please visit http://techcampphnompenh.wordpress.com/agenda/ to see the complete agenda.

Because of the growing number of young people entering the workforce, the country offers tremendous opportunities for democratic and economic development that the U.S. Embassy supports.

TechCamp Phnom Penh, are sponsored by The Open Institute, Norton University, EZECOM, and the U.S. Ambassador’s Youth Council.


ភ្នំពេញ៖ ស្ថានទូតអាមេរិក ប្រចាំកម្ពុជានឹងរៀបចំសន្និសីទ ស្តីពីបច្ចេកវិទ្យា (TechCamp) ជាលើកដំបូងនៅកម្ពុជា នៅថ្ងៃពុធ ទី ១៣ ខែមីនា ឆ្នាំ ២០១៣ វេលាម៉ោង ៩ ព្រឹក នាសាកលវិទ្យាល័យ Norton ស្ថិតនៅផ្លូវកែវ ចិន្ដា សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ដោយមានការចូលរួមពីលោក William E. Todd ឯកអគ្គរដ្ឋទូតអាមេរិក ។
TechCamp ដែល ប្រារព្ធធ្វើនៅភ្នំពេញ គឺជាសន្និសីទ មានរយៈពេល ២ ថ្ងៃស្តីពីបច្ចេកវិជ្ជា ដែលនឹងនាំអ្នកឯកទេស បច្ចេកវិជ្ជាអន្តរជាតិមកបង្រៀន អង្គការមិនមែនរដ្ឋាភិបាល ដែលមានការចាប់អារម្មណ៍ ដើម្បីឲ្យ គេចេះទាញយកប្រយោជន៍ ពីបច្ចេកទេសថ្មីៗបំផុតផ្នែកព័ត៌មាន និង សារគមនាគមន៍ ដើម្បីដោះស្រាយ បញ្ហាប្រឈមបន្ទាន់បំផុតខ្លះៗ នៅកម្ពុជា។
ខ្លឹមសារសំខាន់នៃសន្និសីទ គឺការកសាងសមត្ថភាព តាមរយៈការផ្តល់អំណាចដល់យុវជន ដែលជាដំណើរការមួយ ដែលធ្វើឲ្យយុវជនអាច ទទួល បានជំនាញចាំបាច់ សំរាប់ធ្វើការសំរេចចិត្ត និងសំរេចបានលទ្ធផលដែលចង់បាន។
សន្និសីទនេះនឹងពិនិត្យ ទៅលើសេចក្តីត្រូវការរបស់អង្គការ មិនមែនរដ្ឋាភិបាល ដែលធ្វើការក្នុងវិស័យអប់រំ ភាពជាសហគ្រិន បញ្ហាស្រ្តី ប្រព័ន្ធ ផ្សព្វផ្សាយ ការចូលរួមរបស់ពលរដ្ឋ និងការកសាងលទ្ធិប្រជាធិបតេយ្យជាដើម។
ដោយសារមានកំណើន យ៉ាងឆាប់រហ័សនៃចំនួនយុវជន ដែលចូលទៅក្នុងកម្លាំងពលកម្ម នៅពេលនេះ ប្រទេសកម្ពុជាកំពុងតែទទួល “ផលចំណេញ ផ្នែកប្រជាសាស្រ្ត” ជាប្រវត្តិសាស្រ្ត ដែលផ្តល់ឱកាសយ៉ាងច្រើន សំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យ ដែលស្ថានទូតសហរដ្ឋ អាមេរិកគាំទ្រ។
វិទ្យាស្ថានបើកទូលាយ សាកលវិទ្យាល័យ Norton ក្រុមហ៊ុន EZECOM និងក្រុមប្រឹក្សាយុវជន របស់ឯកអគ្គរដ្ឋទូតអាមេរិក គឺជាសហអ្នកឧបត្ថម្ភ និងសហអ្នកសហការ នៃសន្និសីទបច្ចេកវិទ្យានេះ នៅភ្នំពេញ៕

No comments: