A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 28 March 2013

The Council of Ministers denied that Prime Minister Hun Sen was involved in corruption regarding awarding mining contract to Australia's BHP Billiton គណៈរដ្ឋមន្ត្រី​បដិសេធ​​ព័ត៌មាន​ថា​លោក ហ៊ុន សែន ពាក់ព័ន្ធ​រឿង​ពុករលួយ

Read: Hun Sen involved in corrupt deal 

អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​ចេញ​លិខិត​ជា​ផ្លូវ​ការ​មួយ​បដិសេធ​ជា​ថ្មី​ទៀត ចំពោះ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​របស់​កាសែត​អន្តរជាតិ​មួយ ដែល​បាន​ផ្សាយ​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ។
ដោយ ខែ សុណង RFA Service
2013-03-28
ការ​ប្រកាស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កាសែត​អូស្ត្រាលី ឌឹ អេច (The Age) ចុះ​ផ្សាយ​អត្ថបទ​មួយ​កាល​ពី​ថ្ងៃ​ទី​២៦ មីនា ថា ក្រសួង​យុត្តិធម៌​អូស្ត្រាលី កំពុង​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​ពុករលួយ​របស់​ក្រុមហ៊ុន​រុក​រក​រ៉ែ ប៊ីអេចភី ប៊ីលីថន (BHP Billiton) ពាក់ព័ន្ធ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​គេ​និយម​ហៅ​ថា ជា​បុរស​ខ្លាំង​នៅ​កម្ពុជា។
ប្រធាន​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ស្វាយ ស៊ីថា បាន​ហៅ​ការ​ចុះ​ផ្សាយ​អត្ថបទ​របស់​កាសែត ឌឹ អេច ចោទ​ប្រកាន់​ថា លោក ហ៊ុន សែន ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​ពុករលួយ​ជាមួយ​ក្រុមហ៊ុន​រុក​រក​រ៉ែ​អូស្ត្រាលី ថា​មាន​បំណង​បំផ្លាញ​កេរ្តិ៍​ឈ្មោះ​របស់​លោក​នៅ​មុន​ការ​បោះ​ឆ្នោត​សាកល​ជិត ​ចូល​មក​ដល់។
លោក ស្វាយ ស៊ីថា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៨ មីនា ថា ប្រមុខ​រដ្ឋាភិបាល​មិន​បាន​ធ្វើ​អ្វី​ដូច​ការ​ផ្សាយ​របស់​កាសែត​អូស្ត្រាលី ឌឹ អេច ឡើយ ហើយ​លោក​នាយក​រដ្ឋមន្ត្រី​ក៏​មិន​ពាក់ព័ន្ធ​នឹង​រឿង​ពុករលួយ​ពាក់ព័ន្ធ​លើ​ ករណី​ក្រុមហ៊ុន ប៊ីអេចភី ប៊ីលីថន ដែល​ជា​ក្រុមហ៊ុន​សារ​ជីវកម្ម​រុករក​រ៉ែ​អូស្ត្រាលី ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។
លោក​ថា នេះ​ជា​ការ​ចោទ​ប្រកាន់​បែប​ទុច្ចរិត និង​បំផ្លើស​ការ​ពិត៖ «ខ្ញុំ ​មិន​មាន​អ្វី​ថែម​លើស​ពី​អ្វី​ដែល​អង្គភាព​បាន​ចេញ​ផ្សាយ​នោះ​ទេ។ គោល​បំណង​យើង​បាន​និយាយ​ច្បាស់​ក្នុង​ហ្នឹង​ហើយ គឺ​ដើម្បី​យើង​បកស្រាយ​បំភ្លឺ និង​ទាល់​ចោល​អ្វី​ដែល​បាន​ចោទ​ប្រកាន់​ខុស​ទៅ​លើ​នាយករដ្ឋមន្ត្រី»

កាសែត​អូស្ត្រាលី ឌឹ អេច កាល​ពី​ថ្ងៃ​ទី​២៦ មីនា បាន​ផ្សាយ​ថា សហព័ន្ធ​ប៉ូលិស​អូស្ត្រាលី​និង​ ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក កំពុង​ស៊ើបអង្កេត​ករណី​ពុករលួយ​នឹង​គម្រោង​ក្រុមហ៊ុន​រក​រ៉ែ​ បុកស៊ីត (Bauxite) នៅ​ខេត្ត​មណ្ឌលគិរី របស់​ក្រុមហ៊ុន ប៊ីអេចភី ប៊ីលីថន។
កាសែត​បន្ត​ថា ឯកសារ​ការទូត​បង្ហាញ​ថា នេះ​ជា​លើក​ដំបូង​ហើយ​ដែល​លោក ហ៊ុន សែន ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ក្នុង​ការ​ចរចា​រុករក​រ៉ែ​កាល​ពី​ឆ្នាំ​២០០៦ ជាមួយ​មន្ត្រី​ក្រុមហ៊ុន។ ឯកសារ​បញ្ជាក់​ថា លោក ហ៊ុន សែន ធ្លាប់​អះអាង​ក្នុង​កិច្ច​ប្រជុំ​ឯកជន​មួយ​ថា លោក​នឹង​ផ្ដល់​ដី​សម្រាប់​សម្បទាន​រុករក​រ៉ែ​ទៅ​ក្រុមហ៊ុន ប៊ីអេចភី ប៊ីលីថន ១​លាន​ហិកតារ និង​អាច​មិន​យក​ពន្ធ​ពី​ក្រុមហ៊ុន​ទៀត​ផង ហើយ​ថា ការ​សន្យា​របស់​លោក ហ៊ុន សែន ដល់​ក្រុមហ៊ុន​នេះ ធ្វើ​ឡើង​នៅ​មុន​ពេល​កិច្ច​ព្រមព្រៀង​រុករក​រ៉ែ​ឆ្នាំ ២០០៦។
តែ​ក្រុមហ៊ុន ប៊ីអេចភី ប៊ីលីថន បាន​បញ្ឈប់​ដំណើរការ​នៅ​កម្ពុជា កាល​ពី​ឆ្នាំ​២០០៩​វិញ។ ក្រោយ​ពេល​អង្គការ​ឃ្លាំមើល​បរិស្ថាន​ពិភពលោក គ្លបល វីនេស (Global Witness) បង្ហាញ​ជា​សាធារណៈ​ថា ក្រុមហ៊ុន​នេះ​បាន​ផ្ដល់​ប្រាក់​ទឹក​តែ​ប្រមាណ ៣,៥​លាន​ដុល្លារ ទៅ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ហើយ​លុយ​ទឹក​តែ​នោះ​បាន​បាត់​មិន​ដឹង​ទៅ​ណា។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កាសែត​នេះ​ឲ្យ​ដឹង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បដិសេធ​ថា លោក​មិន​បាន​ទទួល​លុយ​នោះ​ទេ ហើយ​ផ្ទុយ​ទៅ​វិញ លោក​ថា ក្រុមហ៊ុន​នោះ​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ពុករលួយ។
ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល បាន​ធ្វើការ​អប់រំ​ប្រជាពលរដ្ឋ និង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ ថ្លែង​ថា រាល់​ការ​ផ្ដល់​ដី​សម្បទាន ការ​ចុះ​កុងត្រា​ជាមួយ​វិនិយោគិន​ធំ ឬ​ដាក់​ដេញ​ថ្លៃ​លើ​គម្រោង​នីមួយៗ​របស់​រាជ​រដ្ឋាភិបាល ភាគ​ច្រើន​លោក​សង្កេត​ឃើញ​ថា ពុំ​មាន​តម្លាភាព ឬ​ប្រកាស​ដេញ​ថ្លៃ​ជា​សាធារណៈ​ឲ្យ​បាន​ទូលំទូលាយ​នោះ​ទេ។ ប៉ុន្តែ​រឿង​នោះ​នឹង​មាន​ការ​បែក​ធ្លាយ​នៅ​ពេល​ដែល​មាន​ទំនាស់។
លោក ព្រាប កុល៖ «ទម្លាប់​បែប​នេះ​គឺ​ធ្វើ​ឲ្យ​យើង​ឆ្ងល់ ហើយ​មាន​មតិ​គេ​រិះគន់ និង​មាន​ការ​សង្ស័យ​ដោយសារ​តែ​វា​មិន​មាន​តម្លាភាព។ អ៊ីចឹង​វា​មិន​ដឹង​ថា​តើ​នៅ​ពី​ក្រោយ​ខ្នង​នៃ​កិច្ច​ចរចា​នោះ​វា​មាន​រឿង​អី ​កើត​ឡើង? វា​មាន​ការ​ផ្ដល់​លុយ​ទឹក​តែ ឬ​ក៏​អត់? វា​គួរ​តែ​មាន​ការ​អនុវត្ត​តាម​របៀប​អភិបាលកិច្ច​ល្អ គឺ​មាន​ការ​ប្រកាស​ដេញ​ថ្លៃ​ហើយ​ក្រុមហ៊ុន​ណា​ដែល​មាន​សមត្ថភាព​គេ​អាច​ដាក់ ​តម្លៃ​ដេញ​ថ្លៃ​ទៅ ផ្ដល់​ផល​ចំណេញ​បាន​ច្រើន យើង​គួរ​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​ហ្នឹង​ទៅ​គឺ​ជា​ទម្លាប់​ល្អ»
នៅ​ក្នុង​សេចក្ដី​បំភ្លឺ​របស់​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២៧ មីនា បាន​សរសេរ​ថា វា​ជា​ការ​ប្រឌិត នៅ​ពេល​ដែល​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយ​ចំនួន​អះអាង​ថា ការ​ដក​ខ្លួន​របស់​ក្រុមហ៊ុន គឺ​ធ្វើ​ឡើង​ភ្លាមៗ បន្ទាប់​ពី​មាន​ការ​ចេញ​ផ្សាយ​របាយការណ៍​មួយ​របស់​អង្គការ គ្លបល វីនេស ស្ដីពី​ការ​បាត់បង់​ទឹក​ប្រាក់ ៣,៥​លាន​ដុល្លារ​អាមេរិក​នោះ។
តាម​ការ​ពិត​ផ្អែក​លើ​ការ​វិភាគ​របស់​ក្រុមហ៊ុន ប៊ីអេចភី ប៊ីលីថន ​នេះ បាន​ពន្យល់​យ៉ាង​ច្បាស់​អំពី​មូលហេតុ​នៃ​ការ​ដក​ខ្លួន​របស់​ក្រុមហ៊ុន​ដោយ​ ហេតុផល​មួយ​ក្នុង​ចំណោម​ហេតុផល​ដទៃ​ទៀត​នោះ គឺ​កំណប់​រ៉ែ​បុកស៊ីត​មាន​បរិមាណ​មិន​គ្រប់គ្រាន់​សម្រាប់​ធ្វើ​អាជីវកម្ម​ ដែល​ធ្វើ​ឲ្យ​គម្រោង​នេះ​ពុំ​មាន​ផល​ចំណេញ​សេដ្ឋកិច្ច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

1 for all, khmer governments needs to sue AUSIE news media,,

they had the rights to writes
khmer governments has the right to SUE

Anonymous said...

Hun Sen dare not sue Australian media because he cannot order the court to judge the case in his favor like he did to the Cambodian court. Australian media are independent and they are very ethical. Anything they report are always the truth. Hun Sen does not need to sue them. If they reported the wrong things, the Australian government will sue them already.

No chance, Hun Sen. I dare you to sue the Australian media.