A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 20 March 2013

‘Tearful family, pics’ moved PM to action [Why was Hun Sen not "moved" by the tears of Boeung Kak and Borei Keila residents' cry for help? Because this is election time] លោក ហ៊ុន សែន ព្រមាន​នាយក​ក្រុមហ៊ុន​ស្រាបៀ​លីអូ​រឿង​ដី​នៅ​កែវផុស

Last Updated on 20 March 2013 
Phnom Penh Post 
By Chhay Channyda
keo phos
Villagers watch as their homes are demolished by authorities in Keo Phos commune in Preah Sihanouk province this month. Photo Supplied
In a speech at the Peace Palace yesterday, Prime Minister Hun Sen said that he will be closely watching the case of a group of evicted villagers in Preah Sihanouk province on whose behalf he intervened this week by voiding a sub-decree granting their land to a beer tycoon.

Though the villagers’ homes in Prey Nop district’s Keo Phos village had already been demolished, the premier struck down the concession giving Leo beer distributer Oknha Cheam Phen control of the land, and ordered the homes rebuilt at his own expense – a move lauded by many, while others noted its timing seemed to lend itself to the upcoming campaign season.

“This action I will not tolerate. What, Oknha Cheam Phen, Leo beer boss? In this case, the oknha cannot get away,” Hun Sen said, speaking at the inauguration of a green development agency. “Why does he have the rights to clear people’s houses? I cannot accept this.”

The premier added that it was his wife and children who called his attention to the matter. “That night, my wife and children were waiting for me to leave a meeting, and they started crying when they saw several of the pictures [of the eviction]. When I saw those pictures, [I said] these acts cannot be tolerated,” he continued.

“Who allows someone to do that?” he asked of the provincial court, which awarded the land to Phen, pending appeal, in 2007.


Resident Hour Sivina said the court was as much to blame as the developer, so villagers would file complaints against four court and district officials.

One such official – prosecutor Bou Bunheang, who signed off on the eviction – declined to comment in detail, saying: “Ask the judge, because he is an enforcer, not a prosecutor.

“I joined [in the eviction] to be an observer,” he added.

Provincial police chief Tak Vantha said he has received no order to find Cheam Phen, adding the eviction was done “on the order of the court”.
ដោយ ទេព សុរ៉ាវី RFA
2013-03-20
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ចាត់​វិធានការ​តាម​នីតិវិធី​ច្បាប់​ចំពោះ​មេខ្លោង​នៃ​ការ​ឈូស​ ឆាយ​ផ្ទះ​អ្នក​ភូមិ​នៅ​ចំណុច​ចំរាំង ក្នុង​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ។ ការ​ព្រមាន​នេះ​ធ្វើ​ឡើង ២​ថ្ងៃ បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ចេញ​លិខិត​អន្តរាគមន៍ ២ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ក្នុង​រឿង​ទំនាស់​ដីធ្លី​រវាង​លោក ជៀម ផែន នាយក​ស្រាបៀ​លីអូ (Leo Beer) ជាមួយ​ពលរដ្ឋ​ចំនួន ៤៩​គ្រួសារ និង​បាន​សម្រេច​ប្រគល់​ដី ៣៥២​ហិកតារ ព្រម​ទាំង​សង់​ផ្ទះ​ថ្ម​ជូន​អ្នក​ភូមិ​ឡើង​វិញ បន្ទាប់​ពី​មាន​ការ​ឈូស​បំផ្លាញ​ចោល​កាល​ពី​ដើម​ខែ​មីនា។
ប្រមុខ​រាជរដ្ឋាភិបាល​បាន​ព្រមាន​ចំ​ឈ្មោះ លោក ជៀម ផែន នាយក​ក្រុមហ៊ុន​ស្រាបៀ​លីអូ ដែល​បាន​ចុះ​អនុវត្ត​ឈូស​បំផ្លិចបំផ្លាញ​ផ្ទះ​អ្នក​ភូមិ​ចំនួន ៤៩​គ្រួសារ នៅ​ចំណុច​ចំរាំង ក្នុង​ឃុំ​កែវផុស បន្ទាប់​ពី​អនុវត្ត​តាម​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ រួច​មក។
សមត្ថកិច្ច​ចម្រុះ​ជិត ១០០​នាក់ មាន​ខែល ដំបង​ឆក់ និង​កាំភ្លើង​គ្រប់​ដៃ ចុះ​អនុវត្ត​សាលក្រម​បណ្ដោះ​អាសន្ន ឈូស​បំផ្លាញ​ផ្ទះ​សម្បែង​អ្នក​ភូមិ​នៅ​ចំណុច​ចំរាំង កាល​ពី​ថ្ងៃ​ទី​៥ ខែ​មីនា ដើម្បី​យក​ដី​ទំនាស់​ទំហំ ៣៥២​ហិកតារ ប្រគល់​ឲ្យ​លោក ជៀម ផែន។
ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​បៃតង និង​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​បៃតង និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្ដីពី​ការ​អភិវឌ្ឍ​បៃតង​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០៣០ នៅ​ឯ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា។ លោក ហ៊ុន សែន បាន​ព្រមាន​ថា ការ​ឈូស​ឆាយ​ផ្ទះ​អ្នក​ភូមិ​នៅ​ក្នុង​ឃុំ​កែវផុស មិន​អាច​អត់​ឱន​ឲ្យ​បាន​នោះ​ទេ ហើយ​លោក ជៀម ផែន ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន។
លោក ហ៊ុន សែន បញ្ជាក់​ថា លោក​នឹង​លូកដៃ​ចូល​ក្នុង​រឿង​នេះ ដោយសារ​តែ​មិន​អាច​ទទួល​យក​បាន​នូវ​ទង្វើ​របស់​លោក ជៀម ផែន ហើយ​ក៏​មិន​អាច​អត់​ឱន​បាន​ចំពោះ​អ្នក​ប្រព្រឹត្ត​ដែរ៖ «ករណី​នេះ​លោក ជៀម ផែន អត់​ទាន់​រួច​ខ្លួន​ទេ ឮ​ថា សំណុំ​រឿង​ឋិត​ក្នុង​សាលាឧទ្ធរណ៍ ហេតុ​អី​បាន​គាត់​មាន​សិទ្ធិ​ទៅ​ឈូស​បំផ្លាញ​ផ្ទះ​ប្រជាជន? ខ្ញុំ​តាម​រឿង​ហ្នឹង​មួយ​អត់​ឲ្យ​របូត​ទេ ខ្ញុំ​ចូល​ពាក់ព័ន្ធ​ប៉ុណ្ណេះ​ហើយ​មិន​ឲ្យ​របូត​ទេ»
លោក ហ៊ុន សែន សម្ដែង​ការ​ងឿងឆ្ងល់​ថា ទំនាស់​ដីធ្លី​នៅ​ឃុំ​កែវផុស កំពុង​ឋិត​ក្នុង​សមត្ថកិច្ច​តុលាការ​ឧទ្ធរណ៍​នៅ​ឡើយ ហេតុ​អី​បាន​លោក ជៀម ផែន មាន​សិទ្ធិ​ទៅ​ឈូស​ផ្ទះ​អ្នក​ភូមិ​ទៅ​កើត?
លោក ហ៊ុន សែន បញ្ជាក់​ថា ក្រោយ​ពី​ដោះស្រាយ​ដីធ្លី និង​ផ្ទះ​សម្បែង​ជូន​អ្នក​ភូមិ​ហើយ​នោះ លោក​នឹង​ងាក​មើល​តាម​ផ្លូវ​តុលាការ​វិញ ដើម្បី​វែក​មុខ​អ្នក​បញ្ជា​ឲ្យ​អនុវត្ត​សាលក្រម​តុលាការ។
ការ​ព្រមាន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន បាន​មើល​ឃើញ​រូបភាព​វីដេអូ​ឃ្លីប ពី​សកម្មភាព​ឈូស​បំផ្លាញ​ផ្ទះ​អ្នក​ភូមិ​នៅ​ចំណុច​ចំរាំង និង​បាន​ចុះ​ហត្ថលេខា​លើ​លិខិត ២ ដាច់​ដោយ​ឡែក​ពី​គ្នា កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មីនា ដោយ​លិខិត​ទី​១ ដាក់​ឲ្យ​និរាករណ៍​ទាំង​យប់​ចំពោះ​សេចក្ដី​ជូន​ដំណឹង​របស់​ទីស្ដីការ​ គណៈរដ្ឋមន្រ្តី ដែល​ប្រគល់​ដី ៣៥២​ហិកតារ​ឲ្យ​លោក ជៀម ផែន និង​ទី​២ សម្រេច​ប្រគល់​ដី​ជាង ៣០០​ហិកតារ​នោះ​ទៅ​ឲ្យ​អ្នក​ភូមិ និង​សាងសង់​ផ្ទះ​ថ្ម​ជូន​អ្នក​ភូមិ​វិញ។
ជុំវិញ​បញ្ហា​នេះ​វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ជៀម ផែន នាយក​ស្រាបៀ​លីអូ បាន​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា។
ប្រធាន​តុលាការ​ខេត្ត​ព្រះសីហនុ លោក ម៉ុង មុនីចរិយា បដិសេធ​មិន​ពន្យល់​ជុំវិញ​ការ​ចុះ​អនុវត្ត​សាលក្រម​បណ្ដោះអាសន្ន​របស់​ តុលាការ​នៅ​ពេល​កន្លង​មក​នោះ​ទេ។
រី​ឯ​នាយក​ខុទ្ទកាល័យ​ក្រសួង​យុត្តិធម៌ លោក សំ ប្រជាមានិត បញ្ជាក់​ថា ក្រសួង​យុត្តិធម៌​នៅ​មិន​ទាន់​ឃើញ​របាយការណ៍​ណា​មួយ​នៃ​កំហុស​ឆ្គង​របស់​ តុលាការ​ខេត្ត​ព្រះសីហនុ នៅ​ឡើយ។ លោក​បន្ត​ថា  ក្នុង​លក្ខខណ្ឌ​មាន​បណ្ដឹង​ណា​មួយ​មក​ក្រសួង​យុត្តិធម៌​នោះ ក្រសួង​នឹង​ចុះ​អធិការកិច្ច​ករណី​នោះ​ភ្លាម។ តែ​បើ​ករណី​ពិសេស​នឹង​មាន​ការ​ចង្អុល​បង្ហាញ​ពី​រដ្ឋមន្ត្រី​ក្រសួង​នោះ ក្រុម​អធិការកិច្ច​ក៏​នឹង​ចុះ​ទៅ​ស៊ើប​អង្កេត​ដែរ៖ «មិន​ថា​ខុស ឬ​មិន​ថា​ត្រូវ​ដែរ ទាល់​តែ​តុលាការ​អនុវត្ត​ផ្ទាល់ សួរ​គាត់​បាន​ដឹង»
មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិ​មនុស្ស​លីកាដូ (Licadho)លោក អំ សំអាត យល់​ឃើញ​ថា ការ​អនុវត្ត​សាលក្រម​បណ្ដោះអាសន្ន​របស់​តុលាការ​ខេត្ត​ព្រះសីហនុ ជា​ទង្វើ​ផ្ទុយ​ពី​ច្បាប់។ លោក​បន្ត​ថា ជា​លើក​ទី​១​ដែល​នាយករដ្ឋមន្រ្តី លោក ហ៊ុន សែន បារម្ភ​ចំពោះ​ការ​អនុវត្ត​ក្នុង​ប្រព័ន្ធ​តុលាការ ហើយ​លោក​ចាំ​មើល​ថា តើ​រាជរដ្ឋាភិបាល​នឹង​មាន​វិធានការ​បែប​ណា​ខ្លះ​ចំពោះ​អ្នក​ស្នើ​សុំ​ឲ្យ​ អនុវត្ត​សាលក្រម និង​ឈូស​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ និង​ទោស​ទណ្ឌ​ចំពោះ​ចៅក្រម​តុលាការ​ខេត្ត​ព្រះសីហនុ ដែល​មិន​អនុវត្ត​តាម​ច្បាប់។
លោក អំ សំអាត៖ «កាល​ណា​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ត្រូវ​តែ​មាន​ ទោស​ព្រហ្មទណ្ឌ ហើយ​ទី​២ ការ​មិន​អនុវត្ត​ការ​ណែនាំ​របស់​ក្រសួង​យុត្តិធម៌​របស់​តុលាការ​កំពូល​ហ្នឹង តើ​ចៅក្រម​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ដាក់​ពិន័យ​យ៉ាង​ម៉េច?»
កាល​ពី​ឆ្នាំ​២០០៨ ប្រធាន​តុលាការ​កំពូល លោក ឌិត មន្ទីរ ចេញ​សេចក្ដី​ជូន​ដំណឹង​ដោយ​បង្គាប់​ឲ្យ​សាលា​ដំបូង​ខេត្ត ក្រុង ទាំង​អស់ មិន​ត្រូវ​អនុវត្ត​សាលក្រម​បណ្ដោះអាសន្ន​មុន​នឹង​មាន​ការ​ជំនុំជម្រះ ឬ​សាលក្រម​ថ្មី​ចេញ​ដោយ​សាលាឧទ្ធរណ៍ ឬ​តុលាការ​កំពូល​នោះ​ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

3 comments:

Anonymous said...

Hun Sen is the man of " No Action , Talk Only = NATO " ;
If Mr Cheam Phen is a senator from opposition parties , his
immunity will be stripped and ge will be sent to Kangoroo
Court . In this case , Hun Sen take no action against the
CPP senator .
About ten years ago , it was close to the election time , there was a scam : a private job placement company sent its representatives to collect moneyfrom desperate families who want to send their siblings towork abroad . After the money collection , the company which was owned by Hun Sen relative did not provide any job as promised . Mr Premier stepped in and used national coffer to recompense .
Every victim of the scam thanked Hun Sen for his act of kindness . It's election time again . I wonder whether Mr Hun
relative owns some shares of the Brewing Company in scandal ?..

Anonymous said...

Since when does PM Hun Sen care so much about the plight of the hopeless and helpless Khmer people ?

Anonymous said...

Either he became senile, does not know what he is doing or a liar or both.Caring for people cannot just happen when it suits his intent, esp when one is a leader of a country.Perhaps he wants to be Chavez conveniently during election time. The stupid thing of it all is why would he pay for reconstruction whist it is the work of a rogue oknha in demolishing the houses unless his family has a share in that land grab robberies as well ??