- កូនប្រុសតារាកំប្លែងនាយកុយម្នាក់ ឈ្មោះ ជី វីរៈ និងម្នាក់ទៀត
ជាកូនប្រុស លោកយាយ ណយ សំណាង បានស្លាប់បាត់បង់ជីវិត
ក្នុងហេតុការណ៍ដ៏រន្ធត់នេះ
Khemarak Sereimon
ព្រះសីហនុ៖ យ៉ាងហោចណាស់ បុរសចំនួន៤នាក់
ទំនងជាតារាចម្រៀង និងតារាសម្តែង បានស្លាប់ នៅក្នុងរថយន្ត និងស្រ្តីពីរនាក់
បានរងរបួសធ្ងន់ ខណៈតារាចម្រៀង លោក ខេមរៈ សេរីមន្ត បានរងរបួសស្រាល
ក្រោយពេលដែល រថយន្តរបស់ពួកគេ ត្រូវរថយន្ត កុងតឺន័រ របស់ក្រុមហ៊ុន អេសខេ
បានបុកពេញ មួយទំហឹង នៅចំណុចបឹងត្រាំង តាមបណ្តោយ ផ្លូវជាតិលេខ៤
ក្នុងស្រុកព្រៃនុប ខេត្តព្រះសីហនុ កាលពីវេលា ម៉ោង ប្រហែល៩៖៣០នាទី
យប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៣ នេះ ចំណែកតារាចម្រៀង ហេង ពិទូ
មិនស្ថិតក្នុងហេតុការណ៌នោះទេ។
សេចក្តីរាយការណ៍ពី កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាក
ធុនដ្រា មួយគ្រឿងពណ៌ស ដែលជិះនៅ ក្នុងរថយន្ត រួមមាន តារាចម្រៀង
ខេមរៈសេរីមន្ត និងមនុស្សប្រុស-ស្រី ជិត១០នាក់ផ្សេងទៀត បានធ្វើដំណើរតាម
បណ្តោយ ផ្លូវជាតិលេខ៤ ក្នុងទិសដៅ ឆ្ពោះទៅ ខេត្តព្រះសីហនុ លុះដល់
ចំណុចកើតហេតុ ស្រាប់តែមាន រថយន្ត កុងតឺន័រមួយគ្រឿង ពេលកំពុងចុះចំណត
បានបុកមួយទំនឹង បណ្តាលឲ្យ អ្នកជិះនៅក្នុង រថយន្តស្លាប់៤នាក់
និងស្រ្តីពីរនាក់ រងរបួសធ្ងន់ ខណៈ តារាចម្រៀង ខេមរៈ សេរីមន្ត
បានរងរបួសស្រាល ។
ក្រោយពីកើតហេតុភ្លាមៗនោះ ប្រភពពីកន្លែងកើតហេតុបានរាយការណ៍ថា លោក ហេង
ពិទូ បានជួបគ្រោះអកុសលក្នុងហេតុការណ៍នេះផងដែរ។
បន្ទាប់ពីដំណឹងផ្សាយបានមួយបានបន្តិច លោក ហេង ពិទូ
ខណៈដែលរូបលោកកំពុងស្ថិតនៅរាជធានីភ្នំពេញនោះ បានទូរស័ព្ទបញ្ជាក់មកមជ្ឈមណ្ឌល
ព័ត៌មានដើមអម្ពិលថា រូបលោកមិនបានស្ថិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះឡើយ។
ស្នងការនគរបាល ខេត្តព្រះសីហនុ លោកឧត្តសេនីយ៍ តាក់ វណ្ណថា
បានថ្លែងឲ្យដឹងថា បុរសចំនួន៤នាក់ បានស្លាប់ និងស្រ្តីពីរនាក់ ផ្សេងទៀត
បានរងរបួសធ្ងន់ ខណៈលោក ខេមរៈ សេរីមន្តរងរបួសស្រាល។
លោក តាក់ វណ្ណថា បានបន្តថា ជនរងគ្រោះ៤នាក់ ដែលបានស្លាប់បាត់បង់ជីវិតនោះ
មានម្នាក់ជាកូនប្រុសតារាកំប្លែងនាយកុយ ឈ្មោះ ជី វីរៈ ក្រោយពេលកើតហេតុ
ត្រូវបានដឹកបញ្ជូនមករាជធានីភ្នំពេញហើយ។ ដោយឡែកបុរស៣នាក់ផ្សេងទៀត
ដែលម្នាក់ជាបើកបររថយន្ត និងអ្នករាំអមឆាក ត្រូវបានតម្កល់ទុកក្នុងវត្ត
នៅឯខេត្តព្រះសីហនុ។ ជនរងគ្រោះម្នាក់ទៀត
ត្រូវបានសមត្ថកិច្ចប្រាប់ឲ្យដឹងផងដែរថា ឈ្មោះ ដេន នី និងម្នាក់ទៀត
ជាកូនប្រុសរបស់លោកយាយ ណយ សំណាង ដែលជាអ្នកកំប្លែងមួយរូបដែរនោះ
ពួកគេសុទ្ធតែជាអ្នករាំអមឆាកឲ្យលោក ខេមរៈ សេរីមន្ត។
ដោយឡែកតារាចម្រៀងវ័យក្មេង ខេមរៈ សេរីមន្ត ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ
បានគេចខ្លួនបាត់ មិនដឹងជាទៅទីណាទេ កម្លាំងសមត្ថកិច្ចកំពុងតាមរក។
ការគេចខ្លួននេះ សមត្ថកិច្ចសន្និដ្ឋានប្រហែលជារូបគាត់កំពុងតក់ស្លុត
និងរន្ធត់ ហើយមិនចង់ផ្តល់ព័ត៌មានអ្វីច្រើន។ រីឯស្ត្រី២នាក់ ដែលរងរបួសធ្ងន់
ស្រ្តីម្នាក់ជាអ្នករាំអមឆាក ខណៈដែលស្ត្រីម្នាក់ទៀត ត្រូវបានប្រភពមួយចំនួន
សង្ស័យថា ជាប្អូនស្រីពៅ របស់លោក ខេមរៈ សេរីមន្ត គឺកញ្ញា ខេមរៈ ស្រីពៅ។
បើតាមលោក តាក់ វណ្ណថា គ្រោះថ្នាក់ចរាចរដ៏រន្ធត់ខាងលើនេះ
បណ្តាលមកពីរថយន្តកុងតឺន័រ ដែលសង្ស័យថា ដាច់ហ្រ្វាំង ឬក៏អ្នកបើកងងុយដេកនោះ
បានជ្រុលមកបុករថយន្តរបស់លោក ខេមរៈ សេរីមន្ត ខណៈរថយន្តនេះ
បានធ្វើដំណើរនៅអែបផ្លូវម្ខាងទៀតនោះ។
តារាកំប្លែងនាយកុយ
បានទូរស័ព្ទប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដោយក្តីក្តុកក្តួលទាំងយប់ថា
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានសម្លាប់កូនប្រុសគាត់ម្នាក់ ឈ្មោះ ជី
វីរៈ ដែលជាកូនប្រពន្ធក្រោយ មានអាយុទើប ១៧ឆ្នាំប៉ុណ្ណោះ។ លោកបន្តថា
កូនប្រុសរបស់គាត់ ជាសមាជិកក្រុមរាំឲ្យខេមរៈ សេរីមន្ត។
នាយកុយ បានមានប្រសាសន៍ទាំងអួលដើមកទៀតថា នៅវេលាម៉ោង រហូតដល់វេលាម៉ងជាង
១២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែមីនា រូបលោកកំពុងរង់ចាំទទួល សពកូន
ដែលដឹកបញ្ជូនមកពីក្រុងព្រះសីហនុ។
យ៉ាងណាក៏ដោយ លោកស្នងការ បានបញ្ជាក់ថានៅកន្លែងកើហេតុ មានភ្លៀងធ្លាក់
ខ្លាំងពេក ដែលជាហេតុ នាំឲ្យពិបាក ជួយអន្តរាគមន៍ ។ ប៉ុន្តែលោកបានបញ្ជូន
ជនរងគ្រោះទៅ កាន់មន្ទីរពេទ្យ ហើយ និងបានបញ្ជូនកម្លាំង សមត្ថកិច្ច
ចុះទៅកន្លែងកើតហេតុ ៕
2 comments:
My heart goes out to their families. Please give condolences.
Post a Comment