(ថ្ងៃទី 6 មីនា 2013,) | ដោយ: លី សិលា CEN
ភ្នំពេញ:
មេដឹកនាំគណបក្សប្រឆាំង លោក សម រង្សី ដែលកំពុងតែភៀសខ្លួននៅ
ក្រៅប្រទេស ត្រូវបានជ្រើសតាំង
ជាបេក្ខភាពនាយករដ្ឋមន្ត្រី សំរាប់ការបោះឆ្នោតជាតិ ជាសាកល
ក្នុងខែកក្កដាខាងមុខនេះ។ ចំណែកលោក កឹម សុខា
ត្រូវបានជ្រើសតាំងជាបេក្ខភាពប្រធានរដ្ឋសភា។
នេះបើតាមសេចក្តីប្រកាស។
សេចក្តីប្រកាសរបស់គណបក្សសង្គ្រោះ
ជាតិ បង្ហាញថា សេចក្តីសម្រេចដូច្នេះ ត្រូវបានធ្វើឡើង នៅក្នុងជំនួបមួយ
នៅប្រទេសសឹង្ហបូរី នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៣។
សេចក្តីថ្លែងការណ៍រួម
នៃចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលចុះហត្ថលេខាដោយលោក សម
រង្សី ប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងលោក កឹម សុខា
អនុប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៣ បង្ហាញថា ក្នុងជំនួបនោះ
មេដឹកនាំគណបក្សប្រឆាំង បានឯកភាពជាគោលការណ៍ ៦ ចំណុច រួមមាន៖
១-លោក សម រង្ស៊ី នឹងដឹកនាំស្ថាប័ននីតិប្រតិបត្តិ ជានាយករដ្ឋមន្ត្រី នៅពេលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត។
២-លោក កឹម សុខា នឹងដឹកនាំស្ថាប័ននីតិប្បញត្តិ ជាប្រធានរដ្ឋសភា នៅពេលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត។
៣-
បញ្ជីបេក្ខជនតំណាងរាស្ត្រ របស់គណបក្សសង្គ្រោះជាតិ
សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ថ្ងៃទី២៨
ខែកក្កដា ឆ្នាំ២០១៣។
៤-រចនាសម្ព័ន្ធ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ។
៥-ការបង្កើតក្រុមការងារសង្គ្រោះជាតិ សម្រាប់សិក្សាស្រាវជ្រាវលើវិស័យនានា។
៦-
គោលនយោបាយជាយុទ្ធសាស្ត្រ របស់គណបក្សសង្គ្រោះជាតិ
ដេលនឹងដាក់ជូនសមាជលើកដំបូងរបស់គណបក្សសង្គ្រោះជាតិ នាថ្ងៃទី៧
ខែមេសា ឆ្នាំ២០១៣។
សូមរម្លឹកថា
លទ្ធភាពវិលចូលប្រទេសកម្ពុជាវិញ
របស់លោក សម រង្សី នៅតែស្រពិចស្រពិល ដោយសារតែលោក
ត្រូវបានតុលាការក្នុងប្រទេសកម្ពុជា កាត់ទោស ដាក់ពន្ធនាគារសរុប ១០
ឆ្នាំ ក្នុងរឿងក្តីព្រំដែនកម្ពុជា-វៀតណាម។
ដោយសារមានឈ្មោះ
ជាទណ្ឌិត លោកសមរង្ស៊ី ត្រូវបាន គ.ជ.ប.
លប់ឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោត ហើយតាមច្បាប់បោះឆ្នោត លោក សម
រង្ស៊ី មិនអាចឈរឈ្មោះជាតំណាងរាស្ត្រ
ដើម្បីឈានទៅធ្វើជានាយករដ្ឋមន្ត្រី បានឡើយ។
ជាការកត់សម្គាល់
គ.ជ.ប. ក៏បានកំណត់ថា ការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត
និងបញ្ជីបេក្ខជនតំណាងរាស្ត្រ នឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែមេសា
ឆ្នាំ២០១៣ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣។ រីឯការបោះឆ្នោត
នឹងធ្វើឡើង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
គណបក្សសមរង្ស៊ី
និងគណបក្សសិទ្ធិមនុស្ស បានសម្រេចថា
ដាក់បេក្ខភាពឈរឈ្មោះតំណាងរាស្ត្រ
នៅក្នុងគណបក្សសង្គ្រោះជាតិតែមួយរួមគ្នា
សម្រាប់ចូលរួមការបោះឆ្នោតជាតិ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣៕
1 comment:
យកមាន់ធ្លាប់ចាញ់បីលើក បាក់ខ្នាយទៀត ទៅជល់ជាមួយមាន់ខ្លាំង ហើយតខ្នាយដែកទៀត ។
ចាក់មួយណា ? គួរតែផ្តល់ឱកាសឲ មួ សុខហួ ឬ ស៊ុន ឆៃ ម្តងហើយ ។
មុនដំបូងគិតថាជូនគោស្ទាវមួយជប់លៀងដល់បក្សសង្គ្រោះជាតិ ឥឡូវលក់គោឲយួនចុះ ខ្ជិលទៅ
បោះឆ្នោត បើដឹងថាចាញ់ហើយនោះ ។
Post a Comment