A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 15 March 2013

Mam Sonando won, Hun Sen lost: Justice has prevailed over injustice ទីបំផុត ម៉ម សូណង់ដូ ឈ្នះ ហ៊ុន សែន (យុត្តិធម៌ ត្រូវតែឈ្នះ អយុត្តិធម៌)

March 15, 2013

ទីបំផុតទៅ ចៅក្រមតុលាការសាលាឧទ្ធរណ៍ នៃរដ្ឋាភិបាលអាយ៉ងយួន នៅភ្នំពេញ មិនហ៊ានបន្តឃុំ ខ្លួនលោក ម៉ម សូណង់ដូ ហើយបានកាត់តម្រឹមទោសជាប់ពន្ធនាគារ របស់លោក ម៉ម សូណង់ដូ រយៈពេល ៨ ខែ ហើយបើគិតទៅលោក ម៉ម សូណង់ដូ នឹងត្រូវជាប់ពន្ធនាគាររយៈពេល ៨ ខែ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣។ ដូច្នេះចៅក្រម សម្រេចថានឹងដោះលែងលោក ម៉ម សូណង់ដូ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៣ នេះអោយមានសេរីភាព ។

ក្នុងពេលប្រកាសសាលដីកានៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ ចំពោះមុខលោក ម៉ម សូណង់ដូ និងពលរដ្ឋជាប់ចោទ ២ នាក់ទៀត លោកចៅក្រម ឃុន លាងម៉េង បានសម្តេចផ្តន្ទាទោសលោក ម៉ម សូណង់ដូ ពីទោសជាប់ ២០ ឆ្នាំ កាលពីនៅតុលាការសាលាដំបូង មកនៅត្រឹមទោស ៥ ឆ្នាំ។ ក៏ប៉ុន្តែត្រូវអនុវត្តន៍ទោសក្នុងពន្ធនាគារតែ ៨ ខែប៉ុណ្ណោះ។ ដូច្នេះបើគិតពីថ្ងៃចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២ គឺលោក ម៉ម សូណង់ដូ នឹងត្រូវជាប់ពន្ធនាគារគម្រប់ ៨ ខែ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣។

ដោយឡែកប្រជាពលរដ្ឋពីរនាក់ទៀត ដែលត្រូវបាននាំមកកាត់ទោសជាមួយលោក ម៉ម សូណង់ដូ គឺត្រូវចៅក្រមសម្រេចបន្ធូរបន្ថយទោសពី ៥ ឆ្នាំ មកនៅត្រឹម ជាប់ពន្ធនាគារ ១០ ខែ ហើយបើគិតតាំងពីថ្ងៃចាប់ខ្លួន គឺអ្នកភូមិប្រម៉ាទាំងពីរនាក់ នឹងត្រូវរួចខ្លួននៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៣។

ពាក់ព័ន្ធនឹងករណីលោក ម៉ម សូណង់ដូ ចៅក្រមបានសម្រេចប្តូរបទចោទប្រកាន់លើលោក ម៉ម សូណង់ដូ ពីបទបង្កើតតំបន់អបគមន៍ ប្រឆាំងរដ្ឋាភិបាល ទៅជាបទល្មើសកាប់រានព្រៃឈើ តាមរយៈជម្លោះដីនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីខែមេសា និងខែឧសភា ឆ្នាំ២០១២ ដែលការប្តូរពីបទចោទប្រកាន់នេះ ត្រូវបានពិភពលោកមើលឃើញយ៉ាងច្បាស់ថា ជាលេស ដែលរដ្ឋាភិបាលអាយ៉ងយួន មានបំណងលាងជំរះមុខមាត់របស់ខ្លួន តែប៉ុណ្ណោះ ។

មានអាយុ ៧២ ឆ្នាំ លោក ម៉ម សូណង់ដូ ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចផ្តន្ទាទោសលោក ម៉ម សូណង់ដូ ដាក់ពន្ធនាគារ ២០ ឆ្នាំ ក្នុងរឿងបង្កើតតំបន់អបគមន៍ ប្រឆាំងនឹងរដ្ឋាភិបាល។ លោក ម៉ម សូណង់ដូ ត្រូវបានចោទប្រកាន់ថា ជាមេគំនិតក្នុងរឿងបង្កើតតំបន់អបគមន៍ បះបោរ បង្កើតកម្លាំងតស៊ូ ប្រឆាំងរដ្ឋាភិបាល បន្ទាប់ពីលោក ម៉ម សូណង់ដូ បានធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក មកជួបជា មួយនឹងលោក សួន សេរីរដ្ឋា ប្រធាន ចលនា អំណាចពលរដ្ឋខ្មែរ និងធ្វើការផ្សាយនូវបទសំភាសជា ច្រើន ជាមួយលោក សួន សេរីរដ្ឋា ក៏ដូចជាសមាជិក ចលនា អំណាចពលរដ្ឋខ្មែរ ដែលបានដាក់ពាក្យ ប្តឹងលោក ហ៊ុន សែន នៅក្នុងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ។

ក៏ប៉ុន្តែការចោទប្រកាន់ទាំងនោះ ត្រូវបានលោក ម៉ម សូណង់ដូ និងសិទ្ធិមនុស្សអន្តរជាតិ ច្រានចោល ហើយក៏មិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីយកមកធ្វើសំអាងប្រឆាំងនឹងលោក ម៉ម សូណង់ដូ នោះទេ ៕
 
Follow on Twitter    Friend on Facebook    Forward to Friend 
Copyright © 2013 Khmer People Power Movement (KPPM), All rights reserved.
test test test

Our mailing address is:
Khmer People Power Movement (KPPM)
235 92nd St SW
Everett, Wa 98208

1 comment:

Anonymous said...

Stupid and uneducated to say Mr. Mam Sonando won or Mr. Hun Sen lost. When we have a lot of people like you, our country will not fulfill the willing of the Khmer people, who cried for democracy.

The reality, that the democracy and the Khmer people have won this fight for the democracy in our country and not Mr.Hun Sen or Mr. Mam Sonando.

Mr, Mam Sonando only one of us, who served the democrcacy of our country. He is in my mind, he resepected the law of our country and he did not think of Mr. Hun Sen personaly or someone else or to run away from the law of our country.

We all should learn from Mr. Mam Sonando and learn to respect the law of our country.