A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 1 March 2013

Lao authority asked Cambodian authority to dismantle Cambodian vendors' stalls they said were built on overlapping areas [Does Cambodia have overlapping areas with Laos too?]ឡាវស្នើឱ្យកម្ពុជា រុះរើតូបប្រជាពលរដ្ឋលក់ដូរចេញ ពីតំបន់ត្រួតស៊ីគ្នា

(ថ្ងៃទី 1 មីនា 2013) | ដោយ: សេសាន  CEN

ស្ទឹងត្រែង: អាជ្ញាធរ​ឡាវ​ស្នើ​សុំឱ្យ​ភាគី​កម្ពុជា ចុះ​រុះរើ​តូប​ប្រជាពលរដ្ឋ​ចំនួន​១២​កន្លែង ចេញពី​តំបន់​ត្រួតស៊ីគ្នា នៅ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល ខេត្តស្ទឹងត្រែង នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី​មួយ កាលពី​ព្រឹក​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០១៣​។​
​    ​
​ប្រភព​មន្ត្រី​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ គ្រៀល ខេត្តស្ទឹងត្រែង បាន​និយាយ​ឱ្យដឹងថា កិច្ចប្រជុំ​ទ្វារ​ភាគី​ជាមួយ​មន្ត្រី​ច្រកទ្វារ​ណង​ណុ​ក​ខៀន ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ ត្រូវបាន​គេ​លើកឡើង ដោយ​ស្នើសុំ​ឱ្យមាន​ការចុះ​រុះរើ​តូប​ប្រជាពលរដ្ឋ​លក់ដូរ​ចេញពី​ទឹកដី​ របស់ខ្លួន​។

​ដូច្នេះ​ភាគី​កម្ពុជា គឺជា​អ្នក​ចុះ​រុះ​រើចេញ​ដោយ​ខ្លួនឯង​។ ចំណែក​ផ្ទះ​គយ​កម្ពុជា​មួយកន្លែង​ទៀត ក៏ត្រូវ​តែ​រុះ​រើចេញ​ដូចគ្នា​ដែរ​។​

​    ​
​ ប្រភពព័ត៌មាន​ពី​មន្ត្រី​ដដែល​បាន​និយាយ​ឱ្យដឹងទៀតថា ចំពោះ​ការរុះរើ​តូប​លក់ដូរ​ប្រជាពលរដ្ឋ​ទាំងនោះ ភាគី​កម្ពុជា​នឹង​ស្នើសុំ​យោបល់​ពី​ថ្នាក់លើ​សិន ព្រោះថា ចំណុច​ដែល​ប្រជាពលរដ្ឋ​លក់ដូរ​នោះ គឺជា​តំបន់​ត្រួតស៊ីគ្នា​៕
- See more at: http://www.cen.com.kh/localnews/show_detail/129?token=NmJiNjRmMmQ5NGY5NDJlNjNjM2FlMWQ1YWQ4MDU0#sthash.uVJI01Hc.dpuf

No comments: