PHNOM PENH (The Cambodia Herald) -- A senior
government official said, Cambodia didn’t lose any territorial land to
Thailand, not even one millimeter.
The comment was made Thursday following a recent broadcast of Free Radio Asia.
Speaking in news conference at the Council of Ministers, Major Chhum Socheat, spokesman for Ministry of National Defense, said, The country didn’t lose 10km of national land as Free Radio Asia suggested in their broadcast.
Broadcasting such nonsense affects national security, he said, reiterating the fact that land was never lost to Thailand.
The government also threatened to file legal action against media outlets that still continue to broadcast untrue stories about border issues.

រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន
និងជាអ្នកនាំពាក្យ នៅថ្ងៃទី២៨ ខែមីនា
បានប្រកាសគំរាមប្ដឹងវិទ្យុអាស៊ីសេរី ទៅតុលាការយោធា
ក្រោមបទបង្កអសន្តិសុខជាតិ
ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍ព័ត៌មានជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ។
ការគំរាមប្ដឹងនេះ បានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយនៅឯទីស្ដីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ មន្ត្រីកិច្ចការងារព្រំដែន និងមន្ត្រីនគរបាលព្រំដែនជាដើម។
មន្ត្រីរដ្ឋាភិបាលបានចាត់ទុកការផ្សាយព័ត៌មានរបស់វិទ្យុ អាស៊ីសេរី ស្ដីពីការរិះគន់របស់ពលរដ្ឋថា ប្រទេសជិតខាងរំលោភលើព្រំដែនខ្មែរនោះថា ជារឿងបំពុលបរិយាកាសនៅតាមព្រំដែន និងផ្ទុយពីការពិត។
ប្រតិកម្មខ្លាំងៗ និងការគំរាមប្ដឹងនោះ គឺឆ្លើយតបទៅនឹងសេចក្តីរាយការណ៍របស់វិទ្យុអាស៊ីសេរី ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមីនា កន្លងទៅនេះថា ប្រជាពលរដ្ឋនៅស្រុកសំឡូត ខេត្តបាត់ដំបង សម្ដែងការព្រួយបារម្ភដូចគ្នានឹងប្រជាពលរដ្ឋនៅជាប់ព្រំដែន កម្ពុជា-ថៃ នៅខេត្តឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដែរ។
ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដាខេត្តក្បែរខ្សែបន្ទាត់ព្រំដែននោះ បានអះអាងពីការបាត់បង់ដីនៅតាមព្រំដែន ទៅភាគីថៃ ក្រោយពីអតីតកងទ័ពខ្មែរក្រហមធ្វើសមាហរណកម្មជាមួយរដ្ឋាភិបាល។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា ការផ្សាយរបស់វិទ្យុអាស៊ីសេរី ពីបញ្ហាព្រំដែន គឺជាការបំពុលបរិយាកាស ដែលក្រសួងការពារជាតិកម្ពុជា និងថៃ បានចុះហត្ថលេខាកន្លងមក៖ «យើងនឹងអាចប្រើប្រាស់ប្រព័ន្ធ តុលាការ ដើម្បីរក្សានូវអ្វីជាសន្តិសុខជាតិ។ យើងធ្វើនេះ មិនមែនចម្លែកជាងសហរដ្ឋអាមេរិក ឬមិនមែនចម្លែកជាងប្រទេសនានាជាប្រទេសលោកសេរីទេ គឺសន្តិសុខជាតិជាកត្តាអាទិភាពមួយ ដែលត្រូវតែប្រយ័ត្ន គឺយើងសុំអំពាវនាវបញ្ឈប់ការប្រើប្រាស់រូបភាពអតីតខ្មែរក្រហម ដើម្បីយកមកនៅក្នុងព័ត៌មានរបស់ខ្លួន។ តើខ្លួនមានគំនិតយ៉ាងដូចម្តេច ក្នុងការប្រើប្រាស់អតីតភាពរបស់ខ្មែរក្រហម»។
ជាមួយគ្នានេះ អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិកិច្ចការងារ ព្រំដែន អ្នកស្រី កុយ ពិសី បានមានប្រសាសន៍ពន្យល់ថា កិច្ចការងារព្រំដែននេះ គឺធ្វើតាមឯកសារអនុសញ្ញាបារាំង សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ កម្ពុជា និងថៃ បានចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នាឆ្នាំ២០០០ កន្លងទៅ និងមានឯកសារបែបបទបច្ចេកទេសឆ្នាំ២០០៣ ដើម្បីអនុវត្តន៍លើដីជាក់ស្តែង៖ «ប៉ុន្តែ ការពិតទៅ បង្គោលព្រំដែនលេខ៦៩ និងលេខ៧០ នេះ ត្រូវបានគណៈកម្មការចម្រុះ ក្រុមចម្រុះនៃភាគីទាំងពីរ ឯកភាពលើទីតាំងនេះរួចទៅហើយ គឺទីតាំងនេះត្រូវនឹងទីតាំងដែលឯកសារបានបង្ហាញជូននៅក្នុង អនុសញ្ញាឆ្នាំ១៩០៤ និងឆ្នាំ១៩០៧។ អីចឹងទេ ទីតាំងបង្គោលលេខ៦៩ និង ៧០ គឺអត់មានអ្វីប្រែប្រួលពីឯកសារប្រវត្តិសាស្ត្រដែលអាណានិគមបារាំង បានបន្សល់ទុកឲ្យនោះទេ»។
អ្នកនាំពាក្យក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ឯក ឈុំ សុជាតិ បានមានប្រសាសន៍ថា កងទ័ពកម្ពុជា កំពុងតែឈរជើងការពារព្រំដែនយ៉ាងរឹងមាំ មិនឲ្យបាត់បង់ទឹកដីមួយមិល្លីម៉ែត្រណាមួយទេ៖ «ឃើញថាជាពាក្យ មួយមិនអាចទទួលយកបាន ក្រសួងការពារប្រទេស សូមធ្វើការបដិសេធទាំងស្រុងនូវអ្វីដែលសារព័ត៌មានទាំងអស់នេះលើក ឡើង ឬក៏អ្នកមានបំណងអាក្រក់លើកឡើងពីបញ្ហាព្រំដែននេះ ដើម្បីកេងផលប្រយោជន៍អ្វីមួយ»។
អ្នកវិភាគសង្គមឯករាជ្យ លោក កែម ឡី បានមានប្រសាសន៍ថា ប្រជាពលរដ្ឋត្រូវការទទួលព័ត៌មានឯករាជ្យ ដូច្នេះការគំរាមប្ដឹងវិទ្យុអាស៊ីសេរី មិនមែនជាជម្រើសល្អទេ៖ «ជា រឿងមួយដែលមានការឆ្លងឆ្លើយគ្នាជាទ្វេភាគីអីចឹងណា ដើម្បីបញ្ជាក់ឲ្យសាធារណជនដឹងថា តើបញ្ហាហ្នឹងពិតប្រាកដត្រឹមណា? យើងអាចថ្លឹងព័ត៌មានបាន នៅពេលដែលមានប្រតិកម្មពីរដ្ឋាភិបាលអីចឹង។ ហើយការយកព័ត៌មានមកផ្សព្វផ្សាយ សួរប្រជាជននៅតាមព្រំដែនហ្នឹង ជាបណ្ណាល័យមួយ បានន័យថា ជាមេរៀនមួយដ៏វិសេសវិសាលសម្រាប់និស្សិត បញ្ញវ័ន្តខ្មែរឲ្យដឹងអំពីភូមិសាស្ត្ររបស់ខ្លួន»។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ធ្លាប់បានកោះហៅតំណាងវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ទៅព្រមានរួចម្តងហើយ នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីខែតុលា ឆ្នាំ២០១២ កន្លងទៅនេះ ដោយលោករិះគន់ថា បានផ្សាយខ្វះវិជ្ជាជីវៈ និងខ្វះតុល្យភាព។
វិទ្យុអាស៊ីសេរី ធ្លាប់បានចេញសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលមិនយល់អំពីគោលការណ៍នៃសេរីភាពសារព័ត៌មាន និងតួនាទីសំខាន់របស់អ្នកសារព័ត៌មានឯករាជ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

9 comments:
yes, khmer's governments, need to sue RFA for incited to thier BOSSES
for exggagerated news,,
don't forget sue Google too. about 35 km2 lost to vietname.
This Viet Dog(CPP) better not cover up your track because we can still smell it. Stop giving our land away you traitors.
so far, i don't see proof, that lands was lost to Viet -
only oppostions party has claimed
stop fooling around yourself,
let forget the past history, .,
pls forgive RFA, they worked & reported for thier pay checks in
DC -usa
they needed to get new & differences news, for thier bosses in DC,
in order to keep thier jobs secure/stable
First I am not a supporter of any party. In my research and personal opinions. We probably did lost our territories to our three thieves neighbors. Cambodia was too busy killing each others and no one to keep any eyes on our neighbors. Our country military was so weak and unorganized that Siam and Youn took advantages of this great opportunities. Siam moved border posts where Khmer Rough, KPNLF, FUNCINPEC forces withdrawn
leaving a void at the border areas.
Current Cambodia government knew this happening at western, eastern, northern borders but was powerless to control these situations because no budgets, the will,
man powers, back up to confront these thieves
neighbors. Cambodia only had an opportunist allies ,
never had a real friend.
I believed that these border posts that Siam moved can just only temporary if Cambodia had a competent border negotiators. This modern days GPS, Navigation there was little that Siam can manipulate. We need a government to draw a line that we Khmer will not tolerate NO MORE expanist into our country.
We need to take some of the corrupted money away from government officials and put into our armed forces to give them the equipments, training that they needed to protect our territories. We need to develop the border areas so more Khmers will moved in these areas to keep an eyes on these thieves.
These crooked government official never going to admit that, because they are the one that allowed the encroachment in return for big money from those neighbouring countries such as Vietnam and Thailand. These government officials will be hold accountable for what they've have done to the country. I hope to see that these traitor will be punished by slow death for what they did to our country!!!
It's time to change the leadership. Our current government is the worse of all in the history of Cambodia. The new government can't be worsen than Hun Sen' government,so vote for a new one and the old Hun Sen is history!!!!!
Cambodia did not lose even one millimeter, but Cambodia lost thousands of kilometers of territory to Vietnam and Thailand. It think it's time to kick these bastards, Hun Sen and his cronies, out of power before it's too late. If they stay any longer, Cambodia will be no more.
Post a Comment