A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 13 March 2013

Khemarak Sereymon to hold conference ខេមរៈ សិរីមន្ត នឹង​រៀបរាប់​ពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃទី​១៤​មីនា​


Give our kids a better deal
Pop-star Khemarak Sereymon
 
PHNOM PENH (The Cambodia Herald) -- Pop-star Khemarak Sereymon will a hold news conference Thursday to describe in detail of the accident that took the lives of four people and seriously injuring six others.

Lay Sok Chamroeun, Sunday Production general manager, told Cambodia Express News (CEN), an affiliate of The Cambodia Herald, that the conference will be held around 9:00am at the Sunday productions headquarter in Stueng Meanchey commune.

Sereymon had recently attended funeral ceremonies for his friends, sons of comedian Neay Koy and Ayay singer Noy Samnang, in Phnom Penh.

He was one of the lucky few that didn't perish in the accident.
(ថ្ងៃទី 13 មីនា 2013, ) | ដោយ: លី សិលា​ CEN

ភ្នំពេញ: ​អ្នកចម្រៀង​សម័យ​ដ៏​ល្បីល្បាញ លោក ខេមរៈ សិរីមន្ត នឹង​រៀបរាប់​ពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់លើ​រូបលោក នៅក្នុង​សន្និសីទកាសែត នៅ​ព្រឹក​ម៉ោង ៩ ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៣ នៅ​ទីស្នាក់ការ​ក្រុមហ៊ុន ផលិតកម្ម​សាន់​ដេ នៅ​កែង​ច្រមុះជ្រូកស្ទឹងមានជ័យ​។ នេះ​បើតាម​លោក ឡាយ សុខ​ចំរើន អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុមហ៊ុន​ផលិតកម្ម សាន់​ដេ​។


​លោក ឡាយ សុខ​ចំរើន បាន​ប្រាប់ CEN យ៉ាងខ្លីនៅ​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៣ ថា លោក ខេមរៈ សិរីមន្ត នឹងធ្វើ​សន្និសីទកាសែតអំពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ លើ​រូបលោក នៅ​ព្រឹក​ម៉ោង ៩ ថ្ងៃស្អែក ( ថ្ងៃទី​១៤​មីនា ) នៅ​ក្រុមហ៊ុន សាន់​ដេ នៅ​កែង​ច្រមុះជ្រូកស្ទឹងមានជ័យ ផ្លូវ​វេ​ង​ស្រេង ដែលជា​ដី​អតីត​ស្ថានីយ​វិទ្យុជាតិស្ទឹងមានជ័យ​។​

អ្នកចម្រៀងប្រចាំផលិតកម្ម សាន់ដេ លោក ខេមរៈ សិរីមន្ត នឹងធ្វើសន្និសីទកាសែត រៀបចំពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ នៅកំពង់សោម នាព្រឹកថ្ងៃទី១៤មីនា
​ កាលពី​ថ្ងៃទី​១២ និង​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៣ លោក ខេមរៈ សិរីមន្ត បាន​ទៅ​ចូលរួម​បុណ្យសពគម្រប់ ៧ ថ្ងៃ នៃ​សមាជិក​រួម​ក្រុម​រាំ​របស់លោក ដែលជា​កូនប្រុស​របស់លោក ជួង ជី ហៅ កុយ និង​កូនប្រុស​របស់លោក​ស្រី ណ​យ សំណាង​។​ អ្នក​ស្លាប់ ៤ នាក់ ជា​អ្នក​រួម​ដំណើរ ក្នុង​ឡាន​របស់​លោក ដោយ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ ទៅ​សម្តែង​នៅ​កំពង់​សោម នៅ​ថ្ងៃ​បុណ្យ​សិទ្ធិ​នារី ថ្ងៃ៨ មីនា។

​សូម​រម្លឹកថា គ្រោះថ្នាក់​ចរាចរណ៍​ផ្ទួនៗនៅ​កន្លែង​តែមួយ តាមផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ២១១-២១២ ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​យប់​ថ្ងៃទី​៧ ឈានចូល​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៣ បាន​បណ្តាល​ឲ្យ​មានអ្នកស្លាប់ ៧ នាក់ និង​អ្នករបួសធ្ងន់​ស្រាល​សរុប ៧ នាក់​។

ក្នុងនោះ លោក ខេមរៈ សិរីមន្ត បាន​រងរបួស​ស្រាល ទោះបីជា​ឡាន​របស់លោក ត្រូវ​ឡាន​កុងតឺន័រ បុក​មើល​ស្ទើរ​លែង​យល់​ក៏ដោយ​៕​
- See more at: http://www.cen.com.kh/localnews/show_detail/23?token=NjE1ZGNhNT#sthash.fG6MJ0pJ.dpuf

No comments: