A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 11 March 2013

Is Prince Norodom Ranariddh joining the Cambodia National Rescue Party or is he not? សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចូលគណបក្សសង្គ្រោះជាតិ?

 
(ថ្ងៃទី 10 មីនា 2013,) ដោយ: រតនា CEN

ភ្នំពេញ: ប្រភពពី​មន្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ឲ្យ​ដឹងថា សម្តេចក្រុមព្រះ​ នរោត្តម ​រណឫទ្ធិ បានសម្រេច​ព្រះទ័យ យាង​ទៅ​ចូល​រួមជាមួយគណបក្ស​សង្គ្រោះ​ជាតិ ​និងមាន​ឋានៈ​ជា​ប្រធានកិត្តិយស​គណបក្ស ដែល​រួប​រួ​ម​រ​វាង​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​។​ Sources from the Cambodia National Rescue Party said Prince Norodom Ranariddh (pictured) has decided to the join the party as its honourary president.

​ប្រភព​ដដែល​ បាន​ឲ្យ​ដឹង​បន្តថា នៅក្នុង​ពិធី​សមាជ​ នៅ​ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៣ របស់​គណបក្សសង្គ្រោះ​ជាតិ ​នៅពេល​ខាងមុខនេះ គេ​នឹងធ្វើ​ពិធី​បញ្ចូល​សម្តេច​ក្រុម​ព្រះ​​ ជា​ផ្លូវការ ​ទៅក្នុង​គណបក្ស ពីព្រោះ​លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោ​ កឹម សុខា អនុប្រធាន​គណបក្ស ​បានចាត់ទុក​សម្តេចក្រុមព្រះ ជា​អ្នក​នយោបាយ​​ ដែលមាន​ការពេញនិយម​ នៅក្នុង​ចំណោម​ប្រជាពលរដ្ឋ​វ័យ​ចំណាស់​មួយ​ចំនួន​​ ហើយនៅពេលដែល​សម្តេចក្រុមព្រះ ​ជួយ​ចេញ​ឃោសនា​នោះ គឺអាច​ស្រូប​សំឡេ​ង​​គាំទ្រ​​ពី​សមាជិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​មួយចំនួន​ មក​ចូលរួម​បោះឆ្នោត​ ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​។​ The sources said that the party will officially appoint Prince Ranariddh as its honourary president at a party congress on 7 April because Executive President Sam Rainsy and Vice-President Kem Sokha consider that Prince Ranariddh still hold enormous popularity with older voters.

​ យោងតាម​ប្រភព​ដដែល​ បាន​ឲ្យ​ដឹង​បន្តថា សម្តេចក្រុមព្រះ​ បានទាមទារ​ឈរឈ្មោះ​ជា​បេក្ខភាព​សមាជិកសភា​ ក្នុងការ​បោះឆ្នោត អាណត្តិ​ទី​៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ខែកក្កដា ឆ្នាំ​២០១៣ នៅ​មណ្ឌល​ល​កណ្តាល​លំដាប់​ទី​១ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ ដោយ​រុញ​លោក​ អេង ឆៃអ៊ាង ប្រធាន​ក្រុមការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្តកណ្តាល ​ឲ្យ​មកឈរ​នៅ​លេខ​រៀង​ទី​២​វិញ ដែល​ទង្វើ​នេះ ​បានធ្វើ​ឲ្យ​លោក អេង ឆៃអ៊ាង មិន​សប្បាយចិត្ត​ជាមួយ​នឹង​សម្តេចក្រុមព្រះ​ទេ​។​ The same sources said that Prince Ranariddh hasd demanded for a top spot on the election candidate (to be elected as an MP) in Kandal province which means that Mr. Eng Chhay Eang has to settle for a second spot which the sources said he is not happy with.


មិនទាន់មានការបញ្ជាក់បែបណាពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជុំវិញដំណឹង នៃការប៉ុនប៉ងយាងចូលឆាកនយោបាយឡើងវិញ ហើយព្រះអង្គ ទៅធ្វើនយោបាយ ជាមួយនឹងគណបក្សប្រឆាំងថែមទៀត។ Prince Ranariddh cannot be reached for comment regarding these rumours.

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានឈប់ធ្វើនយោបាយជាថ្មីម្តងទៀត កាលពីខែ​សីហា ឆ្នាំ២០១២ ដោយព្រះអង្គ លាលែងពីប្រធានគណបក្សនរោត្តម រណឫទ្ធិ។ មុននោះបន្តិច ព្រះអង្គក៏បានបដិសេធជាញឹកញាប់ថា ព្រះអង្គនឹងមិនចូលធ្វើ​នយោបាយ ជាមួយគណបក្សប្រឆាំងឡើយ។

ក្នុងនាមជាព្រះប្រធានឧត្តមទីប្រឹក្សាព្រះមហាក្សត្រ ​ មានឋានៈស្មើនាយករដ្ឋមន្ត្រី សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានបង្ហាញការគាំទ្ររហូតលើនយោបាយសម្តេច ហ៊ុន សែន។ សម្តេច ហ៊ុន សែន ដែលបានសច្ចាចំពោះព្រះបរមសពសម្តេច​ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ថានឹងការពាររាជបល្ល័ង្គ ការពារព្រះមហាក្សត្រីយ៍ និងព្រះមហាក្សត្រ ជារៀងដរាប។

ថ្មីៗនេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ក៏បានប្រកាសថា ព្រះរាជវង្សានុវង្ស មិន​គួរ​ធ្វើ​​នយោបាយ​ទេ ពោលគឺព្រះរាជវង្សានុវង្ស ត្រូវស្ថិតនៅជុំវិញព្រះបរមរាជវាំង ហើយ​ដង្ហែ​ព្រះមហាក្សត្រ និង​សម្តេច​ម៉ែ៕

2 comments:

Anonymous said...

Is Prince Norodom Ranarith coming in as a true believer of CNRP or as a spy for Hun Sen and CPP ?

Anonymous said...

They are both crooks in any language. One is a useless princely fuckwit corrupted to the bones - typical of any Norodom, whilst the other is a gambler whose practice is known to Hun Sen who has video captured Eng Chhai Eang losing traits at the casino tables. None are value adding anything to human kind let alone the Khmer people's interest