A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 4 March 2013

Former governor's [Chhouk Bandith's] case to be reviewed សាលាឧទ្ធរណ៍ សម្រេចចោទប្រកាន់ លោក ឈូក បណ្ឌិត រួចបង្វិលសំណុំ រឿង ឱ្យសាលាដំបូង ខេត្ដស្វាយរៀង ស៊ើប អង្កេតឡើងវិញ


Give our kids a better deal
Former Bavet governor Chhouk Bandith was walking to court of appeal last week
The three victims were walking to hearing in court of appeal on Monday
 
PHNOM PENH (The Cambodia Herald) -- The Court of Appeals ordered Svay Rieng Provincial Court to review the case of former Bavet governor, Chhouk Bandith, who fired at protesting workers.

The decision was announced Monday after the two-day hearings last week. Among those in attendance were 20 witnesses and the three victims with their two defense lawyers.

The victims are Nuth Sakhorn, 21, Bout Chinda, 23 and Keo Nea, 16.

"I think that this decision will get justice for my clients, but it's not full justice," said defense lawyer, Chin Lida. "we will continue to examine to see whether Svay Rieng court adopts the verdict of the Court of Appeals."

Journalists and human rights activists were not allowed inside the proceedings.

Chhouk Bandith who has been removed from office didn’t appear in court.


In the hearing last week, one of the witnesses said that the former governor opened fire and then all of a sudden people fell to the ground.

Chhouk Bandith repeatedly denied the claim, saying that he was shooting at the sky.

Bandith was accused of injuring three women when he opened fire at protestors in the Manhattan economic zone last year.

Svay Rieng Provincial Court dropped charged against him, stating that the court didn’t have enough evidence.


ភ្នំពេញ ៖ ក្រោយការបើកសវនាការ តាមរយៈការសួរដេញដោល ជនរងគ្រោះ សាក្សី និងជនសង្ស័យ អស់រយៈពេល ២ ថ្ងៃមកនេះ ចៅក្រមសាលា ឧទ្ធរណ៍បាន ប្រកាសសាលដីកា ដោយសម្រេចធ្វើការ ចោទប្រកាន់ លោក ឈូក បណ្ឌិត អតីត អភិបាលក្រុងបាវិត ពីបទបង្ករបួសស្នាម ដោយ អចេតនា យោងតាមមាត្រា ២៣៦ នៃក្រមព្រហ្មទណ្ឌ ។
បន្ទាប់ពីប្រកាសសាល ដីការួចមក ចៅក្រមសាលាឧទ្ធរណ៍បាន  សម្រេចបង្វិលសំណុំរឿង ដ៏ចម្រូងចម្រាស ខាងលើនេះ ទៅឱ្យសាលាដំបូង ខេត្ដ ស្វាយ រៀង បើកការស៊ើបអង្កេតឡើងវិញ បន្ទាប់ ពីតុលាការថ្នាក់ក្រោមមួយនេះ បានលើក លែងការចោទប្រកាន់ លោក ឈូក បណ្ឌិត ស្របពេល ដែល មានការរិះគន់ និងដាក់ សម្ពាធគ្រប់បែបយ៉ាង ពីអង្គការក្រៅរដ្ឋាភិ បាល និងគណបក្សនយោបាយមួយចំនួន។ សាលដីកា របស់សាលា ឧទ្ធរណ៍ត្រូវបាន ប្រកាសនៅចំពោះមុខជនរងគ្រោះទាំង ៣នាក់ ជាកម្មការិនីកាត់ដេរ កាលពីរសៀលថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០១៣ ដោយមានការ គាំទ្រ និងចាត់ទុកថា សាលដីការបស់សាលាឧទ្ធរណ៍ នៅក្នុងសំណុំរឿងដ៏ចម្រូង ចម្រាសនេះ ពិតជាត្រឹមត្រូវហើយពួកគេ ទាំងនេះ ជាពិសេសអង្គ ការ ក្រៅរដ្ឋាភិបាល សិទ្ធិមនុស្ស ដែលចូលរួមតាមដានពីដំណើរ រឿងនេះ នឹងបន្ដតាមដានចំពោះការស៊ើប អង្កេត និងកាត់ក្ដីសារឡើងវិញ របស់សាលា ដំបូង ខេត្ដស្វាយរៀង ។
មេធាវីការពារ ស្ដ្រីកម្មការិនីកាត់ដេរ ទាំង ៣នាក់ បានប្រាប់ក្រុមអ្នកកាសែត ក្រោយប្រកាសសាលដីកាថា លោកចៅ ក្រម ឃុន លាងម៉េង បាន ប្រកាសសាល ដីកាថា សភាស៊ើបសួររបស់តុលាការសាលា ឧទ្ធរណ៍ បានសម្រេច ៥ចំណុច រួមមាន ទី១-ទទួលពាក្យបណ្ដឹងសារទុក្ខ របស់អគ្គ ព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ និងបណ្ដឹង របស់ជនរងគ្រោះ ទុកជាការត្រឹមត្រូវតាម ផ្លូវច្បាប់, ២-បដិសេធដីកាដំណោះស្រាយ សាលាដំបូង ខេត្ដ ស្វាយរៀង ត្រង់ចំណុច ទី១ ដែលលើកលែងការចោទប្រកាន់លើ លោក ឈូក បណ្ឌិត ទី៣-តុលាការសាលា ឧទ្ធរណ៍ ធ្វើការចោទប្រកាន់ លើលោក ឈូក បណ្ឌិត ពីបទបង្ករបួសស្នាមដោយអចេតនា យោងតាមមាត្រា ២៣៦ នៃក្រមព្រហ្ម ទណ្ឌ ទី៤-បញ្ជូនសំណុំរឿងនេះ និងជនត្រូវ ចោទ លោក ឈូក បណ្ឌិត ទៅកាន់តុលា ការខេត្ដស្វាយរៀង ដើម្បីជំនុំជម្រះតាមផ្លូវ ច្បាប់ និងទី៥-សាលដីកានេះ ប្រកាស ដោយអសាធារណៈ ហើយបិទផ្លូវតវ៉ា ។
កញ្ញា ប៊ុត ចិន្ដា ជានារីម្នាក់ រងគ្រោះ ខាងលើនេះ បានប្រាប់ក្រុមអ្នកកាសែតថា នាងមានអារម្មណ៍សប្បាយក្នុងចិត្ដ ហើយ អាចទទួលយកនូវការ សម្រេចរបស់តុលា ការឧទ្ធរណ៍ ដែលបានចោទប្រកាន់លោក ឈូក បណ្ឌិត និងបង្វិលសំណុំរឿងមួយនេះ ទៅកាន់សាលាដំបូង ខេត្ដស្វាយរៀងដើម្បី បើកការស៊ើបអង្កេតឡើងវិញ ។ ទន្ទឹមគ្នា នេះ មេធាវីរបស់នារីរងគ្រោះបានបង្ហាញ ការពេញចិត្ដ ហើយចាត់ទុកថា ជាការផ្ដល់ យុត្ដិធម៌ ដល់កូនក្ដី របស់ខ្លួនទាំង៣នាក់ ។
គួរបញ្ជាក់ថា សវនាការរបស់សាលា ឧទ្ធរណ៍ក្នុងសំណុំរឿងអតីត អភិបាលក្រុង បាវិត លោក ឈូក បណ្ឌិត ខាងលើនេះបាន ធ្វើឡើង អស់រយៈពេល ២ថ្ងៃ ពោលចាប់ពី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៣ ដែលចៅ ក្រមបានសួរដេញដោល ទៅលើសាក្សីមាន ទាំងនគរបាល អាជ្ញាធរ និងសួរជនរងគ្រោះ ទាំង ៣នាក់ ព្រមទាំងជនត្រូវចោទលោក ឈូក បណ្ឌិត ផងដែរ ។
សាលាឧទ្ធរណ៍ បានលើកយកសំណុំរឿង លោក ឈូក បណ្ឌិត ស៊ើបសួរឡើងវិញ បន្ទាប់ពីសាលាដំបូង ខេត្ដស្វាយរៀងកាល ពីអំឡុងខែធ្នូ ឆ្នាំ២០១២ កន្លងទៅ បាន សម្រេចការលើកលែងចោទ ប៉ុន្ដែ ត្រូវបាន អគ្គព្រះរាជអាជ្ញា អមសាលាឧទ្ធរណ៍ប្ដឹង ជំទាស់។
ស្ដ្រីកម្មការិនីកាត់ដេរ ៣នាក់ បានរង របួសធ្ងន់ ក្នុងអំឡុងការតវ៉ាមួយកាលពី ព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ កន្លង ទៅ ដោយពួកគេចោទថា លោក ឈូក បណ្ឌិត ដែលពេលនោះជាអភិបាលក្រុង បាវិត ជាអ្នកបាញ់ពួកគេ ៕
Photo by DAP-News

No comments: