ភ្នំពេញៈ បន្ទាប់ពីគ្រោះថ្នាក់ ចរាចរ ដ៏រន្ធត់
ដែលបានកើតឡើង កាលពីថ្ងៃ០៧ ខែមីនា ឆ្នាំ២០១៣ បណ្តាលឲ្យ មនុស្ស៤នាក់
ស្លាប់បង់ជីវិតភ្លាម នៅនឹងកន្លែងកើតហេតុ បានក្លាយជា សោកនាកម្មមួយ
ដ៏គួរឲ្យចាប់អារម្មណ៍ ពីសំណាក់ មហាជន ខណៈដែលរថយន្តបង្កហេតុ បានបុកជាមួយ
នឹងរថយន្តរបស់ តារា ចម្រៀង ខេមរៈ សិរីមន្ត ដែលជាតារាល្បីមួយដួង
ប្រចាំប្រទេសកម្ពុជា ។
ជុំវិញហេតុការណ៏គ្រោះថ្នាក់ចរាចរនេះ បានធ្វើឲ្យប្រជាជនភ្ញាក់ផ្អើល
ខណៈដែលតារា ចម្រៀង ខេមរៈ សិរីមន្ត បានបាត់ខ្លួនក្រោយ ពេលកើតហេតុភ្លាម
ជាមួយនឹងស្រ្តីពីរនាក់ រួមទាំងកូនក្មេងម្នាក់ មានអាយុ ប្រហែល ១ខួបផងដែរ។
ទិដ្ឋភាពនៅក្នុងគ្រោះថ្នាក់ចរាចរ ត្រូវបានបណ្តាញសារព័ត៌មាន
ចាប់អារម្មណ៍ចុះផ្សាយ ជាបន្តបន្ទាប់ អមដោយ រូបថតគួរ ឲ្យរន្ធត់ជាច្រើនសន្លឹក
ប៉ុន្តែក្នុងនោះ រូបថតរបស់តារា ចម្រៀង ខេមរៈសិរីមន្ត ដែលគេ អាះអាងថា
រងរបួសស្រាលនោះ គឺមិនត្រូវទម្លាយចេញឲ្យដឹងនោះទេ ។
បើតាមផលិតកម្មសាន់ដេបានអះអាងថា តារាចម្រៀង ខេមរៈ សិរីមន្ត
កំពុងតែមានអារម្មណ៍ តក់ស្លុតខ្លាំងពេក មិនទាន់ហ៊ានចេញ មុខ បកស្រាយ
និងកំពុងស្នាក់នៅ ក្រុងព្រះសីហនុនៅ ឡើយ។ ម្យ៉ាងវិញទៀត នៅពេល ខេមរៈ សិរីមន្ត
មានអារម្មណ៍ល្អនោះ ខាងផលិតកម្មសាន់ដេ និងថត ជាវីដេអូឃ្លីប
បង្ហាញពីការបកស្រាយពី គ្រោះថ្នាក់ចរាចរ ដើម្បីឲ្យមហាជនអស់ មន្ទិលសង្ស័យ។
ទោះបីជាយ៉ាងក្តី រហូតមកដល់ពេលនេះ ការបាត់ខ្លួនរបស់ ខេមរៈ សិរីមន្ត
បានក្លាយទៅជា មន្ទិលសង្ស័យ និងជជីកសួរ ដេញដោលគ្នាទៅវិញទៅមក ពីសំណាក់
មហាជនគ្រប់ស្រទាប់វណ្ណៈ ហើយត្រូវបានគេ សង្ស័យ ថា សិរីមន្ត បានរត់គេខ្លួន
ជាមួយនិងស្រី្តពីរនាក់ ហើយក្នុងនោះស្រ្តី ម្នាក់និងក្មេងម្នាក់
អាយុជាងមួយខួប មហាជនសង្ស័យថា ទំនងត្រូវជាប្រពន្ធ និងកូន របស់ ខេមរៈ
សិរីមន្ត ហើយក្រោយជួបហេតុការណ៍ ដ៏រន្ធត់នេះ សិរីមន្តខ្លាចបែកធ្លាយរឿង
មានប្រពន្ធ និងកូន ទើបសម្រេចចិត្ត រត់គេចពីគ្រោះ ថ្នាក់ចរាចរ
និងពីក្រសែភ្នែក មនុស្សដែល បានទៅចោមមើល យ៉ាងច្រើន។
ប្រភពព័ត៌មានពីអ្នកសិល្បះបានលួចបង្ហើប ឲ្យដឹងថា ខេមរៈ សិរីមន្ត
ក៏មានរបួសធ្ងន់ធ្ងរ មិនធម្មតាដែល ហើយ សម្ងំសម្រាកព្យាបាល
នាមន្ទីរពេទ្យក្នុងទីក្រុងភ្នំពេញ ដោយលាក់កំបាំងបំផុត ក្រោយពីស្ថានភាពរបួស
ធូរស្បើយ លោកនឹងចេញមុខតាមរយៈ វីដេអូឃ្លីបដែល ផលិតកម្មសាន់ដេ អះអាង ។
ជុំវិញការបាត់ខ្លួនជាមួយនិងស្រី្ត២នាក់នេះនៅ
តែជាមន្ទិលសង្ស័យ ពីសំណាក់មហាជន ទូទៅដែលធ្លាប់គាំទ្រ តារាចម្រៀងរូបនេះ
ហើយពួកគេនឹងរំពឹងថា ការពិតនៃហេតុការណ៍ នេះត្រូវទម្លាយចេញ នៅក្នុងពេលឆាប់ៗ
ខាងមុខនេះ៕
1 comment:
DAP News creating a distraction and useless news. Why dont DAP News focus on Hun Sen poor policies in the ongoing house victims and high criminal rate and poor traffic law enforcement.
Post a Comment