A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 11 March 2013

Cambodian prince [Norodom Ranariddh] denies joining opposition party for July's polls: spokesman សម្ដេចក្រុមព្រះ​ នរោត្ដម រណឫទ្ធិ បដិសេធ អំពីតួនាទីប្រធាន កិត្ដិយស នៃគណបក្ស សង្គ្រោះជាតិ

Xinhua | 11 March 2013
By Agencies

Cambodian Prince Norodom Ranariddh (pictured), son of late former King Norodom Sihanouk, denied Monday that he would return to politics.

The denial was made after local media reported Sunday that the prince would join the newly-formed opposition Cambodian National Rescue Party (CNRP) in the status of honorary president and lawmaker-candidate in the parliamentary elections on July 28.

"It is untrue that the prince will return to politics," Pen Sangha, a close official to Prince Norodom Ranariddh, told Xinhua over telephone Monday."The prince has not wished to join the opposition party. It is a rumor that he will be elected as the honorary president of the opposition party next month."

Prince Norodom Ranariddh is currently the president of the Supreme Privy Advisory Council to King Norodom Sihamoni.

The prince was former co-prime minister and ex-president of the National Assembly of Cambodia.

He declared to quit politics for the first time in October, 2008 after receiving a royal pardon on fraud charges. He re- entered politics in December 2010 and once again quit politics in August last year due to his Norodom Ranariddh Party's internal rifts.

Monday, 11 March 2013
សុភាព
ដោយ៖ ដើមអម្ពិល : (DAP)


ភ្នំពេញ ៖ សម្ដេចក្រុម ព្រះនរោត្ដមរណឫទ្ធិ ព្រះប្រធានឧត្ដម ប្រឹក្សាព្រះមហាក្សត្រ នៅថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០១៣ បាន ច្រានចោលភ្លាមៗ និងបដិសេធដាច់អហង្កា ចំពោះព័ត៌មានដែលបានផ្សាយថា ព្រះអង្គយាង ទៅគង់ជាព្រះប្រធាន កិត្ដិយសគណបក្សសង្គ្រោះជាតិ ដែលទើបបង្កើតឡើង នៃការរួមគ្នារវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ។ ដំណាលគ្នានេះដែលលោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនេះ ក៏បានបដិសេធចំពោះព័ត៌មាននេះដែរ តាមរយៈការផ្សាយព័ត៌មានពេលព្រឹករបស់វិទ្យុអាស៊ីសេរី ។


លោកអានន្ទដាយ៉ាត លេខាផ្ទាល់សម្ដេចក្រុមព្រះនរោត្ដមរណឫទ្ធិបាន មានប្រសាសន៍ តាមទូរស័ព្ទប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃចន្ទនេះ ដោយបានដកស្រង់បន្ទូលសម្ដេចក្រុមព្រះថា ព្រះអង្គមិន មានការជាប់ពាក់ព័ន្ធទៅនឹងតួនាទីប្រធានកិត្ដិយសរបស់គណបក្សសង្គ្រោះជាតិទេ ។ ខុទ្ទកាល័យ សម្ដេចក្រុមព្រះ និងចេញសេចក្ដីថ្លែងការបញ្ជាប់អំពីជំហរ សម្ដេចក្រុមព្រះមិន ធ្វើនយោបាយនាពេលបន្ដិចទៀតនេះ


ថ្មីៗនេះ សម្ដេច ក្រុមព្រះនរោត្ដមរណឫទ្ធិ បានមានបន្ទូលក្រើនរំលឹកដល់ព្រះរាជវង្សានុវង្សថា មិនគួរធ្វើ នយោបាយទេ ។ មិនតែប៉ុណ្ណោះសម្ដេចហ៊ុន សែន ក៏បានប្ដេជ្ញា ចំពោះព្រះភក្រ័ព្រះសព ព្រះបរមកោដ្ឋ សម្ដេចព្រះនរោត្ដមសីហនុ អតីតព្រះមហាក្សត្រកម្ពុជា ថា សម្ដេចសន្យាការពាររាជបល្លង្ក័ ។

ដើម្បី ឱ្យកាន់តែច្បាស់ថែមទៀត សម្ដេច ក្រុមព្រះនរោត្ដម រណឫទ្ធិ នៅម៉ោង៨និង៤០នាទីព្រឹកថ្ងៃចន្ទទី១១ ខែមីនានេះ បានទូរស័ព្ទដោយផ្ទាល់ មកកាន់លោក សយ សុភាព ដើម្បីបញ្ជាក់សាជាថ្មី អំពីព្រះទ័យរបស់ព្រះអង្គថា មិនចូលក្នុងឆាក នយោបាយវិញ ទេ ។

ព្រះអង្គបានមានបន្ទូលថា “ព្រះអង្គសូមស្បថមុខព្រះភក្ដ្រព្រះបរមកោដ្ឋសម្ដេចឪថា មិនចូលធ្វើនយោបាយទេ ហើយក៏មិនដែលជួប កុំថាឡើយមេដឹកនាំ សូម្បីតែកូនមន្ដ្រីបក្សប្រឆាំង ក៏មិនដែលផង ក្នុងការនិយាយអំពីរឿងធ្វើជាប្រធានកិត្ដិយសគណបក្សសង្គ្រោះជាតិស្អីគេនោះ“ ។

តាមរយៈការទូរស័ព្ទផ្ទាល់មកកាន់លោក សយ សុភាព សម្ដេចក្រុមព្រះនរោត្ដមរណឫទ្ធិ សូមបញ្ជាក់ ជូនសម្ដេចនាយករដ្ឋមន្ដ្រី ក៏ដូចប្រជារាស្ដ្រថា ព្រះអង្គមិនធ្វើនយោបាយទេ ។ ផ្ទុយទៅវិញ រាជវង្សានុវង្ស គួរនៅក្រៅឆាកនយោបាយ ព្រោះសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន លោកបានសន្យាថែរក្សាព្រះរាជបល្ល័ង្កមុខ ព្រះបរពសពព្រះមហាវីរក្សត្រ ៕ 

1 comment:

Anonymous said...

for my thinking, this guy is jealous for his half sister to be picked for candidate for PM