A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 11 March 2013

Thai soldiers shot dead one Cambodian and injured another Cambodian ទាហាន​ថៃ​បាញ់​ពលរដ្ឋ​ខ្មែរ​ម្នាក់​ស្លាប់​និង​ម្នាក់​​​របួស

ដោយ ហង្ស សាវយុត RFA
2013-03-10 
ការ​បាញ់​រះ និង​ចាប់​ខ្លួន​នោះ គឺ​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​នាំ​គ្នា​ឆ្លង​ដែន​ទៅ​រក​កាប់​ឈើ​ គ្រញូង​ដើម្បី​យក​មក​លក់​ឱ្យ​ក្រុម​ឈ្មួញ។
អនុ​ប្រធាន​ក្រុម​ការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា-​ថៃ ប្រចាំ​ច្រក​ជាំសាង៉ាំ នៃ​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ គឺ​លោក តូច រ៉ា។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ទី​១០ ខែ​មីនា ថា ​ទាហាន​ថៃ នៃ​ស្រុក​ឃុនហាន ខេត្ត​ស៊ីសាកេត បាន​ជូន​ដំណឹង​មក​លោក​ថា គេ​បាន​ចាប់​ខ្លួន​ស្រ្តី​​ខ្មែរ​ចំនួន ៣​នាក់ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មីនា កន្លង​ទៅ។
មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ស្ត្រី​ខ្មែរ​ទាំង ៣​នាក់​នោះ ត្រូវ​ទាហាន​ថៃ ចាប់​ខ្លួន​នៅ​ត្រង់​បន្ទាត់​ព្រំដែន​នៃ​តំបន់ អូរ​៥០ ទល់​មុខ​គ្នា​​នឹង​ស្រុក​ត្រពាំងប្រាសាទ របស់​ខ្មែរ៖ «យើង​ទៅ​ឆ្លង​ដែន ទៅ​ស្ពាយ​ឈើ​ស្ពាយ​អី​បាន ៣​នាក់​ស្រីៗ។ ឆ្លង​ដែន​ទៅ​ហួស​ដល់​គោលដៅ​របស់​គេ​គ្រប់គ្រង គេ​ចាប់​ឃាត់ ហើយ​គេ​មិន​ទាន់​ឱ្យ​បញ្ជី​ឈ្មោះ​មក​ខ្ញុំ​ទេ ខ្ញុំ​កំពុង​តែ​សុំ​សួរ​ទំនាក់​ទំនង​ឱ្យ​គេ​ឱ្យ​បញ្ជី​ឈ្មោះ​នៅ​ភូមិ​ណា ឃុំ​ណា ៣​នាក់​ហ្នឹង»
ចំណែក​លោក កែវ តាន់ ជា​អធិការ​នគរបាល​ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ បាន​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​៤ ខែ​មីនា កន្លង​ទៅ ទាហាន​ថៃ បាន​បាញ់​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ឈ្មោះ សុខ វន អាយុ ៤៣​ឆ្នាំ​ស្លាប់ និង​យុវជន​ម្នាក់​ទៀត​ឈ្មោះ ឃុន គា ឱ្យ​រង​របួស។ ការ​បាញ់​រះ​នោះ​នៅ​ក្នុង​ភូមិសាស្ត្រ​ទល់​មុខ​គ្នា​នឹង​ឃុំ​ត្រពាំងស្វាយ នៅ​ពេល​ដែល​អ្នក​ភូមិ​ខ្មែរ​មួយ​ចំនួន​បាន​នាំ​គ្នា​ឆ្លងដែន​ទៅ​កាប់​ឈើ​ គ្រញូង​ក្នុង​ទឹក​ដី​ថៃ។

លោក ស្រី ណារ៉េន អ្នក​សម្របសម្រួល​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ឧត្តរមានជ័យ បាន​មាន​ប្រសាសន៍​ថា ​បើ​ទោះ​បី​ជា​កាល​ពី​ពេល​ថ្មីៗ ប្រមុខ​រដ្ឋាភិបាល​បាន​ចេញ​បញ្ជា​ឱ្យ​បង្ក្រាប​ការ​ជួញដូរ​ឈើ​គ្រញូង​ក៏ដោយ ក៏​សង្គម​ស៊ីវិល​នៅ​តែ​ព្រួយ​បារម្ភ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នៅ​តែ​រង​ គ្រោះ​ថ្នាក់​ដោយសារ​ឆ្លង​ដែន​ទៅ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ឡើយ។
លោក ស្រី ណារ៉េន បាន​បញ្ជាក់​ថា បច្ចុប្បន្ន​ការ​ដឹក​ជញ្ជូន និង​ជួញដូរ​ឈើ​គ្រញូង​នៅ​តែ​កើត​​មាន​នៅ​ឡើយ ហាក់​ដូច​ជា​វិធានការ​បង្ក្រាប​របស់​រដ្ឋាភិបាល​មិន​ទាន់​មាន​ប្រសិទ្ធភាព​ ទាំង​ស្រុង​ទេ៖ «សមត្ថកិច្ច​នៅ​តាម​ពេញ​ផ្លូវ​ទាំង​អស់ ហើយ​យើង​គិត​ថា អ្នក​ឈ្មួញ​ហ្នឹង គឺ​អត់​រក​ស៊ី​តាម​យន្តហោះ​ តាម​អី​ទេ គឺ​តាម​ថ្នល់។ ប៉ុន្តែ​បើ​សមត្ថកិច្ច គាត់​មាន​ឆន្ទៈ​ក្នុង​ការ​បង្ក្រាប កុំ​ឱ្យ​គាត់​មាន​ពុក​រលួយ​មាន​ការ​យក​លុយ​យក​អី​តាម​ផ្លូវ គឺ​គាត់​ចាប់​បាន»
ក្នុង​រយៈពេល ៣​ខែ ដើម​ឆ្នាំ​២០១៣ នេះ តាម​តួលេខ​ត្រួសៗ ពី​អង្គការ​សិទ្ធិ​មនុស្ស និង​សមត្ថកិច្ច​ឱ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៣​នាក់​ស្លាប់ ២​នាក់​រង​របួស និង ៨​នាក់​ផ្សេង​ទៀត ត្រូវ​ទាហាន​ថៃ ចាប់​ខ្លួន​នៅ​ពេល​ដែល​ពួកគេ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ ទឹក​ដី​ថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: