ភ្នំពេញ:
តារាភាពយន្តល្បីឈ្មោះចំនូន ៥ រូបមកពីសិង្ហបុរី
និងហ្វីលីពីន បានមកដល់ប្រទេសកម្ពុជាហើយ
ដើម្បីចូលរួមការប្រគុំតន្ត្រីគម្រប់ខួប ១០ ឆ្នាំរបស់ CTN
នៅល្ងាចថ្ងៃទី៨ ខែមីនានេះ នៅមជ្ឈមណ្ឌលកោះពេជ្រ។
នៅ
សណ្ឋាគារសូហ្វីតែល ភូគីត្រា កាលពីព្រឹកថ្ងៃទី៨ ខែមីនា
គេបានធ្វើពិធីស្វាគមន៍តារា៣រូប រួមមាន លោក Elvin
តារាសម្តែងសិង្ហបុរី ល្បីក្នុងរឿង “ល្បែងជីវិតចុងក្រោយ”, កញ្ញា
Jeanette តារាសម្តែងសិង្ហបុរីល្បីក្នុងរឿង “ជីវិតនាង ណូយ៉ា” និង
លោក Jericho តារាសម្តែងហ្វិលីពីន ល្បីក្នុងរឿង “សន្យាស្នេហ៍”។
ក្នុងឱកាសនោះគេបានផ្តល់ឱកាសឲ្យអ្នកចូលរួមជាច្រើនរយនាក់ ថតរូបទុកជាអនុស្សាវរីយ៍ជាមួយតារាទាំងនោះផងដែរ។
តារាភាពយន្ត២រូបផ្សេងទៀត មិនបានចូលរួមក្នុងឱកាសជួបអ្នកគាំទ្រនោះឡើយ
ដោយសារតែពួកគេមកដល់ចំថ្ងៃទី៨ ខែមីនា តែម្តង។ តារា២នាក់នោះរួមមាន
លោក Mikael Daez តារាហ្វីលីពីនល្បីក្នុងរឿង
“វិញ្ញាណស្នេហ៍ប្រែកាយ” និងកញ្ញា Carla Abellana
តារាហ្វីលីពីនល្បីក្នុងរឿង “វិបត្តិស្នេហ៍ខ្ញុំ”។
ពួក
តារាសិង្ហបូរី និងហ្វីលីពីន មានភ្ញាក់ផ្អើល
និងសប្បាយចិត្តជាខ្លាំងពួកគេសង្ឃឹមថា នឹងអាចមកកម្ពុជាម្តងទៀត
ក្នុងដំណើរលើកក្រោយ ឬឱកាសផ្សេងទៀត៕
No comments:
Post a Comment