A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 6 March 2013

10 union officials from the European Union and Cambodia detained for visiting E. Garment Factory without permission មន្រ្តីសហភាព​ការងារ​ជិត​១០​នាក់​ត្រូវ​ឃាត់​ខ្លួន

កម្មករ ៣០៥
២៥-កក្កដា-២០១០: ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ដឹក​នាំ​កម្មករ​ទាម​ទារ​សុំ​ដំឡើង​ប្រាក់​ខែ នៅ​ខាង​មុខ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ។
RFA/Tin Zakariya 
 
ប្រធាន​សហជីព​ការងារ​កម្ពុជា លោក អាត់ ធន ​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៥ ខែ​មីនា​ថា ក្រុម​សមត្ថកិច្ច​នគរបាល​នៅ​មូល​ដ្ឋាន​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល​ បាន​ឃាត់​ខ្លួន​តំណាង​មន្ត្រី​​យុទ្ធនា​ការ​ សំលៀក​បំពាក់​ស្អាត​ស្អំ​និង​តំណាង​សហភាព​ការងារ​កម្ពុជា​ សរុប​៦​នាក់ ដើម្បី​សាកសួរ​ចម្លើយ​ក្រោយ​ពី​មន្ត្រី​ទាំង​នោះ បាន​មក​សាកសួរ​សុខទុក្ខ​កម្មករ​នៅ​រោងចក្រ អ៊ី ហ្គាមេន (E Garment Factory)។
កម្មករ​រោងចក្រ អ៊ី ហ្គាមេន បាន​ធ្វើ​កូដកម្ម​អហិង្សា​រយៈពេល ១​ខែ​កន្លង​មក​ដោយ​គ្មាន​ដំណោះ​ស្រាយ​នៅ​ឡើយ ថែម​ទាំង​បាន​រង​ការ​វាយ​បង្ក្រាប​ទៀត។
ការ​សាកសួរ​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សាលា​ឃុំ​ស្វាយរលំ ស្រុក​ស្អាង ខេត្ត​កណ្ដាល នៅ​វេលា​ម៉ោង​ជិត ៦​ល្ងាច​ថ្ងៃ​ទី​៥ ខែ​មីនា។
លោក អាត់ ធន់ ដែល​ជា​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ដែរ​នោះ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា នគរបាល​ដែល​សាកសួរ​នោះ គឺ​ជា​នគរបាល​អន្តោប្រវេសន្ត៖ «គេ​បាន​កាក់​ពេល​ ពួក​គេ​ចេញ​ដំណើរ​ចេញ​ពី​រោងចក្រ អ៊ី ហ្គាមេន មក​ភ្នំពេញ​វិញ នៅ​មុខ​សាលាឃុំ​ហ្នឹង ហើយ​បាន​ចូល ហើយ​បន្ទាប់​គេ​ថា គេ​ហ្នឹង​តំណាង​ប៉ូលិស​អន្តោប្រវេសន្ត ហើយ​មាន​ប៉ូលិស​មួយ​ចំនួន​ជា​ប៉ូលិស​នៅ​ក្នុង​ប៉ុស្តិ៍​ស្វាយរលំ​នេះ​ តែម្ដង។ នៅ​ក្នុង​ពេល​នេះ គេ​កំពុង​តែ​សាកសួរ​អំពី​ហេតុ​អ្វី​បាន​មក? ហើយ​មាន Passport (លិខិត​ឆ្លង​ដែន) ទៅ​លើ​ជនបរទេស​ទាំង ៥​រូប​នោះ​បាទ!»

វិទ្យុ​អាស៊ីសេរី មិន​ទាន់​បាន​ទាក់ទង​ដើម្បី​សុំ​ប្រតិកម្ម​ពី​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​លើ​ការ​អះអាង​នេះ​នៅ​ឡើយ​ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: