A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 12 February 2013

Yeay Phu, the owner of Shukaku Inc which involved in the forced evictions of Boeung Kak Lakes residents, give huge monetary gifts for the Chinese New Year to police force that invloved in the evictions of Boeung Kak Lakes Residents អ្នក​វិភាគ៖ យាយ​ភូ​ផ្ដល់​អាំងប៉ាវ​ដល់​កម្លាំង​ចម្រុះ​ជា​ការ​​​ទិញ​ទឹក​ចិត្ត

Read about Yeay Phu here.
2013-02-11
ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​ភាពីម៉ិច ជា​ភរិយា​សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​​តំណាង​​ក្រុមហ៊ុន​ស៊ូកាគូ អភិវឌ្ឍន៍​តំបន់​បឹង​កក់​ដ៏​ចម្រូង​ចម្រាស បាន​ផ្ដល់​អាំងប៉ាវ ជា​ទ្រង់ទ្រាយ​ធំ​ដល់​កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋាភិបាល​ជា​ ច្រើន​នាក់​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន។

RFA/Uon Chhin

កង​កម្លាំង​អាជ្ញាធរ​កំពុង​ចោមរោម​វាយ​ទាត់​ ធាក់​យុវជន​ម្នាក់​ដែល​ប្រឆាំង​នឹង​ការ​កម្ទេច​ផ្ទះ​អ្នក​បឹង​កក់ នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១១។

ផ្ទុយ​ទៅ​វិញ ​ការ​ផ្ដល់​អាំងប៉ាវ​បែប​នេះ ត្រូវ​បាន​អ្នក​វិភាគ និង​មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា ជា​រឿង​ទិញ​ទឹក​ចិត្ត​មន្ត្រី​រដ្ឋាភិបាល ឬ​ជា​សំណូក​​​ជូន​​មន្ត្រី​រដ្ឋាភិបាល ដើម្បី​​ឲ្យ​ការពារ​ផល​ប្រយោជន៍​ក្រុម​គ្រួសារ ឬ​បុគ្គល​នោះ។
ការ​ផ្ដល់​អាំងប៉ាវ ដល់​កង​កម្លាំង​ចម្រុះ​ជា​ទ្រង់ទ្រាយ​ធំ​មួយ​របស់​អ្នកស្រី ជឹង សុភាព ជា​ម្ចាស់​ក្រុមហ៊ុន​ភាពីម៉ិច (Pheapimex) នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន វៀតណាម នេះ ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​កង​កម្លាំង​ចម្រុះ​របស់​រដ្ឋាភិបាល ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​អ្នក​ជំនួញ​ដ៏​ធំ​មួយ​នៅ​កម្ពុជា។
ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​ក្រុម​អ្នក​វិភាគ បាន​លើក​ឡើង​ថា ការ​ផ្ដល់​អាំងប៉ាវ​ជា​ទ្រង់ទ្រាយ​ធំ​ហើយ បើក​ចំហ​របស់​ប្រធាន​ក្រុមហ៊ុន​ភាពីម៉ិច គឺ​អ្នកស្រី ជឹង សុភាព ហៅ យាយភូ ដែល​ជា​ភរិយា​របស់​លោក ឡាវ ម៉េងឃីន ជា​សមាជិក​ព្រឹទ្ធ​សភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​លោក​ជា​តំណាង​​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku) អភិវឌ្ឍន៍​តំបន់​បឹង​កក់​ដ៏​ចម្រូងចម្រាស​មិន​ទាន់​ដោះស្រាយ​ចេញ​នៅ​ឡើយ​ រវាង​ប្រជាពលរដ្ឋ​នោះ ថា​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ឥទ្ធិពល​របស់​ខ្លួន។
មន្ត្រី​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ (Licadho) លោក អំ សំអាត បាន​អះអាង​ថា កាល​ពី​ថ្ងៃ​អាទិត្យ ទី​១០ កុម្ភៈ អ្នកស្រី ជឹង សុភាព បាន​ផ្ដល់​អាំងប៉ាវ ដែល​អាំងប៉ាវ​នីមួយៗ មាន​លុយ​នៅ​ក្នុង​នោះ​ចន្លោះ​ពី ៣​ម៉ឺន ទៅ ៥​ម៉ឺន​រៀល ទៅ​ឲ្យ​កង​កម្លាំង​រដ្ឋាលភិបាល​ជាង ១​ពាន់​នាក់។

លោក អំ សំអាត បញ្ជាក់​ថា ប្រសិន​បើ​ការ​ផ្ដល់​អាំងប៉ាវ​នេះ ក្នុង​គោលបំណង​លើក​ទឹក​ចិត្ត​ដល់​កងកម្លាំង​នោះ គេ​ត្រូវ​ផ្ដល់​ជូន​ដល់​កងកម្លាំង​នៅ​ទូទាំង​ប្រទេស​មិន​ផ្ដល់​តែ​មួយ​ក្រុម ​ដូច្នេះ​ទេ។
មាន​ទឡ្ហីករណ៍​ជា​ច្រើន​ដែល​ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស និង​ក្រុម​អ្នក​វិភាគ​បាន​លើក​ឡើង​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ផ្ដល់​ អាំងប៉ាវ របស់​ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​មាន​ឥទ្ធិពល​ទៅ​ឲ្យ​ក្រុម​សមត្ថកិច្ច កង​កម្លាំង​ចម្រុះ​នេះ ដោយសារ​ថា ការ​ផ្ដល់​អាំងប៉ាវ​នេះ ជាប់​ទាក់ទង​នឹង​ទំនាស់​ផលប្រយោជន៍ ពោល​គឺ​នៅ​ពេល​ក្រុមហ៊ុន​បណ្ដេញ​ចេញ​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់​កន្លង​មក គេ​សង្កេត​ឃើញ​កង​កម្លាំង​សមត្ថកិច្ច​ទាំង​នោះ​ជា​អ្នក​ចេញ​មុខ​ការពារ​ឲ្យ​ ក្រុមហ៊ុន​ស៊ូកាគូ ដែល​ទាក់​ទង​លោក ឡាវ ម៉េងឃីន ដែរ​នោះ​ រហូត​ដល់​កងកម្លាំង​បាន​ប្រើ​អំពើ​ហិង្សា​ដល់​ប្រជាពលរដ្ឋ​ថែម​ទៀត។
ម្យ៉ាង​វិញ​ទៀត ក្រុមហ៊ុន​ភាពីម៉ិច របស់​អ្នកស្រី ជឹង សុភាព ឬ​ហៅ យាយ​ភូ នោះ​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ខែត្រ​ពោធិ៍សាត់ និង​ខែត្រ​កំពង់ឆ្នាំង ជាង ៣១៥.០០០​ហិកតារ។ ដែល​ផ្ទៃ​ដី​ទាំង​នេះ​មួយ​ចំនួន​ប៉ះពាល់​ទៅ​លើ​ដី​ប្រជាពលរដ្ឋ ហើយ​ប្រជាពលរដ្ឋ​មាន​ការ​តវ៉ា​ជា​បន្តបន្ទាប់ ប៉ុន្តែ​ប្រជាពលរដ្ឋ​ប្រឈម​មុខ​ខ្លាំង និង​ក្រុម​សមត្ថកិច្ច​ដែល​ទៅ​យាម​ការពារ​ដី​ឲ្យ​ក្រុមហ៊ុន។
កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១១ កុម្ភៈ បាន​ស្រង់​សំដី​មន្ត្រី​កង​រាជ​អាវុធ​ជា​ច្រើន​នាក់ បាន​ទៅ​ទទួល​អាំងប៉ាវ ពី​អ្នកស្រី ជឹង សុភាព នៅ​គេហដ្ឋាន​ផ្ទាល់​របស់​គាត់​នៅ​ក្នុង​ខណ្ឌ​ដូន​ពេញ កាល​ពី​ថ្ងៃ​ទី​១០ កុម្ភៈ។
មន្ត្រី​កងរាជអាវុធហត្ថ​នោះ​បាន​ឲ្យ​ដឹង​ថា ការ​ផ្ដល់​អាំងប៉ាវ​នេះ ជា​ការ​ដឹង​គុណ​ដល់​ក្រុម​សមត្ថកិច្ច ពីព្រោះ​ថា សមត្ថកិច្ច​ពួកគាត់​ជួយ​អ្នកស្រី ជឹង សុភាព នៅ​ពេល​មាន​បញ្ហា មិន​ថា នៅ​ក្រុង​ភ្នំពេញ ឬ​នៅ​តាម​បណ្ដា​ខែត្រ​នោះ​ទេ។ លោក​បញ្ជាក់​ថា អ្នកស្រី ជឹង សុភាព ស្រលាញ់​ចូល​ចិត្ត​មន្ត្រី​កងរាជអាវុធហត្ថ​ប្រដាប់​អាវុធ ពីព្រោះ​ថា គាត់​ដឹង​ថា ក្រុម​សមត្ថកិច្ច​ទាំង​នោះ អាច​ជួយ​ការពារ​អ្នកស្រី​បាន។
ប្រជាពលរដ្ឋ​ឈ្មោះ សុភា បាន​ផ្ញើ​អ៊ីម៉ែល​មក​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១១ កុម្ភៈ ដោយ​មាន​ភ្ជាប់​ទាំង​រូបថត​មន្ត្រី​កង​រាជ​អាវុធហត្ថ និង​មន្ត្រី​នគរបាល​ដែរ​នោះ​ថា នៅ​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ចិន ថ្ងៃ​ទី​២ ឆ្នំា​នេះ និង​ដូច​ឆ្នាំ​មុនៗ​ដែរ​នោះ លោក​តែងតែ​ឃើញ​សមត្ថកិច្ច​ចម្រុះ​ជិះ​ម៉ូតូ​ប្រសាច​ទាំង​ហ្វូងៗ ធ្វើ​ដំណើរ​ទៅ​កាន់​ផ្ទះ​ឧកញ៉ាៗ ឬ​គេហដ្ឋាន​មន្ត្រី​ជាន់​ខ្ពស់​ដែល​មាន​ជាប់​សែស្រឡាយ​ចិន ដើម្បី​ទទួល​អំាងប៉ាវ មាន​ន័យ​ថា ក្រដាស​កញ្ចប់​ក្រហម ឬ​ស្រោម​សំបុត្រ​ក្រហម ដែល​មាន​លុយ​នៅ​ក្នុង​នោះ។
ប្រភព​បាន​បន្ត​ថា ការ​ផ្ដល់ និង​ទទួល​អំាងប៉ាវ មិន​មែន​ជា​អំពើ​មិន​ល្អ​ទេ តែ​បើ​សិន​ជា​កង​កម្លាំង​ចម្រុះ​ទាំង​នោះ ទទួល​បាន​ប្រាក់​បៀវត្សរ៍​សមរម្យ​ប្រសើរ​ជាង។ លោក​បញ្ជាក់​ថា ធម្មតា​មនុស្ស​ក៏​គិត​ពី​កិត្តិយស​ដែរ មិន​ដើរ​សុំ​លុយ​គេ​តាម​ផ្ទះ​ទាំង​ហ្វូងៗ​ដូច​ហែ​កឋិន​ក្នុង​នាម​ពួកគេ​ជា​ មន្ត្រី​រាជការ។ បរទេស​មើល​មក​ក៏​មិន​សូវ​ជា​ល្អ​ភ្នែក​ដែរ។ លោក​បន្ត​ថា លោក​មិន​បន្ទោស​សមត្ថកិច្ច​ទេ តែ​លោក​បញ្ជាក់​ថា បើ​ក្រពះ​ឃ្លាន​ហើយ បញ្ហា​ដែល​ត្រូវ​គិត​មុន គឺ​បញ្ហា​ក្រពះ មិន​មែន​សេចក្ដី​ថ្លៃថ្នូរ​ទេ។
ទាក់ទង​និង​បញ្ហា​នេះ អនុ​ប្រធាន​ក្រុម​ស៊ើប​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សុវ៉េត បាន​សង្កត់​ធ្ងន់​ថា ការ​ផ្ដល់​អាំងប៉ាវ ដល់​កង​រាជ​អាវុធហត្ថ​នេះ ជា​ការ​សូកប៉ាន់ ឬ​យ៉ាង​ណា?
លោក ចាន់ សុវ៉េត អះអាង​ថា កងកម្លាំង​ត្រូវ​តែ​ស្ថិត​នៅ​ក្នុង​ភាព​ឯករាជ្យ​របស់​ខ្លួន និង​ស្ថិត​នៅ​ក្រោម​មេបញ្ជាការ​របស់​ខ្លួន​ដែល​ជា​កងកម្លាំង​របស់​ រដ្ឋាភិបាល ធ្វើការ​ដើម្បី​ការពារ​ផលប្រយោជន៍​សាធារណៈ​មិន​មែន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​ របស់​ក្រុម​ឈ្មួញ​អ្នក​មាន​អំណាច​ទេ។
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ការ​ផ្ដល់​អាំងប៉ាវ នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន វៀតណាម ជា​ការ​សម្ដែង​នូវ​ទឹក​ចិត្ត​មនុស្ស​ធម៌។
បន្ថែម​ពី​លើ​នេះ​ទៀត ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា មន្ត្រី​កងរាជអាវុធហត្ថ​មួយ​ចំនួន​ធ្វើ​ការ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​អ្នក​ មាន​អំណាច​ធ្វើ​ការ​ដើម្បី​ការពារ​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ។ ម្យ៉ាង​វិញ​ទៀត ការ​ផ្ដល់​អាំងប៉ាវ ជូន​កងកម្លាំង​សមត្ថកិច្ច​ដូច្នេះ ជា​សារ​មួយ​ដើម្បី​បង្ហាញ​ដល់​សាធារណជន ពិសេស​ក្រុម​អ្នក​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស៊ូកាគូ និង​ក្រុមហ៊ុន​ភាពីម៉ិច​នោះ​ថា ក្រុម​ទាំង​ពីរ​នេះ​ជា​ក្រុមហ៊ុន​ដែល​មាន​អំណាច ហើយ​គេ​អាច​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​ដើម្បី​ការពារ​ផល​ប្រយោជន៍ ​ក្រុមហ៊ុន​នៅ​ពេល​ណា​ក៏​បាន។
ភ្ជាប់​នឹង​បញ្ហា​នេះ ក្រុម​សិទ្ធិ​មនុស្ស​បាន​លើក​ជា​ឧទាហរណ៍​ជាក់​ស្ដែង​ដែល​មិន​ទាន់​មាន​ដំណោះ ​ស្រាយ​នៅ​ឡើយ​នៅ​តំបន់​បឹង​កក់ ទោះ​បី​ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​កាត់​ដី​ជាង ១២​ហិកតារ​ឲ្យ​អ្នក​ភូមិ​បឹង​កក់​ក្ដី ប៉ុន្តែ​បញ្ហា​នេះ​ក្រុមហ៊ុន ឬ​អាជ្ញាធរ​មិន​ទាន់​បែងចែក ឬ​បង្ហាញ​ទីតាំង​ច្បាស់​ជូន​ប្រជាពលរដ្ឋ​នៅ​ឡើយ។
ជារឿយៗ​នៅ​ពេល​អ្នក​ភូមិ​ធ្វើ​ការ​តវ៉ា​គេ​កត់​សម្គាល់​ឃើញ​ក្រុម​ សមត្ថកិច្ច​តែងតែ​បង្ក្រាប​ប្រជាពលរដ្ឋ​រហូត​គិត​តាំង​ពី​ឆ្នាំ​២០០៧ មក បន្ទាប់​ពី​រដ្ឋាភិបាល​បាន​​ផ្ដល់​ដី​តំបន់​បឹងកក់ សម្រាប់​ឲ្យ​ក្រុមហ៊ុន​ស៊ូកាគូ​អភិវឌ្ឍន៍​នោះ។
ម្យ៉ាង​វិញ​ទៀត​អ្នក​វិភាគ​បាន​ពន្យល់​ថា ម្ចាស់​ក្រុមហ៊ុន​ឯកជន​ធ្វើ​ដូច្នេះ​ជា​ការ​បង្ហាញ​​អំពី​ឥទ្ធិពល និង​សក្ដានុពល​របស់​ខ្លួន​ឲ្យ​សាធារណជន​ឃើញ​កាន់​តែ​ច្បាស់​ថែម​ទៀត​ថា គេ​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​នឹង​កង​កម្លាំង​ប្រដាប់​អាវុធ ហើយ​គេ​អាច​ប្រើ​កងកម្លាំង​ទាំង​នោះ​នៅ​ពេល​ណា​ក៏​បាន។
អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ការ​ផ្ដល់​អាំងប៉ាវ នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​នេះ ជា​ការ​ផ្សារភ្ជាប់​វប្បធម៌​ចិន​ដល់​កម្ពុជា ប៉ុន្តែ​ការ​ផ្ដល់​អាំងប៉ាវ ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ដូច្នេះ មិន​មែន​ជា​ការ​ផ្ដល់​ក្នុង​ន័យ​មនុស្សធម៌​ទាំង​ស្រុង​នោះ​ទេ តែ​ជា​ការ​ផ្ដល់​តាម​បែប​ការ​ទិញ​ទឹក​ចិត្ត។
លើស​ពី​នេះ​ទៀត ទាំង​អ្នក​វិភាគ ទាំង​ក្រុម​សិទ្ធិ​មនុស្ស បាន​លើក​ហេតុផល​ថា កងកម្លាំង​ចម្រុះ​ទាំង​អស់​ជា​របស់​ជាតិ ដូច្នេះ​បើ​ក្រុមហ៊ុន ឬ​បុគ្គល​អ្នក​មាន​អំណាច​ទាំង​នោះ​ចង់​ផ្ដល់​អំណោយ​ណា​មួយ​ដល់​កង​កម្លាំង គេ​ត្រូវ​ផ្ដល់​ជា​កញ្ចប់​ទៅ​ឲ្យ​រដ្ឋាភិបាល ឬ​ឲ្យ​តាម​រយៈ​ស្ថាប័ន​របស់​ពួក​គេ​ជា​រួម។ ហើយ​ការ​ធ្វើ​ដូច្នេះ ជា​ការ​បញ្ជាក់​ឲ្យ​ឃើញ​ថា កងកម្លាំង​មួយ​ចំនួន​នោះ​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​ជា​ធំ ជា​ជាង​បម្រើ​ផលប្រយោជន៍​សាធារណៈ៕

7 comments:

Anonymous said...

Stolen from the poor khmers gaven to the thugs whom protected the thieves,this is Cpp style of jungle's business school.She (yeay Phu )deserves one bullet between her eyes.

Anonymous said...

That's a perfect example of bribing, and is unethical. There is a rule for that under corruption.

Anonymous said...

No corruption involved ! YEAY Phu owns Cambodia and the polices are her dogs to
guard her property . It's New Year , so Yeay Phu threw some left over meats & bones to her dogs . Kong si  Vineas Ontaraay to all her dogs . NGO should put up a sign
at Police Commisariat " PLEASE DO NOT FEED THE HUNGRY DOGS "

Anonymous said...

Somebody kick this bitch Phool back to China? They're scums who feed on the poor Khmers and make them homeless and imprisoned. This Phool should give the monies to the poor instead of the already well fed thugs .

Anonymous said...

The most ugly & despicable scene in the whole world :
Those gift ( Ang Pao ) receivers had to show up with their police & military uniforms in
front of the masters' mansion . The message is loud & clear to any Khmer who is
to be in their way - they must watch out . Imagine , $10 for regular dogs , how much the top dogs got - probably a hundred thousand times of that amount ? They are gifts , not bribes and not to be reported to Anti-Corruption Unit .

Anonymous said...

Die soon you old bitch!

Anonymous said...

Trying to bribe the police for doing a good job for her in evicting the poor and the powerless from their land. It is despicable! I agree, this is robbing from the poor to give to the rich.