A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 25 February 2013

[Vietnamese] Mob forces police to free [Vietnamese] fishermen ជម្លោះ​រវាង​អ្នក​នេសាទ​វៀតណាម​និង​អាជ្ញាធរ​ខេត្ត​កំពង់ធំ

Last Updated on 25 February 2013 
Phnom Penh Post

By Meas Sokchea
 

Police in Kampong Thom province’s Kampong Svay district surrendered two prisoners who were under arrest for alleged illegal fishing after being surrounded and threatened by more than 100 of the couple’s fellow fishermen on Friday, officials said yesterday.
However, police and fisheries officials in Kampong Svay district’s Phat Sanday commune said that fisherman Yor Yangseun, 33, and his wife, Ngo Thyfoeung, 22, were re-arrested yesterday and sent to court, where they were charged with illegally fishing in a protected area.
According to commune police chief Oum Thann, a mix of roughly 20 police, military police and fisheries officials had gone to make the arrest, and had just succeeded in collaring the couple – who are ethnic Vietnamese – when more Vietnamese fishermen began to gather around. The crowd, which ultimately swelled to more than 100 people, some of whom were armed with knives and poles, began yelling at the police in Vietnamese. But since they were not overtly violent, police couldn’t resort to deadly force.
“When we were arresting the two, [other fishermen] came and surrounded us,” said Thann. “Seeing this, we withdrew. We were afraid of danger. If we had shot, it would have been illegal, so we agreed to withdraw.”

“They are not afraid of the law,” he added, noting the prevalence of illegal fishing. “Those fish have been protected since the 1980s, but so far we cannot protect them. This is up to the top officials to resolve.”
Lim Sothat, deputy chief of the commune Fisheries Office, said that fishermen frequently fish near the protected area, and often enter into it when authorities aren’t around.
Provincial court prosecutor Pen Sarath confirmed yesterday that the two suspects had been jailed and charged but declined to comment when asked if had plans to take legal action against any members of the mob that initially liberated them.
Ministry of Interior spokesman Khieu Sopheak could not be reached for comment as to whether or not officers had responded to the situation appropriately.

To contact the reporter on this story: Meas Sokchea at sokchea.meas@phnompenhpost.com
អាជ្ញាធរ​ខេត្ត​កំពង់ធំ បាន​ឃាត់​ខ្លួន​ជនជាតិ​វៀតណាម នេសាទ​ខុស​ច្បាប់​មួយ​ក្រុម។ ក្រោយ​ការ​ចាប់​ខ្លួន​នោះ ក៏​មាន​ជនជាតិ​វៀតណាម ផ្សេង​ទៀត លើក​គ្នា​មក​តដៃ​ជាមួយ​សមត្ថកិច្ច ដើម្បី​រំដោះ​យក​អ្នក​នេសាទ​ខុស​ច្បាប់​វៀតណាម​នោះ ពី​អាជ្ញាធរ។ តែ​ក្រោយ​មក អាជ្ញាធរ​ចាប់​បាន​អ្នក​នេសាទ​ខុស​ច្បាប់​នោះ​វិញ។
ដោយ កែវ និមល 2013-02-24 RFA Service
មេបញ្ជាការ​ប៉េអិម នៅ​ខេត្ត​កំពង់ធំ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ ឲ្យ​ដឹង​ថា អ្នក​នេសាទ​ជនជាតិ​វៀតណាម ចំនួន ២​នាក់ ដែល​មាន​គ្នា​ប្រណាណ ១០០​នាក់​បាន​មក​រំដោះ​ចេញ​ពី​កន្លែង​ឃាត់​ខ្លួន​នៅ​ការិយាល័យ​រដ្ឋបាល​ជលផល ​ខាង​ជើង​បឹង​ទន្លេ​សាប កាល​ពី​ថ្ងៃ​ទី​២២ កុម្ភៈ នោះ បាន​ត្រូវ​អាជ្ញាធរ​ឃាត់​ខ្លួន ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ហើយ។
លោក​មេបញ្ជាការ​ប៉េអិម ខេត្ត​កំពង់ធំ ឈ្មោះ ហង្ស ថុល បាន​ឲ្យ​ដឹង​ថា ពិត​មែន​តែ​ក្រុម​អ្នក​នេសាទ​ជនជាតិ​វៀតណាម មាន​ការ​តដៃ និង​រំដោះ​គ្នីគ្នា​ចេញ​ពី​កណ្ដាប់​ដៃ​អាជ្ញាធរ​ក៏ដោយ ក៏​អាជ្ញាធរ​នឹង​មាន​វិធានការ​បង្ក្រាប​បទល្មើស​នេសាទ​ខុស​ច្បាប់​នោះ​ឲ្យ​ ទាល់​តែ​បាន។
លោក ហង្ស ថុល៖ «បាទ! វា​ត​ដៃ​មែន តែ​ក្រោយ​មក​ពេល​ដែល​យើង​នាំ​វា​មក​ដល់​សង្កាត់​ជលផល​នោះ ពួក​នោះ​វា​នាំ​គ្នា​មក​រំដោះ​យក ប៉ុន្តែ​យើង​បាន​ទាក់ទង​ទៅ​ខាង​កំពង់ឆ្នាំង ក្រោយ​មក​ខាង​កំពង់ឆ្នាំង គេ​ឃាត់​ខ្លួន​ឲ្យ»
លោក​មេបញ្ជាការ​ប៉េអិម​បាន​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ​អាជ្ញាធរ​កំពុង​ស្រាវជ្រាវ​ដើម្បី​ចាប់​ខ្លួន​ជន​ដៃដល់​មួយ​ ចំនួន​ទៀត ដែល​ជា​បក្ខពួក​បង្កើត​ឲ្យ​មាន​ការ​តដៃ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច។
លោក​មេ​ឃុំ​ផាត់សណ្ដាយ ឈ្មោះ ហេង មនោ ដែល​គ្រប់គ្រង​តំបន់​កើត​ហេតុ បាន​រៀបរាប់​ឲ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​អ្នក​នេសាទ​វៀតណាម ២​នាក់ នៅ​ខេត្ត​កំពង់ធំ​នេះ កើត​ឡើង​ដោយសារ​កាល​ពី​ថ្ងៃ​ទី​២២ កុម្ភៈ មាន​ទូក​វៀតណាម ដែល​រស់​នៅ​លើ​ទឹក​ទន្លេសាប បាន​ចូល​មក​នេសាទ​ត្រី​ក្នុង​តំបន់​ឡូតិ៍ អភិរក្ស​លេខ ២​ស្ទួន នៅ​ក្នុង​ឃុំ​ផាត់សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ។
នៅ​ពេល​នោះ ក្រុម​អាជ្ញាធរ​ចម្រុះ​ដែល​មាន​មន្ត្រី​ជលផល មន្ត្រី​ប៉េអិម មន្ត្រី​ប៉ូលិស និង​សហគមន៍​នេសាទ​បាន​ចាប់​ទូក​វៀតណាម ដែល​ចូល​ចាប់​ត្រី​ក្នុង​តំបន់​ហាម​ឃាត់​នោះ។ តែ​ដោយ​ទូក​ក្រុម​អ្នក​នេសាទ​ខុស​ច្បាប់​វៀតណាម​នោះ​មាន​គ្នា​ច្រើន កម្លាំង​អាជ្ញាធរ​ចាប់​បាន​តែ​ទូក​មួយ​គ្រឿង ២​នាក់​ប្តី​ប្រពន្ធ​យក​មក​ដាក់​នៅ​ទីស្នាក់ការ​ការិយាល័យ​រដ្ឋបាល​ជលផល​ខាង ​ជើង​បឹង​ទន្លេសាប។
ក្នុង​ពេល​បង្ក្រាប​នោះ​មាន​ការ​តដៃ​ពី​ក្រុម​អ្នក​នេសាទ​វៀតណាម ខុស​ច្បាប់ បាន​តដៃ​មន្ត្រី​មាន​សមត្ថកិច្ច ដោយ​មាន​គប់​ដប​ទឹក​សុទ្ធ ចាន​បាយ​ជាដើម ធ្វើ​ឲ្យ​ក្រុម​កងកម្លាំង​មាន​សមត្ថកិច្ច​រង​របួស​តិច​តួច។
លោក​មេ​ឃុំ​ឲ្យ​ដឹង​ថា នៅ​ពេល​បញ្ជូន​ជនល្មើស​នេសាទ​ខុស​ច្បាប់​នោះ​មក​ដល់ អធិការដ្ឋាន​ជលផល​ខាង​ជើង​ទន្លេ​សាប ប្រចាំ​នៅ​ឃុំ​ផាត់សណ្ដាយ​នោះ ដោយ​មាន​ដាក់​ខ្នោះ​ផង ស្រាប់​តែ​មាន​ក្រុម​អ្នក​នេសាទ​វៀតណាម ប្រមាណ​ពី ៥០ ទៅ ៦០​ទូក ផ្ទុក​មនុស្ស​ប្រហែល ១០០​នាក់ បាន​មក​រំដោះ​យក​អ្នក​នេសាទ ២​នាក់​ប្ដី​ប្រពន្ធ ដែល​អាជ្ញាធរ​បាន​ចាប់​ខ្លួន​នោះ​យក​ទៅ​វិញ​បាត់។
ក្រុម​អ្នក​នេសាទ​វៀតណាម ទាំង​នោះ បាន​ចេញ​ទូក​ពី​ដែន​ទឹក​ក្នុង​ខេត្ត​កំពង់ធំ ទៅ​ក្នុង​ដែន​ទឹក​របស់​ខេត្ត​កំពង់ឆ្នាំង​វិញ៖ «អា​ហ្នឹង​គាត់​ការពារ​មិន​ឲ្យ​ចាប់​យក​គ្នា​គាត់​ទៅ​អ៊ីចឹង​ណា ដើម្បី​យក​រួច​ខ្លួន។ អា​ហ្នឹង​ទុក​លើ​ច្បាប់​វិនិច្ឆ័យ​ទៅ។ កន្លែង​នោះ ប្រជាជន​ឃុំ​ខ្ញុំ​មិន​ហ៊ាន​ទៅ​ក្បែរ​ទេ ដឹង​ថា​អភិរក្ស​ហើយ មាន​តែ​ខំ​ជួយ​ការពារ។ អា​ហ្នឹង​បង​ប្អូន​មក​ពី​ឃុំ​ឆ្នុកទ្រូ​ទេ»
លោក​មេ​ឃុំ​បាន​ឲ្យ​ដឹង​ថា ក្រោយ​មក​មាន​ដំណឹង​ថា ជនល្មើស​នេសាទ​ខុស​ច្បាប់​វៀតណាម ២​នាក់​ប្តី​ប្រពន្ធ​នោះ ត្រូវ​ប៉ូលិស​ឃុំ​ឆ្នុកទ្រូ ខេត្ត​កំពង់ឆ្នាំង ចាប់​ខ្លួន​បាន​ហើយ ដោយសារ​ពួក​គេ​ទៅ​បង្ហាញ​ខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលិស ដោយ​មាន​យក​ខ្នោះដៃ​ទៅ​ជាមួយ។
លោក​មេឃុំ​ផាត់សណ្តាយ ហេង មនោ បាន​ឲ្យ​ដឹង​បន្ថែម​ថា ការ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តំបន់​ការពារ និង​អភិរក្ស​ត្រី​នេះ មាន​ការ​លំបាក​ណាស់ ហើយ​ការ​តដៃ​របស់​អ្នក​នេសាទ​ខុស​ច្បាប់​ក្នុង​ទ្រង់ទ្រាយ​ធំ​បែប​នេះ ទើប​តែ​កើត​មាន​ជា​លើក​ទី​១ ប៉ុណ្ណោះ។
លោក ហេង មនោ៖ «កន្លង​មក​វា​មាន​ដែរ តែ​វា​មិន​ដែល​មាន​ទ្រង់ទ្រាយ​ធំ​បែប​នេះ។ វា​មាន​តិចតួច ដេញ​ទៅ​វា​រត់​ទៅ។ ជួនកាល​ចាប់​យក​តែ​ម្ដង ហើយ​លែង​ទៅ ព្រោះ​ឃើញ​ក្រ​ទៅ​អាណិត គេ​យក​តែ​មង​តែ​អី ហើយ​គេ​ឲ្យ​ទៅ​វិញ​ទៅ វា​មិន​ដែល​មាន​បញ្ហា​អ៊ីចឹង​ទេ។ ណែនាំ​វា​មិន​ស្ដាប់​ទេ ខំ​អប់រំ​គាត់ តែ​គាត់​មិន​ស្ដាប់​ទេ។ ដេញ​ទៅ​ហើយ​មក​វិញ ដូច​ដេញ​ចាប​អ៊ីចឹង»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​ជលផល​នៅ​ខេត្ត​កំពង់ធំ ដើម្បី​សុំ​ការ​រៀបរាប់​បន្ថែម​អំពី​ហេតុការណ៍​បង្ក្រាប​បទល្មើស​នៅ​តំបន់​ ឃុំ​ផាត់សណ្ដាយ នោះ​បាន​ឡើយ។
លោក រ៉ុង ឈុន ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​រិះគន់​ថា ការ​ប្រព្រឹត្ត​បទល្មើស​នេសាទ​ដោយ​ក្រុម​ជនជាតិ​វៀតណាម នៅ​ទន្លេ​សាប​នោះ ហើយ​ហ៊ាន​តដៃ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​នោះ វា​ជា​រឿង​មួយ​មិន​ត្រឹមត្រូវ​ឡើយ។
លោក រ៉ុង ឈុន៖ «ខ្ញុំ​យល់​ឃើញ​ថា ជនអន្តោប្រវេសន៍​យួន​ខុស​ច្បាប់​នេះ មក​រស់​នៅ​លើ​ទឹក​ដី​ខ្មែរ ហើយ​នេសាទ​ខុស​ច្បាប់ ពេល​អាជ្ញាធរ​ឃាត់​ខ្លួន​បែរ​ជា​នាំ​គ្នា​ធ្វើ​ការ​ទាមទារ អា​នេះ​វា​ជា​រឿង​បង្ហាញ​ការ​មិន​គោរព​ច្បាប់ បាន​បង្ហាញ​ការ​មិន​កោត​ខ្លាច​អាជ្ញាធរ និង​ច្បាប់​យើង​ឡើយ។ មាន​ន័យ​ថា គេ​មិន​ក្រែងរអែង​អាជ្ញាធរ​កម្ពុជា​ទេ ដោយសារ​គេ​គិត​ថា អាជ្ញាធរ​កម្ពុជា មាន​អតីតកាល​ធ្លាប់​នៅ​ក្រោម​ការ​រៀបចំ​របស់​រដ្ឋាភិបាល​យួន ដូច្នេះ​គេ​មិន​ខ្លាច និង​គោរព​ច្បាប់​កម្ពុជា​យើង​ទេ»
ការ​ហ៊ាន​តដៃ​របស់​អ្នក​នេសាទ​ជនជាតិ​វៀតណាម នៅ​ទន្លេសាប​នេះ ជា​មេរៀន​មួយ​សម្រាប់​អាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បី​រៀបចំ​ការ​បង្ក្រាប​លើក​ក្រោយ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន និង​ធានា​ថា ជនល្មើស​ត្រូវ​ផ្ដន្ទាទោស​តាម​ច្បាប់ ដើម្បី​ការពារ​មច្ឆាជាតិ កុំ​ឲ្យ​វិនាស​បាត់បង់​ដោយសារ​សកម្មភាព​នេសាទ​ខុស​ច្បាប់។
កន្លង​មក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​អំពាវនាវ​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស រួម​គ្នា​ទប់ស្កាត់​បទ​ល្មើស​នេសាទ តែ​អនុញ្ញាត​ឲ្យ​មាន​ការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ។
លោក​នាយក​រដ្ឋមន្ត្រី ​បាន​ហាម​ឃាត់​ដាច់​ខាត​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុស​ច្បាប់ និង​ត្រូវ​រួម​គ្នា​ការ​ពារ​តំបន់​អភិរក្ស​ត្រី​ក្នុង​បឹង​ទន្លេសាប ជួយ​ផ្ដល់​ព័ត៌មាន​អំពី​ជន​ខិលខូច​ដែល​នាំ​គ្នា​ចូល​ទៅ​បំផ្លាញ​ធនធាន​មច្ឆា ​ជាតិ​ក្នុង​តំបន់​អភិរក្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

5 comments:

Anonymous said...

Yuons are not above the law in Khmer's land,put all those mobsters in jail fine them for illegal fishing kick'em out of the country as soon as possible.Your Cpp good at killing khmers but scares Yuons on your own land let Yuons intimidate you like that,whatta country!!!

Yobal Khmer

Ang Seg said...

That what Yuon think of Khmer. Yuon always used that intimidation tactics to get what they want to our innocent Khmer. We[Khmer] need to change the perception, we need to stand-up with the Yuon, we need to show them that we vicious people and will to die for our cause. Khmer need to gather and use any mean necessary to drive Yuon out of our country, we need to drive out the enemy from our lands and waters.

Anonymous said...

Yuons have more right than Khmers ? If the people who surrounded the police
station were Khmers , they would be charged as secessionists and Khmer government
would sent combat troops flanked with assault tanks & choppers and they would opened fire indiscriminately on the crowd ( happened in Proma village , KRATIE ) . Before too long , Yuons will have their own administration around Khmers' Tonle Sap which will become 2nd Prey Nokor .
Hun Sen did not say a word about the Yuons revolt , instead he warned about
Thailand imminent attack to divert Khmers attention .

Anonymous said...

"Oum Thann", demote him.

Anonymous said...

if the opposition political party does not use this event in the forth coming electioneering, they will never gain more consideration from the people. let the CPP continue to cheat at the NEC but the people shall be more aware of the yuon issue in Cambodia and growing more favouritism towards the opposition.Nepotism, cronyism,yuonism,corruption,chinese exploits etc...if the people cannot see them and vote for change, they deserve to suffer