A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 18 February 2013

Qatar Airways ready to launch daily flights to Cambodia’s capital ប្រទេសកាតា នឹងហោះហើរត្រង់ មកកម្ពុជា ជាលើកដំបូង នៅថ្ងៃស្អែក

www.dap-news.com
Souce:Xinhua Publish By Updated 19/02/2013 

PHNOM PENH, Feb. 18 — The Doha-based Qatar Airways will operate its daily flights from Doha to Phnom Penh, the capital of Cambodia, from Tuesday, Cambodia’s tourism minister Thong Khon said Monday.
“Tomorrow (Tuesday), the airline will launch daily flights from Doha to Phnom Penh via Ho Chi Minh City, Vietnam,” he told reporters on the sidelines of a tourism conference. “It will become the only Middle Eastern carrier to operate into Cambodia.”
The minister said that with the presence of Qatar Airways, he believed that there would be more tourists from Arab countries to Cambodia.
“It is a huge airline. Its presence here truly reflects Cambodia’s full security and political stability and potential for business opportunities,” he said.
According to a report of Cambodia Airports, the developer and operator of the country’s international airports, Qatar Airways will operate flights with an A330-300 plane, which can be seated by 305 passengers.

Ang Kim Eang, president of Cambodia Association of Travel Agents, said the presence of Qatar Airways in Cambodia will benefit not only tourism industry, but also trade and investment between Cambodia and countries in the Middle East.
“When there is direct flight between the two countries, it will bring tourists, investors and businesspeople from Qatar and other Arab countries to Cambodia,” he told Xinhua over telephone on Monday.
According to the latest report of tourism ministry, last year, Cambodia received only 10,000 tourists from more than 10 countries in the Middle East.


ភ្នំពេញ៖ ប្រទេសកាតា នឹងធ្វើការហោះហើរត្រង់មកប្រទេសកម្ពុជា ជាលើកដំបូងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០១៣ នេះ ដោយការហោះហើរនេះ នឹងត្រូវបានធ្វើឡើងជារៀងរាល់ថ្ងៃ គឺពីទីក្រុងដូហា ឆ្ពោះមកកាន់ទីក្រុងភ្នំពេញ ដោយឆ្លងកាត់ប្រទេសវៀតណាម។
លោក ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ បានមានប្រសាសន៍ប្រាប់ដល់ក្រុមអ្នកការសែត នៅក្រៅវគ្គបណ្តុះបណ្តាលស្តីពីទីក្រុងស្អាត និងពិធីចុះអនុស្សារណៈយោគយល់គ្នា រវាងគណៈកម្មាធិការជាតិវាយតំលៃទីក្រុងស្អាត ក្រសួងទេសចរណ៍ និងដៃគូរពាក់ព័ន្ធនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣នេះថា នៅល្ងាចថ្ងៃទី១៩ ថា" ស្អែកនេះ ប្រទេសកាតា នឹងចាប់ផ្តើមធ្វើការហោះហើរត្រង់មកកាន់ប្រទេសកម្ពុជា ជាលើកដំបូងដែលចេញពីទីក្រុងដូហា នៃប្រទេសកាតា ឆ្លងកាត់ប្រទេសវៀតណាមឆ្ពោះមកកាន់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា តែម្តង ហើយការហោះហើរនេះ នឹងធ្វើឡើងជារៀងរាល់ថ្ងៃ"។
លោកបន្តថា “ប្រទេសកាតា គឺជាកន្លែងស្នូលមួយ ដែលជាប្រទេសមានការរីកចំរើន បន្ទាប់ពីឌូបៃ នៅក្នុងតំបន់អារ៉ាប់ ដែលមានការប្រមូលផ្តុំនូវភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើន ដូច្នោះ ប្រទេសកាតា គឺជាក្រុមហ៊ុនទេសចរមួយដែលមានគុណភាពខ្ពស់មិនចាញ់សាំងកាពួរនោះ"។
លោកថា “នៅក្នុងឆ្នាំ២០១៣ខ្ញុំ សង្ឃឹមថា នឹងមានការហោះហើរត្រង់ពីប្រទេសជប៉ុន មកកាន់ប្រទេសកម្ពុជា ព្រោះបច្ចុប្បន្ននេះ ប្រទេសជប៉ុននៅមិនទាន់មានការហោះហើរត្រង់មកកាន់ប្រទេសកម្ពុជានៅឡើយទេ”។
ក្នុងការទាក់ទាញភ្ញៀវទេសចរឲ្យចូលមកលេងកំសាន្តនៅក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាល ដែលមានក្រសួងទេសចរណ៍ជាសេនាធិការ បានខិតខំប្រឹងប្រែងជាខ្លាំងក្នុងការរកវិធីសាស្រ្ត ធ្វើយ៉ាងណាឲ្យភ្ញៀវទេសចរចូលមកលេងកំសាន្តនៅប្រទេសកម្ពុជា ដោយមានការរៀបចំនូវវគ្គបណ្តុះបណ្តាលជាច្រើន និងបានធ្វើការផ្សព្វផ្សាយ អំពី តំបន់ទេសចរណ៍ដែលកម្ពុជាមាន ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ខិតខំប្រឹងប្រែងទាញយកកិច្ចប្រជុំធំៗ មួយ ចំនួនមកធ្វើនៅប្រទេសកម្ពុជា ដើម្បីឈ្លាតឱកាសក្នុងការបង្ហាញឲ្យគេបានឃើញពីអ្វីដែលកម្ពុជាមាន។
អ្នកស្រី សែន សេរីរ័ត្ន នាយិកាក្រុមហ៊ុនទេសចរណ៍គិនេសត្រាវែល (Keness Travel Cambodia-KTC) ដែលនាំមុខគេមួយនៅក្នុងប្រទេសកម្ពុជា បានស្វាគមន៍ចំពោះការហោះហើរនេះ ជាអ្វីដែលអ្នកស្រី ចាត់ទុកថា វានឹងជួយជម្រុញកំណើនភ្ញៀវទេសចរពីមជ្ឈឹមមកកាន់កម្ពុជា កាន់តែកើនឡើងថែមទៀត។ អ្នកស្រី បន្តថា "នេះជាឱកាសមាសថែមទៀត សម្រាប់វិស័យសេដ្ឋកិច្ច ពាណិជកម្ម និងទេសចរណ៍របស់កម្ពុជា"។
គួរបញ្ជាក់នាយករដ្ឋមន្រ្តី កាតា ក៏ធ្លាប់បានមកបំពេញទស្សនកិច្ចការផ្លូវការនៅប្រទេសកម្ពុជា នាឆ្នាំ២០០៨ ជាមួយនឹងការសន្យពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរកាន់តែរឹងមាំថែមទៀត៕

No comments: