ភ្នំពេញ៖ ទីភ្នាក់ងារជប៉ុនក្យូដូ រាយការណ៍ឱ្យដឹងនៅ
ថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៣ថា កូរ៉េខាងជើង
ទោះបីជាមានទំនាក់ទំនងជាពិសេស ជាមួយកម្ពុជាអស់ជាច្រើនទសវត្សរ៍មកហើយក្តី
នឹងមិនបញ្ជូនមេដឹកនាំ ឬ តំណាងជាន់ខ្ពស់ណាមួយ
មកចូលរួមពិធីថ្វាយព្រះភ្លើងដល់ព្រះបរមសព សម្តេចព្រះ នរោត្តម សីហនុ ដែល
គ្រោងធ្វើឡើងនៅថ្ងៃចន្ទ សប្តាហ៍នោះទេ។
ទីភ្នាក់ងារនេះ
បានសរសេរដោយយោងទៅលើបញ្ជីរាយនាមគណៈប្រតិភូជាន់ខ្ពស់របស់បណ្តាប្រទេសនានា
ដែលនឹងអញ្ជើញមកក្នុងកម្មពិធីនោះរួមមាន «ប្រទេសជាសមាជិកអាស៊ាន ប្រ៊ុយណេ ចិន
ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី កូរ៉េខាងត្បូង
ថៃ និងវៀតណាម សុទ្ធមានតែតំណាងជាន់ខ្ពស់ ខណៈកូរ៉េ ខាងជើង
គ្រោងត្រឹមតែបញ្ជូនឯកអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំកម្ពុជា តែប៉ុណ្ណោះ»។
ក្យូដូ រាយការណ៍ថា ព្រះអង្គ សព្វព្រះរាជហឫទ័យជាអនេកប្បការ
ចំពោះទំនាក់ទំនងជាមួយបិតាស្ថាបនិកកូរ៉េ ខាងជើង លោក គឹម អ៊ីលស៊ុង
ដែលបានកសាងព្រះរាជដំណាក់ និងអង្គរក្សផ្ទាល់ថ្វាយព្រះអង្គផងដែរ។ ប៉ុន្តែ
យ៉ាងណាក៏ដោយចាប់តាំងពីមរណភាពរបស់លោកសេនាប្រមុខ គីម អ៊ីលស៊ុង
ទំនាក់ទំនងរវាងប្រទេសទាំងពីរ មិនត្រូវបានចាត់ជា «ពិសេស» ទៀតនោះទេ។
ទាក់ទងនឹងអវត្តមានរបស់មន្រ្តីជាន់ខ្ពស់ពីទីក្រុងព្យុងយ៉ាងនេះ លោក កុយ
គួង អ្នកនាំពាក្យក្រសួងការបរទេស កម្ពុជា បានថ្លែងថា លោកមិនដឹងពីបញ្ហានេះទេ៕
1 comment:
Ha..ha..ha...! What happen finally your comrade don't come to pay your respect? Hey Kim jungle Un don't you know that Sihanouk was your grandpa Kim el sung best friend? Did your father Kim jung ill tell you about that? Ah Kmeng pel Kim jung Un chhleuy man!...
Yobal Khmer
Post a Comment