PHNOM PENH (The Cambodia Herald) -- Phnom Penh
Municipal Court sentenced Thursday a newspaper editor and his partner to
three years in prison and a six million riel fine for forgery and
defamation.
The Anti-Corruption Unit arrested Ponleu Samki's
editor in chief Hong Sakhorn, also known as Hong Chamroeun, and Phai
Bunthoeurn last year.
Hong Sakhorn was accused of extorting
$70,000 from the children of a man for whom he was working. Phai
Bunthoeurn was found to have made a fake complaint against
anti-corruption unit officers.
ភ្នំពេញ: លោក ហង្ស ចំរើន ហៅ ហង្ស សាខន អាយុ ៤៧ឆ្នាំ
ជាចាងហ្វាងកាសែត ពន្លឺសាមគ្គី និងលោក ផៃ ប៊ុនធឿន អាយុ ៤៧ឆ្នាំ
ជាពាណិជ្ជករ ដែលត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន
កាលពីឆ្នាំមុននោះ បានត្រូវចៅក្រម តុលាការសាលាដំបូងរាជធានីភ្នំពេញ
សម្រេចដាក់ពន្ធនាគារក្នុងម្នាក់ៗ ៣ឆ្នាំ និងពិន័យជាប្រាក់ ៦
លានរៀល។
បុរសទាំងពីរនាក់នេះ ត្រូវចោទពីបទប្រើប្រាស់ឯកសារក្លែងបន្លំ ប្តឹងបរិហារដោយភូតកុហក ប្តឹងបរិហារបង្កាច់កេរ្តិ៍ និងសមគំនិត។ សាលក្រមផ្តន្ទាទោសនោះ ត្រូវបានប្រកាស នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣។
អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនលោក ហង្ស សាខន កាលពីរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ នៅខេត្តកំពង់ស្ពឺ។ រីឯលោក ផៃ ប៊ុនធឿន ត្រូវប៉ូលិសឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១២ នៅភ្នំពេញ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរ។
ដំណើរដើមទងនៃរឿងនេះ គឺ ហង្ស ចំរើន បានរកស៊ីទទួលម៉ៅការសាងសង់ផ្ទះល្វែង ជាមួយស្ត្រីម្នាក់ឈ្មោះ យ៉ោម ព្រេម តាំងពីឆ្នាំ២០០៥មក។ បន្ទាប់ពីឈ្មោះ យ៉ោម ព្រេម បានស្លាប់ ឈ្មោះ ហង្ស ចំរើន បានទាមទារប្រាក់ថ្លៃសាងសង់ផ្ទះជាង ៧ម៉ឺនដុល្លារ ពីកូនៗគាត់ ដែលទទួលសិទ្ធិបន្តពីសព។ តែកូនរបស់សព យ៉ោម ព្រេម បានបញ្ជាក់ថា ម្តាយរបស់ខ្លួនបានបង់រួចហើយ។ ហេតុនេះ ក៏កើតជាការប្តឹងផ្តល់គ្នា ដែលក្នុងនោះ ឈ្មោះ ហង្ស ចំរើន ចាញ់ក្តី រហូតគាត់មិនសុខចិត្ត ដោយចោទថា តុលាការបានប្រព្រឹត្តអំពើពុករលួយ។
ក្រោយមក ឈ្មោះ ផៃ ប៊ុនធឿន ក៏បានចេញមុខធ្វើជាអ្នកជួយរៀបចំឯកសារ ប្តឹងមន្ត្រីរាជការមួយចំនួន ទៅស្ថាប័នផ្សេងៗ និងអង្គភាពប្រឆាំងអំពើពុករលួយ។
ស្របជាមួយនោះ ហង្ស ចំរើន បានចេញមុខសម្ភាសន៍ចុះផ្សាយក្នុងសារព័ត៌មានមួយចំនួនទៀត។ ដូច្នេះហើយ ទើបជនរងគ្រោះទាំងអស់ បានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ច ដើម្បីស្រាវជ្រាវករណីនេះ។
អង្គភាពប្រឆាំងអំពើពុករលួយ បានស្រាវជ្រាវរកឃើញថា បណ្តឹងរបស់ ហង្ស ចំរើន គឺ ភូតកុហក ពុំមានភ័ស្តុតាងត្រឹមត្រូវទាល់តែសោះ៕ S

- See more at: http://www.fpmonline.net/article/9031#sthash.GOJU8QQ0.dpuf
3 comments:
do not blame on the governments to crack down on free media,,,
in return, free media has poor knowledges, poor performances, in wrting
They sent journalists to jail for complaining against the ACU officials. Are these people above the law and are they free of corruption? Who will dare to complain against them because they are afraid that if they do so they will go to jail? Maybe these journalists uncover corruption within the ACU.
it is good to be sent to jail,
in poor/weak performances in knowledge
Post a Comment