2013-02-18
អាជ្ញាធរខេត្តកំពង់ធំ បានបញ្ជាឲ្យក្រុមហ៊ុនវិនិយោគវៀតណាម
មួយឈ្មោះកាត់ថា ស៊ីអរស៊ីខេ (CRCK)
ឈប់ឈូសឆាយបំពានដីអ្នកភូមិទំហំប្រហែល ២០ហិកតារ នៅឃុំសណ្ដាន់
ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅថ្ងៃទី១៤ កុម្ភៈ។
អាជ្ញាធរខេត្តបានសន្យាថា នឹងដោះស្រាយទំនាស់នេះឲ្យចប់ក្នុងរយៈពេល ៧ថ្ងៃ ដោយគិតចាប់តាំងពីថ្ងៃទី១៤ កុម្ភៈទៅ។
ការតវ៉ារបស់ប្រជាពលរដ្ឋនិងសកម្មជនព្រៃឡង់ចំនួន ៣០០នាក់
កាលពីថ្ងៃទី១៣ កុម្ភៈ កន្លងទៅ នៅមុខសាលាស្រុកសណ្ដាន់
ត្រូវបានអាជ្ញាធរខេត្តកំពង់ធំ ចេញមុខសន្យាដោះស្រាយតាមការទាមទារ
ក្នុងជម្លោះឈូសឆាយដីរបស់ក្រុមហ៊ុនវៀតណាម នៅព្រៃឡង់
ក្នុងតំបន់នោះ។
លោក អ៊ុំ ហុក អភិបាលរងស្រុកសណ្ដាន់ មានប្រសាសន៍នៅថ្ងៃទី១៨
កុម្ភៈ ថា ការសម្រេចនោះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរមូលដ្ឋានភូមិឃុំ
ស្រុករួមទាំងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើប្រចាំតំបន់នោះ
ចុះទៅពិនិត្យទីតាំងទំនាស់ក្នុងតំបន់បឹងត្នោត និងជាំរំដួល
ស្ថិតក្នុងឃុំសណ្ដាន់ ស្រុកសណ្ដាន់ កាលពីថ្ងៃទី១៤ កុម្ភៈ កន្លងទៅ៖
«ការងារហ្នឹងយើងបានធ្វើក្រដាសមួយសន្លឹកទៅក្រុមហ៊ុន ស៊ីអរស៊ីខេ ឲ្យផ្អាកសកម្មភាពឈូសឆាយសិនរង់ចាំដំណោះស្រាយ»។
លោកអភិបាលរងស្រុករួមទាំងប្រជាពលរដ្ឋបញ្ជាក់ថា
ក្រុមហ៊ុនវិនិយោគវៀតណាម ស៊ីអរស៊ីខេ
ដែលវិនិយោគផ្នែកកសិកម្មនៅតំបន់ព្រៃឡង់ ក្បែរដីទំនាស់នោះ
បានឈូសឆាយដីព្រៃហួសព្រំប្រទល់ដីក្រុមហ៊ុន ចូលដីព្រៃសហគមន៍
និងដីស្រែចម្ការប្រជាពលរដ្ឋនៅតំបន់នោះអស់ប្រហែល ២០ហិកតារ
ចាប់តាំងពីដើមខែមករា ឆ្នាំ២០១៣ មកម្ល៉េះ
ដោយក្រុមហ៊ុននេះមិនបានប្រាប់ប្រជាពលរដ្ឋ ឬអាជ្ញាធរដឹងមុន។
ទោះយ៉ាងណា ប្រជាពលរដ្ឋនិងសកម្មជនព្រៃឡង់ បានចោទសួរថា
ហេតុអ្វីបានជាក្រុមហ៊ុន ស៊ីអរស៊ីខេ
ហ៊ានបំពានច្បាប់អនុញ្ញាតរបស់រដ្ឋាភិបាល
ដែលកំណត់ឲ្យធ្វើការឈូសឆាយក្នុងបរិវេណដីក្រុមហ៊ុនទំហំ
៦ពាន់ហិកតារ ហើយបំពានចូលដីសហគមន៍ និងប្រជាពលរដ្ឋ
ហើយអាជ្ញាធរមូលដ្ឋានមិនដឹង។
ប្រជាពលរដ្ឋនិងសកម្មជនព្រៃឡង់អះអាងថា
ក្រុមហ៊ុនបានឈូសបំផ្លាញព្រៃដែលសម្បូរដោយដើមឈើធំៗ មានតម្លៃ
និងអនុផលព្រៃឈើ រួមទាំងសត្វព្រៃជាច្រើនទៀត
ដែលអ្នកភូមិអាស្រ័យផលតាំងពីដូនតាមក។ ក្រៅពីនេះ
ក្រុមហ៊ុនបានឈូសឆាយដីស្រែ និងដីចម្ការស្វាយចន្ទី អស់ជាច្រើនទៀត។
លោក សិត សេង តំណាងប្រជាពលរដ្ឋនៅភូមិឈូក ឃុំសណ្ដាន់ អះអាងថា
ប្រជាពលរដ្ឋមិនបានទាមទារប្រាក់សំណងអ្វីទេ
តែបានទទូចទាមទារសុំឲ្យរដ្ឋាភិបាលវាស់កំណត់ព្រំប្រទល់ឲ្យបាន
ច្បាស់លាស់ រវាងដីក្រុមហ៊ុន ដីព្រៃសហគមន៍
និងដីស្រែចម្ការប្រជាពលរដ្ឋ។
លោក សិត សេង៖ «ខ្ញុំចង់បានដូចថា ព្រៃឈើវាអស់
ខ្ញុំមិនចង់បានជាសំណងអីទេ
ចង់ឲ្យបានដាំដើមកូនឈើឡើងវិញនៅតំបន់នោះ។
ឲ្យរាជរដ្ឋាភិបាលជួយដឹងជួយឮ ទាំងអភិបាលព្រៃឈើ
ឲ្យទាំងអភិបាលខេត្ត ជួយដឹងឮឲ្យដាំដើមឈើឡើងវិញនៅតំបន់នោះ»។
ចំពោះការទាមទារនេះ លោក អ៊ុំ ហុក អភិបាលរងស្រុកសណ្ដាន់ បញ្ជាក់ថា
អាជ្ញាធរមូលដ្ឋានពេលចុះទៅដល់មូលដ្ឋាននោះ
បានដោះស្រាយតាមសំណូមពរប្រជាពលរដ្ឋជាជំហានៗខ្លះហើយ៖ «ថ្ងៃរដ្ឋបាលព្រៃឈើ ថ្ងៃចូលរួមប្រជុំផ្នែកអាជ្ញាធររដ្ឋបាលព្រៃឈើគេឈរលើជំហរដោះ ស្រាយ...»។
ចំពោះការដាក់កំណត់រយៈពេលដោះស្រាយទំនាស់នេះ
ប្រជាពលរដ្ឋបានអះអាងថា អាជ្ញាធរមូលដ្ឋានបានសន្យាថា
នឹងដោះស្រាយឲ្យចប់ក្នុងរយៈពេល ៧ថ្ងៃ គិតចាប់តាំងពីថ្ងៃទី១៤
កុម្ភៈ។ ហើយបើគិតពីថ្ងៃទី១៨ កុម្ភៈ ទៅ
គឺនៅសល់តែបីថ្ងៃទៀតប៉ុណ្ណោះត្រូវផុតកំណត់ពេលដោះស្រាយហើយ។
តែមន្ត្រីអាជ្ញាធរស្រុកនិងខេត្តកំពង់ធំ
នៅមិនទាន់បង្ហាញអំពីលទ្ធផលដោះស្រាយជម្លោះនេះយ៉ាងនៅឡើយទេ។
លោក អ៊ុំ ហុក បន្តថា
លោករង់ចាំចម្លើយដោះស្រាយនេះពីមន្ត្រីថ្នាក់ខេត្ត។ ចំណែកលោក អ៊ុត
សំអន អភិបាលរងខេត្តកំពង់ធំ បញ្ជាក់ថា
លោកទើបបានចុះទៅសិក្សាទីតាំងដីទំនាស់កាលពីថ្ងៃទី១៧ កុម្ភៈ
ហើយលោកក៏មិនបានដឹងថា
មានការដាក់កំហិតរយៈពេលដល់អាជ្ញាធរដោះស្រាយក្នុងមួយសប្ដាហ៍
ដូច្នេះទេ។
តែលោក អ៊ុត សំអន បង្ហើបថា បើអាជ្ញាធរសិក្សាទៅឃើញថា
ក្រុមហ៊ុនបានរំលោភដីប្រជាពលរដ្ឋមែន
គឺអាជ្ញាធរនឹងសម្រេចដោះស្រាយជម្លោះ ដោយអនុវត្តតាមបទបញ្ជា ០១
របស់រដ្ឋាភិបាល ឬហៅម្យ៉ាងទៀតថា រូបមន្តស្បែកខ្លា
គឺក្រុមហ៊ុនត្រូវប្រគល់ដីជូនប្រជាពលរដ្ឋវិញ។
ទោះយ៉ាងណាលោក អភិបាលរងខេត្តបញ្ជាក់ថា
អាជ្ញាធរខេត្តត្រូវចុះពិនិត្យសិក្សាការពិតឲ្យបានច្បាស់លាស់សិន
មុនសម្រេចអនុវត្តបទបញ្ជា ០១ នេះ៕
2 comments:
During Sihanouk & Lon Nol era , Kompong Thom was the
Viet Cong military bases as Ho Chi Minh trail connects the
province with small path which run through the jungle ( Prey
Lang ) . During Vietnam occupation (1979-1989 ) the path
were enlarged for truck road and was named road 184 .
Hun Sen signed an economic concession land to Vietnam
Company for rubber plantation which zero Khmer has been employed and the area is well protected by Vietnamese security guard . Remember that after Sihanouk
was overthrown in 1970 , Viet Cong troops started to harass
Lon Nol from Kompong Thom ( Operation Chenla 1 & 2 ) .
Today , some Khmers suspect that Vietnam is. building military base in Kompong Thom jungle ?
The youns will be kicked out, and the chens will take over. That is happening all over Cambodia, don't you see? When the chens own anything, they don't take no nonsense. Expect more force.
Post a Comment