A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 11 February 2013

Grenade thrown at Cambodia dance party injures 14 គប់​គ្រាប់បែក​ដៃ​របួស​មនុស្ស​១៤​នាក់​នៅ​បាត់ដំបង

RFA/Soun Sophalmony អ្នក​រង​របួស​ដោយសារ​ការ​វាយ​ប្រហារ​ដោយ​ គ្រាប់​បែក នៅ​ខេត្ត​បាត់ដំបង ត្រូវ​គេ​លើក​ដាក់​លើ​រថយន្ត យក​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ កាល​ពី​ព្រឹក​ថ្ងៃ​១០ កុម្ភៈ ឆ្នាំ​២០១៣។
Phnom Penh, Feb 10: At least 14 people were injured when a man threw a grenade at a dance party in Cambodia, Xinhua reported Sunday.

The attack took place around 9.15 p.m. Saturday in Takrey village in Battambang province, about 300 km from the capital Phnom Penh, said Gen. Por Vannak, chief of the provincial military police.

“They were all villagers who were dancing to celebrate the Chinese lunar new year when an unidentified attacker threw the grenade,” he said.

Three of the injured are in critical condition.

The police official said it was not a terrorist attack, but rather a result of a dispute among the villagers.

2013-02-10
មនុស្ស ១៤​នាក់​បាន​រង​របួស​ដោយសារ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​មួយ​ចូល​ទៅ​ ក្នុង​ពិធី​ចាក់​ធុងបាស​រាំ​លេង​កម្សាន្ត​មួយ នៅ​ស្រុក​កំរៀង ខេត្ត​បាត់ដំបង។
កងកម្លាំង​មានសមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​ចាប់​ខ្លួន​ជនសង្ស័យ​ដែល​ បាន​វាយ​ប្រហារ​គ្រាប់​បែក​ដៃ​ មួយ​គ្រាប់​ចូល​ទៅ​លើ​ហ្វូង​មនុស្ស​ជា​ច្រើន​នាក់ នៅ​ក្នុង​ពិធី​ចាក់​ធុង​បាស​រាំ​លេង​កម្សាន្ត​មួយ​នៅ​ភូមិ​តាក្រៃ ឃុំ​តាក្រៃ ស្រុក​កំរៀង ខេត្ត​បាត់ដំបង។ ការ​វាយ​ប្រហារ​ដោយ​គ្រាប់បែកដៃ​នេះ កើត​មាន​ឡើង​កាល​ពី​ម៉ោង​ជាង ៩​យប់ ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១៣​ ចំ​ថ្ងៃ​ចូល​ឆ្នាំ​ចិន។
លោក​ឧត្ដម​សេនីយ៍ ស ថេត ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ថា មនុស្ស​ដែល​រង​របួស​ដោយសារ​ការ​វាយ​ប្រហារ​គ្រាប់បែកដៃ​នោះ មាន​ចំនួន ១៤​នាក់។ ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។
លោក​បញ្ជាក់​ថា មូល​ហេតុ​នៃ​ការវាយប្រហារ​ដោយ​គ្រាប់បែកដៃ​នេះ នៅ​ពុំ​ទាន់​បាន​ដឹង​ច្បាស់​លាស់​ ប៉ុន្តែ​មាន​ការ​សន្និដ្ឋាន​ថា អាច​បណ្ដាល​មក​ពី​រឿង​គំនុំ៖ «អ្នក​របួស​​មាន ១៤​នាក់ របួស​ធ្ងន់ មាន ៣​នាក់។ ទាំង​អស់ ១៤ កំពុង​ឲ្យ​កម្លាំង​ធ្វើការ​កំណត់​មុខ​សញ្ញា​ស្រាវជ្រាវ​បណ្ដាល​មក​ពី​ទំនាស់ ​រឿង​អី។ ការ​សន្និដ្ឋាន​របស់​យើង​ដំបូង​ប្រហែល​ជា​មាន​ទំនាស់​រឿង​អី​មួយ ហើយ​កម្លាំង​សមត្ថកិច្ច​យើង​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​សិន»
លោក​ឧត្ដមសេនីយ៍ ស ថេត បាន​បញ្ជាក់​ថា ការ​ចុះ​ស្រាវជ្រាវ​ទៅ​ដល់​កន្លែង​កើតហេតុ​ កងកម្លាំង​សមត្ថកិច្ច​ពិនិត្យ​ឃើញ​ថា ជន​មិន​ស្គាល់​បាន​គប់​គ្រាប់​បែក​ដៃ​សំដៅ​ទៅ​រក​ម្ចាស់​ផ្ទះ​ដែល​កំពុង​ អង្គុយ​ នៅ​គ្រែ​ជាប់​នឹង​កន្លែង​រាំ​លេង​កម្សាន្ត​ ប៉ុន្តែ​គ្រាប់​បែក​នោះ​បាន​ផ្ទុះ​ឡើង​ជះ​អំបែង​ទៅ​ត្រូវ​មនុស្ស​ជា​ច្រើន​ នាក់​នៅ​ក្នុង​វង់​រាំ​កម្សាន្ត​នោះ។
ម្ចាស់​ផ្ទះ​ឈ្មោះ ឈិន ឌី មាន​មុខ​របរ​ជា​អ្នក​ធ្វើ​ស្រែចម្ការ​ បាន​រៀបរាប់​ប្រាប់​ក្រុម​អ្នក​កាសែត​ថា នៅ​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ នៅ​ផ្ទះ​របស់​គាត់​មាន​រៀបចំ​ពិធី​សែន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​ ដោយ​មាន​ការ​ចាក់​ធុង​បាស ឲ្យ​អ្នក​ភូមិ​ក្មេង​ចាស់​ប្រុស​ស្រី​រាំ​លេង​កម្សាន្ត។ លោក​បន្ត​ថា កាល​ពី​ក្បាល​ព្រលប់​មាន​អ្នក​ភូមិ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ចូល​ទៅ​រាំ​ កម្សាន្ត លុះ​ដល់​ម៉ោង​ជាង ៩​យប់ ចំនួន​អ្នក​រាំ​លែង​កម្សាន្ត​នោះ​មាន​ការ​ថយ​ចុះ​ស្រាប់​តែ​មាន​ជន​មិន​ ស្គាល់​មុខ​យក​គ្រាប់​បែក​ដៃ​គប់​តែ​ម្ដង។
លោក ឈិន ឌី បាន​បញ្ជាក់​ថា​ កន្លង​មក​រូប​គាត់​មិន​ធ្លាប់​មាន​ទំនាស់​ជាមួយ​អ្នក​ណា​នោះ​ទេ ​គឺ​គាត់​គ្រាន់​តែ​ធ្លាប់​មាន​ទំនាស់​រឿង​ព្រំ​ដី​ជាមួយ​អ្នក​ភូមិ​ជិត​ខាង ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ទំនាស់​នោះ​បាន​ដោះស្រាយ​បញ្ចប់​នៅ​សាលា​ឃុំ​រួចរាល់​ហើយ៖ «រាំ​ រហូត​ដល់​យើង​ម៉ោង ៩​ក្រោយ មក​ក៏​មាន​គ្រាប់​បែក​ផ្ទុះ។ មុន​ដំបូង​យើង​ចាក់​ពី​ច្រើន​ថ្ងៃ​ច្រើន​នាក់​ដែរ ប្រហែល ២០ ទៅ ៣០​នាក់​ដែរ។ លុះ​ដល់​យប់​នៅ​ប្រហែល​ជា ១៥ ទៅ ១៦​នាក់​ទេ។ ប្រហែល​ជា​គំនុំ​ហើយ​បាន​គេ​មក​ធ្វើ​អ៊ីចឹង សន្និដ្ឋាន​មិន​ត្រូវ ធ្លាប់​មាន​ទំនាស់​ព្រំ​ប្រទល់​ដីធ្លី​ពីរ​ដង​ដែរ តែ​ដោះស្រាយ​នៅ​ភូមិ​ឃុំ​ចប់​ហើយ»
នៅ​ក្បែរ​កន្លែង​កើតហេតុ​ សមត្ថកិច្ច​បាន​ពិនិត្យ​រក​ឃើញ​ស្លាប​ព្រា​គ្រាប់​បែក​ដៃ​ផលិត​នៅ​ប្រទេស​ រុស្សី ដែល​ជន​មិន​ស្គាល់​ប្រើ​ប្រាស់​ក្នុង​ការ​វាយ​ប្រហារ​ទៅ​លើ​ហ្វូង​មនុស្ស។ យ៉ាង​ណា​ក៏​ដោយ​ សមត្ថកិច្ច​​នៅ​បាន​កំណត់​មុខ​សញ្ញា​ជន​ប្រព្រឹត្តិ​ច្បាស់លាស់​នៅ​ឡើយ។ ពួកគេ​បាន​សន្និដ្ឋាន​ថា ករណី​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​នេះ អាច​បណ្ដាល​មក​ពី​រឿង​គំនុំ។ ជន​រងគ្រោះ​ភាគ​ច្រើន​ជា​ក្មេង​ដែល​មាន​របួស​ធ្ងន់ និង​ស្រាល​ទាំង ១៤​នាក់​ មាន​ប្រុស ៦​នាក់ និង​ស្រី ៨​នាក់​ បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ក្នុង​ខេត្ត​បាត់ដំបង៕

No comments: