A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 12 February 2013

Belarus, Cambodia sign memorandum of understanding កម្ពុជា និង បេឡារុស្ស ចុះអនុស្សារណៈ យោគយល់គ្នា


Vladimir Andreichenko met for talks with Prime Minister Hun Sen​ ក្រោយ​បញ្ចប់​ជំនួប​ពិភាក្សា លោក អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​នោះ លោក Vladimir Andreichenko ប្រធានរដ្ឋសភា​បេឡា​រុស្ស មានប្រសាសន៍​បន្តថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​មកកាន់​ប្រទេស​កម្ពុជា នៅពេលនេះ លោក​នឹង​ចុះហត្ថលេខា​ជាមួយ​ប្រទេស​កម្ពុជា លើ​វិស័យ​អប់រំ និង​សភាពាណិជ្ជកម្ម​កម្ពុជា និង​ចូលរួម​សម្ពោធ​បើក​ការដ្ឋាន​ដំឡើង​ត្រាក់ទ័រ​នៅ​កម្ពុជា​ផងដែរ​។​
11.02.2013

MINSK, 11 February (BelTA) – The Belarusian Chamber of Commerce and Industry (BCCI) and the Cambodia Chamber of Commerce signed a memorandum of understanding, BelTA learnt from the BCCI.

The document was signed during an official visit of the Belarusian parliamentary delegation led by Chairman of the House of Representatives of the National Assembly Vladimir Andreichenko to the Kingdom of Cambodia. The delegation comprised Chairman of the Belarusian Chamber of Commerce and Industry Mikhail Myatlikov who intends to develop cooperation between the BCCI and the Cambodian Chamber of Commerce. The move will promote cooperation between business circles of the two countries and open new markets for Belarusian exporters.

The BCCI head invited Cambodian businessmen to visit Belarus and organize a display of goods.

The visit included meetings with representatives of the Cambodian business circles engaged in logistics, textile industry, suppliers of fertilizers and rice as well as companies specializing in business micro lending. Mikhail Myatlikov and Deputy Industry Minister of Belarus Gennady Svidersky presented Belarus’ export potential and the country’s investment opportunities which caught the eye of potential partners from Cambodia.


ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រធាន រដ្ឋសភាបេឡារុស្ស ថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៣ បានថ្លែង អះអាងពីការបន្តពួនជ្រំពង្រឹងកិច្ចសហប្រតិ បត្តិការទ្វេរភាគីរវាងប្រទេសទាំងពីរ ឱ្យកាន់តែ ស្អិតរមួតជាមួយនឹងការ ចុះកិច្ចព្រមព្រៀងលើអនុស្សារណៈ នៃការយោគយល់គ្នា ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងការស្វាគមន៍ ចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការនេះ ហើយថា កម្ពុជា នឹងជួយសម្រួលទៅវិញទៅមក ក្នុងការផ្លាស់ប្តូរពា ណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។
ប្រធានរដ្ឋសភាបេឡារុស្ស លោកវ្ល៉ាឌីមៀរ អង់ដ្រេឆិនកូ បានមានប្រសាសន៍ នៅក្នុងជំនួបមួយជាមួយសម្តេចនា យករដ្ឋមន្រ្តី ហ៊ុន សែន ដោយបង្ហាញនូវចេតនារបស់ខ្លួន ក្នុងការចង់ទិញអង្ករពីកម្ពុជា។
ដោយឡែកក្នុងដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកប្រធានរដ្ឋសភា លោកក៏បានចុះហត្ថលេខាលើអនុស្សារ ណៈ នៃការយោគយល់គ្នា ជាមួយសភាពាណិជ្ជកម្មកម្ពុជាផងដែរ ប្រយោជន៍ ដើម្បីធ្វើការផ្លាស់ប្តូរការធ្វើពាណិជ្ជ កម្មរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យគ្រឿងយន្តកសិកម្ម និងការនាំអង្ករចេញទៅកាន់ប្រទេសបេឡារុស្ស ។ លោក វ្ល៉ាឌីមៀរ អង់ដ្រេឆិនកូ ក៏បានជួបពិភាក្សាការងារជាមួយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា កម្ពុជាផងដែរ៕
-------------------------------------------
ប្រទេសបេឡារុស្ស គ្រោងបង្កើតរោងចក្រដំឡើងត្រាក់ទ័រ នៅកម្ពុជា
(ថ្ងៃទី 11 កុម្ភៈ 2013,) | ដោយ: រតនា CEN

ភ្នំពេញ: ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បានទទួល​ជួបពិភាក្សា​ជាមួយ​លោក Vladimir Andreichenko ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​បេឡា​រុស្ស កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៣ នៅ​ភ្នំពេញ ខណៈដែល​លោក​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។​

​ក្នុងជំនួប​ ជាមួយ​សម្តេច ហ៊ុន សែន នៅ​វិមាន​សន្តិភាព ក្នុង​រាជធានី​ភ្នំពេញ លោក Vladimir Andreichenko មានប្រសាសន៍ថា ប្រទេស​បេឡា​រុស្ស​មានបំណង​បង្កើន​កិច្ចសហប្រតិបត្តិការ ជាមួយ​ប្រទេស​កម្ពុជា លើ​ស្ថាប័ន​នីតិប្បញ្ញត្តិ ក៏ដូចជា​លើ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​ការ​គាំពារ​វិនិយោគ​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។​

​ លោក Vladimir Andreichenko ក៏បាន​បង្ហាញ​ពី​គោលបំណង​នៃ​ការពង្រីក​កិច្ចសហប្រតិបត្តិការ ជាមួយ​ប្រទេស​កម្ពុជា ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម ការវិនិយោគ និង​ទេសចរណ៍ រួមទាំង​ការហោះហើរ​ត្រង់ ពី​បេឡា​រុស្ស​មកកាន់​ប្រទេស​កម្ពុជា​ផ្ទាល់​តែម្តង​។

​លោក​ ប្រធានរដ្ឋសភា​បេឡា​រុស្ស ក៏បាន​អញ្ជើញសម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ទៅធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​បេឡា​រុស ក្នុងឆ្នាំនេះ​ផងដែរ​។​

​ លោក អ៊ាង សុផល្លែត បានបញ្ជាក់​ទៀតថា សម្តេច​តេ​ជោ​បាន​សម្តែង​នូវ​ការស្វាគមន៍ ចំពោះ​ការអញ្ជើញ​ស​ម្តេចទៅ​បំពេញ​ទស្សនកិច្ច​នៅ​បេឡា​រុស្ស ហើយ​ទាក់ទង​ទៅនឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ សម្តេច​បាន​សម្តែង​នូវ​ការស្វាគមន៍ និង​បាន​លើកឡើងថា គប្បី​ភាគី​ទាំងពីរ​រៀបចំ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទាំ​ង​អស់នោះ ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។ សម្តេច​តេ​ជោ​បាន​បន្តថា ការចុះហត្ថលេខា​ដែលមាន​ភាព​ស៊ីជម្រៅ គឺ​ត្រូវ​ជំរុញ​នូវ​អ្វី​ដែលជា​កិច្ចសហប្រតិបត្តិការ​មាន​ស្រាប់​នោះ និង​កាន់​តែមាន​សកម្មភាព​ទៅមុខ ដើម្បី​ឈានទៅ​កាន់ការ​រៀបចំ​កិច្ចព្រមព្រៀង​ថ្មីៗ​ទៀត សម្រាប់​បង្កើន​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​។​

​សម្តេច​ តេ​ជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កិច្ចសន្យា​គាំពារ​វិនិយោគ គឺជា​អាទិភាព​ក្នុងការ​ជំរុញ​នូវ​កិច្ចសហប្រតិបត្តិការ សម្រាប់​ប្រទេស​ទាំងពីរ លើ​វិស័យ​ពាណិជ្ជកម្ម​សេដ្ឋកិច្ច វិនិយោគ និង​វិស័យ​ទេសចរណ៍​នោះ​ហើយ​។​

​ក្នុងជំនួប​ពិភាក្សាគ្នា​នោះ សម្តេច​តេ​ជោ​បានលើកឡើង​ទៀតថា ភាគី​ទាំងពីរ​គួរ​គប្បី​បង្កើតឡើង​នូវ​គណៈកម្មការ​អន្តររដ្ឋាភិបាល​មួយ សម្រាប់​ប្រទេស​ទាំងពីរ ក្នុងការ​បំពេញ​តួនាទី​សម្របសម្រួល នូវ​រាល់​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ និង​ក៏​ជា​យន្តការ​មួយ ដែល​នឹង​ពិនិត្យមើល ក៏ដូចជា​លើកស្ទួយ​រាល់​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​។ ពាក់ព័ន្ធ​ទៅនឹង​ការសម្ពោធ​បើក​ទីតាំង​ដំឡើង​ត្រាក់ទ័រ ក្នុងប្រទេស​កម្ពុជា សម្តេច​តេ​ជោ​បាន​សម្តែង​ក្តី​រីករាយ ចំពោះ​វត្តមាន​ត្រាក់ទ័រ​បេឡា​រុស្ស​នៅ​កម្ពុជា​។

​សម្តេច​តេ​ជោ​ មានប្រសាសន៍​សង្កត់ធ្ងន់​ថា រោងចក្រ​ដំឡើង​ត្រាក់ទ័រ​បេឡា​រុស្ស​នៅ​កម្ពុជា​នេះ មិន​គ្រាន់តែ​បម្រើ​ឲ្យ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាចធ្វើ​ការនាំចេញ​ទៅកាន់​ប្រទេសជិតខាង​កម្ពុជា ដូចជា ប្រទេស​ឡាវ វៀតណាម ថៃ មី​យ៉ាន់​ម៉ា ផងដែរ​៕ J

No comments: