A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 23 February 2013

Amnesty International calls for the release of Mam Sonando អង្គការ Amnesty International អំពាវនាវ​ឲ្យ​ដោះលែង​លោក​ម៉ម សូណង់ដូ

នៅប៉ុន្មានថ្ងៃ មុនពេល​សាលាឧទ្ធរណ៍ បើកសវនាការ​លើ​ករណី​លោក ម៉ម សូណង់ដូ នៅថ្ងៃទី៥មីនា អង្គការ Amnesty International បាន​ទាម​ទារ​ឲ្យមាន​ការ​ដោះលែង​លោក ម៉ម សូណង់ដូ ជាបន្ទាន់ និង​ដោយគ្មាន​លក្ខខណ្ឌ។ លោក ម៉ម សូណង់ដូ ប្រធាន​​​សមាគម​អ្នក​ប្រជាធិបតេយ្យ និងជា​ប្រធាន​វិទ្យុសំបុកឃ្មុំ ត្រូវបាន​អង្គការ Amnesty International ចាត់ទុក​ជា​អ្នកទោស​មនសិការ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ កាលពីថ្ងៃ​ទី១តុលា ឆ្នាំ២០១២ ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ២០ ឆ្នាំ ពីបទ​ចោទប្រកាន់ ក្នុង​សំណុំរឿង​បង្កើត​តំបន់អបគមន៍ ប្រឆាំង​រដ្ឋាភិបាល តាមរយៈ​ជម្លោះដីធ្លី នៅ​ខេត្តក្រចេះ។

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពី​ភ្នំពេញ
 
22/02/2013
ក្នុងសេចក្តីថ្លែងការណ៍ ដែលបានផ្សព្វផ្សាយ​ នៅថ្ងៃសុក្រ ទី២២កុម្ភៈ ឆ្នាំ២០១៣ អង្គការ Amnesty International បានទាមទារ​យ៉ាងទទូច ឲ្យដោះលែង​លោក ម៉ម សូណង់ដូ ជាបន្ទាន់ និង​ដោយគ្មាន​លក្ខខណ្ឌ។

មានអាយុ ៧១ ​ឆ្នាំ លោក ម៉ម សូណង់ដូ កាលពីថ្ងៃទី១តុលា ឆ្នាំ២០១២ ត្រូវបាន​តុលាការ​ក្រុង​ភ្នំពេញ ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ២០ ឆ្នាំ ពីបទ​បង្កើត​តំបន់អបគមន៍ ប្រឆាំង​រដ្ឋាភិបាល ដោយសារតែ​ជម្លោះដីធ្លី​មួយ នៅ​ភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។

សំណុំរឿងក្តីរបស់លោក ម៉ម សូណង់ដូ នឹងត្រូវ​សាលាឧទ្ធរណ៍ បើកសវនាការ​ឡើងវិញ នៅថ្ងៃទី៥មីនា។

ក៏ប៉ុន្តែអង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្ស Amnesty International លើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​ថា ការកាត់ក្តីនោះ ធ្វើឡើង មិនយុត្តិធម៌ និង​មិនមាន​ភស្តុតាង ដាក់បន្ទុក​លោក ម៉ម សូណង់ដូ ឡើយ។

ក្នុងសេចក្តីថ្លែងការណ៍ ដែលមានចំណងជើងថា “អ្នកកាសែត​ត្រូវបាន​កាត់ទោស​ឲ្យជាប់ ​ពន្ធនាគារ ២០ឆ្នាំ” អង្គការ Amnesty International បាន​ហៅ​លោក ម៉ម សូណង់ដូ ថា​ជា​អ្នកទោស​មនសិការ។ អង្គការ Amnesty International ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ ឲ្យ​ការពារ គោរព និង​លើកតម្កើង​សិទ្ធិបញ្ចេញមតិ នៅកម្ពុជា។


ក្នុងដំណើរមកកាន់កម្ពុជា​របស់លោក​ប្រធានាធិបតី​អូបាម៉ា កាលពីខែវិច្ឆិកា និង​ក្នុង​ជំនួប​រវាង​ឧបការី​រដ្ឋមន្ត្រី ​ការបរទេស​អាមេរិក ជាមួយនឹង​ប្រមុខការទូត​កម្ពុជា កាលពីថ្ងៃទី១៩​កុម្ភៈ រួមទាំង​ដំណើរ​មកកាន់​កម្ពុជា របស់​នាយករដ្ឋមន្ត្រី​បារាំង កាលពីដើមខែ​កុម្ភៈនេះ គឺ​ករណី​លោក ម៉ម សូណង់ដូ ជា​ប្រធានបទ​សំខាន់ នៃ​កិច្ចពិភាក្សា។

ក៏ប៉ុន្តែទាំងប្រមុខរាជរដ្ឋាភិបាល ទាំង​ប្រមុខការទូត និង​ទាំងមន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ចាត់ទុក​ករណី​លោក ម៉ម សូណង់ដូ ជារឿងក្តី​ព្រហ្មទណ្ឌ ដែល​ជា​ការសម្រេចក្តី​ដោយ​តុលាការ ហើយ​រដ្ឋាភិបាល មិនបាន​ជ្រៀតជ្រែកឡើយ។

នៅ​ថ្ងៃ​២២​កុម្ភៈ​នេះ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ចែ​ចាយ​កាត​ប៉ូ​ស្តាល់ លោក ម៉ម សូណង់ដូ ចំនួន ១ម៉ឺន​សន្លឹក ដែល​ជា​ផ្នែក​មួយ នៃ​យុទ្ធនាការ ដើម្បី​ឲ្យមាន​ការដោះលែង​អ្នកការពា​រ​សិទ្ធិមនុស្ស​។ គិត​មកដល់​ថ្ងៃ​២២​កុម្ភៈ​នេះ លោក ម៉ម សូណង់ដូ ជាប់ពន្ធនាគារ​រយៈពេល ២២៤ ថ្ងៃ​ហើយ​៕​

No comments: