A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 15 January 2013

Two rehearsals planned ahead of royal funeral ពេលវេលា​ដ៏​សំខាន់​ចុង​ក្រោយ​សម្រាប់​លា​សម្ដេចឪ ​ សម្ដេច​តា​ ​គឺ​នៅ​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ដែល​នឹង​មាន​ភ្ញៀវ​អន្ដរជាតិ​ចូលរួម​ជា​ច្រើន​

PHNOM PENH (The Cambodia Herald) - Royal Palace Minister Kong Som Ol met Monday with other deputy prime ministers to discuss arrangements for next month's royal funeral, officials said.

During the meeting with deputy prime ministers Men Sam On, Sok An, Yim Chhay Ly and Nhiek Bun Chhay, Kong Som Ol said there would be two rehearsals on January 19 and 26 ahead of the real procession on February 1.

The first rehearsal will be from Phnom Penh Supreme Court to Wat Unalom and the second from the Royal Palace to Wat Phnom, he said.

He also requested that local and international reporters wear blue trousers and white shirts with their media identity.

Information Minister Khieu Kanharith said that more than a thousand reporters had registered for the funeral procession and that six TV stations were expected to do live broadcasts of the ceremony.


He said around 3,000 people would take part in the procession with at least one or two million expected to line the streets.
"This will be the last procession, so I believe people will have high understanding," he said.

ដោយ​ ៖ ហេង ​សូរិយា ថ្ងៃទី 14 មករា 2013 Nokor Wat News
​ភ្នំពេញ​ ៖​ សម្ដេច​តេ​ជោ​នាយក​រដ្ឋ​ មន្ដ្រី​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​រាជ​ ធានី​ភ្នំពេញ​មេត្ដា​យោគយល់​ ដោយសារ​ នៅ​សល់​ប៉ុន្មាន​ថ្ងៃ​ទៀត​ខាង​មុខ​ នឹង​មាន​ ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព​ ព្រះ​បិតា​ជាតិ​ ព្រះ​បរម​រតន​កោដ្ឋ​ ។​ សេចក្ដី​អំពាវនាវ​របស់​សម្ដេច​តេ​ជោ​ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ ខែមករា​ ឆ្នាំ​២០១៣​ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ ដ៏​ខ្ពង់ខ្ពស់​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ សាកលវិទ្យាល័យ​បញ្ញា​សាស្ដ្រ​ ។​
​សម្ដេច​នាយក​រដ្ឋមន្ដ្រី​បាន​មាន​ ប្រសាសន៍​ថា​ ភ្ញៀវ​បរទេស​នឹង​មក​កាន់​ ព្រះរាជាណាចក្រ​កម្ពុជា​ក៏​មាន​ចំនួន​ ច្រើន​ ដូច​ជា​មាន​ថ្នាក់​ជា​នាយក​រដ្ឋមន្ដ្រី​,​ ប្រធានាធិបតី​,​ ប្រធាន​សភា​ និង​ជា​ថ្នាក់​ ព្រះ​អម្ចាស់​...​។​ នៅ​ពេល​នោះ​ក៏​នឹង​មាន​ ភ្ញេ្ញ​ៀ​វ​ច្រើន​ ហើយ​ក៏​ត្រូវ​មានការ​រក្សា​ សន្ដិសុខ​សណ្ដាប់ធ្នាប់​នៅ​ក្នុង​រាជធានី​ ភ្នំពេញ​ហ្មត់ចត់​ផង​ដែរ​ ។​ ដូច្នេះ​សូម​ ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​មេត្ដា​ យោគយល់​ ដោយនៅ​កន្លែង​ខ្លះ​មានការ​ បិទផ្លូវ​មួយ​ចំនួន​ ។​
​ការ​រៀបចំ​នេះ​គឺ​បង្ហាញ​នូវ​ការ​ គោរព​ ព្រះ​បិតា​ជាតិ​របស់​យើង​ ដែល​នឹង​ត្រូវ​ លា​ជា​លើក​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ ។​ នៅ​ថ្ងៃ​ទី​១​ ខែកុម្ភៈ​ គឺជា​ថ្ងៃ​ ចាប់ផ្ដើម​ដង្ហែ​ព្រះ​បរមសព​ចាក​ចេញពី​ ក្នុង​ព្រះ​បរមរាជវាំង​ ហើយ​ដែល​នៅ​ពេល​ នោះ​ក៏​មានការ​បាញ់កាំភ្លើង​ធំ​ចំនួន​១០១​ ណាត់​ បាញ់​លើក​ទី​២​នៅ​ពេល​ព្រះ​បរម​ សព​ត្រូវ​រំកិល​ចូល​ទៅ​តម្កល់​លើ​ព្រះ​មេរុ​ មួយ​សា​ទៀត​ ។​ បាញ់​លើក​ទី​៣​ គឺ​នៅ​ ពេល​ដែល​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព​ និង​បាញ់​មួយ​ដង​ចេញ​៣​គ្រាប់​ ។​
​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​បាន​ មាន​ប្រសាសន៍​ថា​ ការ​រៀបចំ​នេះ​ គឺជា​ ការ​រៀបចំ​ក្នុង​ទំហំ​ធំ​ សូម​ប្រជាពលរដ្ឋ​ មេត្ដា​រក្សា​សណ្ដាប់ធ្នាប់​ឱ្យ​បាន​ល្អ​ ហើយ​ ការ​ផ្សាយ​បន្ដ​ផ្ទាល់​នឹង​មាន​ដាក់​ទូរទស្សន៍​ នៅ​តាម​កន្លែង​ដែល​បាន​គ្រោងទុក​ ។​
​ភ្ញៀវ​ជាន់ខ្ពស់​នឹង​ចាប់​មក​ដល់​នៅ​ ថ្ងៃ​ ទី​៣​ ខែកុម្ភៈ​ជា​បណ្ដើរៗ​ និង​នៅ​មិន​ទាន់​ សរុប​ឱ្យ​ដឹង​អំពី​ចំនួន​ភ្ញៀវ​ដែល​ឆ្លើយ​តប​ នឹង​ការ​អញ្ជើញ​មក​នោះ​ទេ​ គឺ​ត្រូវ​រៀបចំ​ រក្សា​សណ្ដាប់ធ្នាប់​ឱ្យ​បាន​ល្អ​ក្នុង​ពិធី​ថ្វាយ​ ព្រះ​ភ្លើង​ផង​ ដើម្បី​ជា​ការ​តបស្នង​សង​ គុណ​ចំពោះ​រាជ​ព្រះ​គុ​ណូ​ប​ការ​គុណ​ដ៏​ធំ​ របស់​ព្រះ​អង្គ​ក្នុង​ការ​ទាមទារ​ឯករាជ្យ​ពី​ បារាំង​មក​ជូន​ជាតិ​មាតុភូមិ​ ក៏​ដូច​ជា​ ការ​កសាង​ប្រទេស​នៅ​ក្នុង​ដំណ​កា់​កាល​ សង្គមរាស្ដ្រនិយម​ នៅ​ក្នុង​ចន្លោះ​ឆ្នាំ​ ១៩៥៤​ ដល់​ឆ្នាំ​១៩៧០​ ។​ បន្ដ​មក​ទៀត​ ព្រះ​អង្គ​បាន​រួម​ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​ របស់​ព្រះ​អង្គ​ក៏​ដូច​ជា​ការ​បង្រួបបង្រួម​ ជាតិ​ ហើយ​ដែល​នៅ​ក្នុង​ដំណាក់កាល​ មួយ​តួអង្គ​ដ៏​សំខាន់​នៃ​ការ​ចរចា​ពិភាក្សា​ ដើម្បី​ទម្លុះទម្លាយ​ភាព​ទាល់ច្រក​ទាំង​ ឡាយ​នាំ​ឆ្ពោះទៅ​ដល់​ការ​ចុះហត្ថលេខា​ នៃ​កិច្ចព្រមព្រៀង​ប៉ា​រី​ស​ ។​ ដូច្នេះ​ស្នា​ព្រះ​ហស្ដ​របស់​ព្រះ​អង្គ​ធំ​ណាស់​ ដែល​យើង​ប្រារឰ​ដើម្បី​ឆ្លើយ​តប​ក្នុង​ឋានៈ​ជា​កូន​ ជា​ ចៅ​ ចៅទួត​ដ៏​កតញ្ញូ​ ។​
​សម្ដេច​តេ​ជោ​សូម​អំពាវនាវ​ដល់​ បណ្ដា​ទូរទស្សន៍​ និង​ផ្នែក​រង្គសាល​នានា​ នៅ​ក្នុង​ថ្ងៃ​នៃ​ការ​កាន់ទុក្ខ​ សូម​មេត្ដា​ ផ្អាក​ការ​ផ្សាយ​រាំរែក​នៅ​ក្នុង​រយៈពេល​ នេះ​ ។​ មិនយូរ​ទេ​ពេលវេលា​ សូម​មេត្ដា​យោគយល់​ ។​ នៅ​ក្នុង​ចន្លោះ​ថ្ងៃ​ទី​១​ ដល់​ ថ្ងៃ​ទី​៧​ គឺជា​ដំណាក់កាល​នៃ​ការ​កាន់ទុក្ខ​ ដូច្នេះ​កម្មវិធី​វិទ្យុ​ទាំង​ប៉ុន្មាន​ ត្រូវ​ផ្អាក​ សិន​នៅ​ក្នុង​រយៈពេល​នេះ​ ។​ មិន​ខ្វះ​ទេ​ពេលវេលា​ យើង​មាន​ឪពុក​ មាន​ជីតា​ ជីតា​ទួត​តែ​មួយ​ទេ​ ដែល​ត្រូវ​រៀបចំ​ ប្រារឰ​ពិធី​លាគ្នា​ចុង​ក្រោយ​ ដែល​ត្រូវ​ គោរព​កាន់ទុក្ខ​ក្នុង​រយៈពេល​១​សបា្ដហ៍​ ។​ ព្រោះ​សារាចរ​បាន​ណែនាំ​ហើយ​ សូ​ម្បី​ សហរដ្ឋអាមេរិក​ដែល​ត្រូវធ្វើ​សកម្មភាព​ យុវជន​ក្នុង​ការ​ប្រឆាំង​អំពើ​ហិង្សា​ ដែល​ត្រូវធ្វើ​នៅ​ខេត្ដស្ទឹងត្រែង​ ដែល​ចំ​ថ្ងៃ​ ដែល​ត្រូវ​ត្រៀម​រៀបចំ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ បរមសព​ចំ​ថ្ងៃ​ដែល​កាន់ទុក្ខ​ សំណូមពរ​ ទៅ​សហរដ្ឋអាមេរិក​គេ​ក៏​បាន​កែសម្រួល​ លើក​ថ្ងៃ​ធ្វើ​ទៅ​ថ្ងៃក្រោយ​វិញ​ ។​
​ការ​ឆ្លើយ​តប​សម្រាប់​យើង​ទាំងអស់​ គ្នា​ ដែល​កូនចៅ​ជំនាន់​ក្រោយ​ដែល​បាន​ ទទួលផល​ប្រយោជន៍​ពី​ឯករាជ្យ​ពី​សន្ដិភាព​ នៅ​សម័យ​មុន​ ហើយ​និង​ដំណាក់​ក្រោយ​ នេះ​ដែល​យើង​ត្រូវ​លះបង់​ជូន​ព្រះ​វររាជ​ បិតា​ជាតិ​របស់​យើង​ ៕

1 comment:

Anonymous said...

Wasting time, wasting national budget. Useless k.................