ភ្នំពេញ:
គណបក្ស សង្គ្រោះជាតិ
នឹងធ្វើសមាជជាលើកដំបូងរបស់ខ្លួន នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣
ដើម្បីរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំបក្ស។ លោក សម រង្ស៊ី
នឹងត្រូវជ្រើសតាំងជាប្រធាន គណបក្សសង្គ្រោះជាតិ ដោយស្វ័យប្រវត្តិ
ចំណែកលោកកឹមសុខា ជាអនុប្រធាន គណបក្សសង្គ្រោះជាតិ។
លោក យ៉ែម បុញ្ញឫទ្ធិ អគ្គលេខាធិការ និងជាអ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង របស់គណបក្សសិទ្ធិមនុស្ស បានមានប្រសាសន៍ថា គណបក្សសិទ្ធិមនុស្ស នឹងរៀបចំសមាជវិសាមញ្ញមួយ នៅដើមខែមេសា ឆ្នាំ២០១៣ ខាងមុខនេះ។ នៅក្នុងសមាជវិសាមញ្ញនោះ លោក កឹម សុខា នឹងលាលែងពីប្រធានគណបក្ស សិទ្ធិមនុស្ស ជាផ្លូវការ ប៉ុន្តែមិនបានលាលែងពីតំណាងរាស្ត្រទេ។ ចំពោះបេក្ខភាព ប្រធានគណបក្ស សិទ្ធិមនុស្ស ដែលត្រូវជំនួសលោក កឹម សុខា គឺគណបក្សនៅមិនទាន់បានសម្រេចនៅឡើយទេ ពីព្រោះនៅមានការប្រជុំជាបន្តបន្ទាប់ទៀត ដើម្បីរៀបចំឲ្យគណបក្សសិទ្ធិមនុស្ស ដែលត្រូវរក្សាទុកដល់ឆ្នាំ២០១៧-២០១៨។
លោកបានបញ្ជាក់ថា ចំពោះតំណែងប្រធានគណបក្ស សិទ្ធិមនុស្ស មិនទុកចំហរចោលទេ គឺត្រូវការរៀបចំឲ្យមានថ្នាក់ដឹកនាំ ទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស សិទ្ធិមនុស្ស។ បេក្ខភាពជាប្រធានថ្មីនោះ នៅមិនទាន់ដឹងច្បាស់ទេ ពីព្រោះមានឥស្សរៈជនមួយចំនួន អាចនៅបន្តបញ្ហាទាំងអស់នេះ យើងគោរពទៅតាមការសម្រេចរបស់គណៈកម្មការនាយក និងសមាជវិសាមញ្ញ ពីព្រោះត្រូវការជ្រើសរើសថ្មី។
លោកអគ្គលេខាធិការ បានអះអាងថា “លោកប្រធាន កឹម សុខា មិនលាលែងពីអ្នកតំណាងរាស្ត្រទេ។ អ្នកតំណាងរាស្ត្រ នៅបន្តរហូតដល់ផុតអាណត្តិ ដោយចូលរួមការបោះឆ្នោត ដល់នីតិកាលទី៥ នេះតែម្តង។ គាត់គ្រាន់តែលាលែងពីប្រធានគណបក្សតែប៉ុណ្ណោះ”។
សេចក្តីរាយការណ៍បានបញ្ជាក់ថា បន្ទាប់ពីគណបក្សសិទ្ធិមនុស្ស ធ្វើសមាជវិសាមញ្ញរបស់ខ្លួន នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៣ ខាងមុខនេះ ដើម្បីឲ្យលោក កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស ប្រកាសលាលែងពីប្រធានបក្ស ជាផ្លូវការហើយនោះ គឺលោក កឹម សុខា នឹងទៅឈរឈ្មោះ ជាអនុប្រធានគណបក្សសង្គ្រោះជាតិ តាមរយៈសមាជ នៅថ្ងៃទី៧មេសា៕

1 comment:
Please elect some one else beside Honorable Sir Sam Rainsy because Cpp baned him from participate in an election how can he be your President if he is not allow to participate? Lets wins an elect ion first then we can put Rainsy as candidate on the next election.
Post a Comment