A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 28 January 2013

Thailand threatened to use force to resolve border problems with Cambodia ថៃ​គំរាម​ប្រើ​កម្លាំង​ទ័ព​ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​កម្ពុជា

Prime Minister Yingluck Shinawatra chairs a meeting of military top brass and senior security officials at Government House Friday as Thailand prepares for oral hearings at the International Court of Justice over its territorial dispute with Cambodia. CHANAT KATANYU
Thailand threatened to use force to resolve border problems with Cambodia

ដោយ តាំង សារ៉ាដា 2013-01-26  RFA

មេ​បញ្ជាការ​កងទ័ព​ថៃ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ (Prayuth Chan-Ocha) អះអាង​ថា ការ​ចរចា​នៅ​តែ​បន្ត​ធ្វើ​ជា​កម្ពុជា បើ​ទោះ​បី​ជា​មាន​សាលក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ​អំពី​តំបន់​ដែល​មាន​ ជម្លោះ​នោះ​ក៏ដោយ។
កាសែត បាងកក ប៉ុស្តិ៍ (Bangkok Post) របស់​ថៃ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៦ មករា ថា កងទ័ព​ថៃ គំរាម​ប្រើ​កម្លាំង​យោធា​ជា​ជម្រើស​ចុង​ក្រោយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា លោក ផៃ ស៊ីផាន បាន​ប្រតិកម្ម​ថា ការ​ប្រាថ្នា​ប្រើប្រាស់​កម្លាំង​ទ័ព​របស់​ថៃ មក​លើ​កម្ពុជា គឺ​ជា​ភាព​ហួស​សម័យ។ លោក​បន្ត​ថា កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​ការ​យាយី​ របស់​ភាគ​ថៃ។
លោក ផៃ ស៊ីផាន៖ «កម្ពុជា​បាន​បង្ហាញ​ឧទាហរណ៍​ជា​ច្រើន​លើក​រួច​ហើយ ក្នុង​ការ​ឆ្លើយ​តប​ភាព​ព្រៃផ្សៃ​របស់​កងទ័ព​ថៃ ដែល​រំលោភ​លើ​ដី​កម្ពុជា។ ចំពោះ​ការ​ត្រៀម​វិញ យើង​មាន​គ្រប់​លក្ខណៈ​ទាំង​អស់។ ការ​ប្រឆាំង​ជាមួយ​កម្ពុជា មិន​មែន​ត្រឹមតែ​ប្រឆាំង​ជាមួយ​យុទ្ធជន​ដែល​ជា​កង​យោធពលខេមរភូមិន្ទ​ដ៏​មាន​ ស្នាដៃ​នោះ​ទេ តែ​ជា​ការ​ប្រឆាំង​ជាមួយ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​គ្នា ដូច​ជា​ឧទាហរណ៍​ស្រាប់ ក្នុង​ការ​ប៉ះ​ទង្គិច​កាល​ពី​ពេល​កន្លង​មក»
កាល​ពី​ថ្ងៃ​សុក្រ ទី​២៥ មករា ក្រុម​មន្ត្រី​យោធា​ថៃ ជាន់​ខ្ពស់ និង​រដ្ឋបាល​របស់​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) រួម​ទាំង​មេធាវី​របស់​រដ្ឋាភិបាល បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​បង្កើត​យុទ្ធសាស្ត្រ​របស់​ខ្លួន​នៅ​មុន​សវនាការ ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទៅ​លើ​ជម្លោះ​ដី​តំបន់​ជុំវិញ​ប្រាសាទ​ ព្រះវិហារ​ទំហំ​ជាង ៤​គីឡូម៉ែត្រ​ក្រឡា។
សវនាការ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៩ ខែ​មេសា នោះ នឹង​តម្រូវ​ឲ្យ​ភាគី​នៃ​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា និង​ថៃ ធ្វើ​សេចក្ដី​ថ្លែងការណ៍​ដោយ​ផ្ទាល់​មាត់ ហើយ​តុលាការ​នេះ​គ្រោង​ចេញ​សាលក្រម​ស្ថាពរ​នៅ​ខែ​តុលា។
សាលក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ ឆ្នាំ​១៩៦២ បាន​កាត់​សេចក្ដី​ឲ្យ​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​របស់​កម្ពុជា។ ភាគី​ថៃ ត្រូវ​ដក​កងទ័ព​របស់​ខ្លួន​ចេញ​ពី​ប្រាសាទ និង​ចេញ​ពី​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ ព្រម​ទាំង​តម្រូវ​ឲ្យ​ភាគី​ថៃ ប្រគល់​វត្ថុ​បូរាណ​ទាំង​អស់​មក​ឲ្យ​កម្ពុជា​វិញ៕

5 comments:

Anonymous said...

We welcome all Siamese to the grave and don't forget to bring the coffin with you to the front line whenever you decide to make war with Khmers in purpose of stealing khmer's land around the Preah Vihea area you have stolen so much khmer's land already and now you want more land and willing to goes to the grave against [Icj] ruling? We have nothing to say but welcome you and waiting for you in the border,we'll send you straight to HELL to join with your thieves's ancestors that had gone before you.
....Down with the thieves [ Siamese]....

Kmenhwatt

Anonymous said...

khmer's government, needs to send this articles to ICJ for them to understand, that, Thailand is threatened Cambodia with war,,

Cambodia needs to sue Thailand for this action...

Anonymous said...

I would love to see Yingluck use force on Hun Sen vietcong army and destroy their military equipment

Anonymous said...

I hated hun sen Yuon slave but i'll fight to protect my mothers' land from all invaders whether it Yuon or Siam.

Yobal Khmer

Anonymous said...

Cambodian government must stick with China to boost economic and military strength - and then, tells the Thai go ahead to invade Cambodia - Cambodian people welcome.