This handout photo taken and released by the Extraordinary Chamber in the Courts of Cambodia (ECCC) shows former Khmer Rouge minister Khieu Samphan listening to evidence during his trial in Phnom Penh.
Former Khmer Rouge head of state Khieu Samphan was
admitted to hospital in Cambodia on Wednesday, a court official said,
becoming the second ageing war crimes suspect taken ill within days.
The 81-year-old was rushed from his detention facility at Phnom
Penh's UN-backed war crimes court to hospital Wednesday morning due to
"weakness, fatigue and shortness of breath," court spokesman Lars Olsen
told AFP."He will remain at the hospital under observation for the time being," he said, adding he was undergoing tests by doctors.
"We don't know how long he will be at the hospital," Olsen added.
Khieu Samphan, Khmer Rouge "Brother Number Two" Nuon Chea, and the regime's foreign minister Ieng Sary are currently on trial for alleged atrocities during the 1975-1979 regime's murderous rule.
Nuon Chea, 86, was hospitalised on Sunday with "acute bronchitis," prompting judges at the court to suspend trial proceedings this week and renewing fears for the much-delayed legal process.
The trio of top former Khmer Rouge leaders deny charges including war crimes and genocide from their roles in a regime blamed for the deaths of up to two million people.
Health fears have long hung over the UN-backed tribunal with the octogenarian defendants all suffering a variety of ailments.
The regime oversaw one of the worst horrors of the 20th century, wiping out nearly a quarter of the population through starvation, overwork and execution in a bid to forge a communist utopia.
ដោយ កែវ និមល
2013-01-16 RFA
ជនជាប់ចោទ ខៀវ សំផន អាយុ ៨២ឆ្នាំ អតីតប្រធានគណៈប្រធានរដ្ឋរបស់របបកម្ពុជាប្រជាធិបតេយ្យ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យជាលើកទី១ នៅព្រឹកថ្ងៃទី១៦ មករា ដោយសារមានអាការៈរោគហេវហត់ និងអស់កម្លាំងខ្លាំង។ការចូលសម្រាកពេទ្យរបស់លោក ខៀវ សំផន នេះ គឺក្រោយរយៈពេល ៣ថ្ងៃ បន្ទាប់ពីជនជាប់ចោទ នួន ជា អតីតប្រធានរដ្ឋសភារបស់របបកម្ពុជាប្រជាធិបតេយ្យបានចូលសម្រាក ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១៣ មករា កន្លងទៅនេះ។
មន្ត្រីអ្នកនាំពាក្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅថា សាលាក្ដីខ្មែរក្រហម លោក នេត្រ ភក្រ្តា បានឲ្យដឹងនៅថ្ងៃទី១៦ មករា ថា លោក ខៀវ សំផន ជាជនជាប់ចោទរបស់សាលាក្ដីខ្មែរក្រហមមានជំងឺ និងអាការៈហត់មិនប្រក្រតី ហើយត្រូវក្រុមគ្រូពេទ្យដែលមើលថែរក្សាគាត់សម្រេចបញ្ជូនឲ្យទៅ សម្រាកនីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីព្យាបាល។
មកទល់ពេលនេះក្រុមគ្រូពេទ្យមិនទាន់និយាយឲ្យដឹងអំពី រោគវិនិច្ឆ័យដែលគេរកឃើញនៅក្នុងខ្លួន លោក ខៀវ សំផន នៅឡើយទេ។ ប៉ុន្តែកន្លងមកលោក ខៀវ សំផន មានជំងឺប្រចាំកាយមួយ គឺជំងឺលើសឈាម។
លោក នេត្រ ភក្ត្រា បានឲ្យដឹងបន្ថែមថា លោក ខៀវ សំផន ជាជនជាប់ចោទមួយរូបសំខាន់នៅក្នុងដំណើរការកាត់ក្តីសំណុំរឿង ០០២។ សំណុំរឿង ០០២ មានជនជាប់ចោទ ៣រូប គឺលោក ខៀវ សំផន អាយុ ៨២ឆ្នាំ អតីតប្រធានគណៈប្រធានរដ្ឋនៃរបបខ្មែរក្រហម លោក នួន ជា អាយុ ៨៦ឆ្នាំ អតីតប្រធានរដ្ឋសភា និងលោក អៀង សារី អាយុ ៨៧ឆ្នាំ អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ការមានជំងឺ និងចូលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់ជនជាប់ចោទ ខៀវ សំផន នេះ គឺអាចធ្វើឲ្យប៉ះពាល់ដល់កិច្ចដំណើរការកាត់ក្តីនៅសាលាក្តីខ្មែរ ក្រហម។ បច្ចុប្បន្ននេះ ក្នុងចំណោមជនជាប់ចោទទាំង ៣រូប ដែលជាប់ឃុំនៅសាលាក្តីខ្មែរក្រហម គឺមាន ២រូបហើយដែលចូលទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ គឺលោក នួន ជា និងលោក ខៀវ សំផន។
លោក គង់ សំអុន សហមេធាវីភាគីខ្មែរការពារក្តីឲ្យលោក ខៀវ សំផន មានប្រសាសន៍ឲ្យដឹងថា លោកបានទទួលដំណឹងស្ដីពីការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់កូន ក្តីលោកហើយ។
ការចូលសម្រាកនៅមន្ទីរពេទ្យរបស់លោក ខៀវ សំផន បានកើតឡើង ៣ថ្ងៃប៉ុណ្ណោះ ក្រោយពេលលោក នួន ជា បានចូលសម្រាកពេទ្យ។ នេះជាការចូលសម្រាកពេទ្យរបស់ជនជាប់ចោទសំខាន់ៗក្នុងសំណុំរឿង ០០២ ជាអតីតអ្នកដឹកនាំជាន់ខ្ពស់ក្នុងរបបខ្មែរក្រហម ដែលបានគ្រប់គ្រងប្រទេសជិត ៤ឆ្នាំ ធ្វើឲ្យប្រជាពលរដ្ឋជិត ៣លាននាក់បានបាត់បង់ជីវិត។
សំណុំរឿង ០០២ មានជនជាប់ចោទ ៣នាក់ គឺលោក ខៀវ សំផន លោក នួន ជា និងលោក អៀង សារី។ បទចោទក្នុងសំណុំរឿង ០០២ គឺមានបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ បទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍៕
No comments:
Post a Comment