A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 11 January 2013

Sam Rainsy and Mam Sonando not among the 500 prisoners to be pardoned during the funeral of King Father Sihanouk [but two suspected Thai spies will be released or have their sentence reduced] លោក សមរង្ស៊ី និង​លោក សូណង់ដូ ពុំ​មាន​ក្នុង​បញ្ជី​បន្ធូរបន្ថយ​និង​លើក​លែង​ទោស

Opposition leader Sam Rainsy and director of Beehive Radio Mam Sonando not among the 500 prisoners to be pardoned during the funeral of King Father Sihanouk.

ដោយ សុខ សេរី 2013-01-11 RFA

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​បន្ធូរបន្ថយ​ទោស និង​លើក​លែង​ទោស បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី១១ ខែ​មករា ថា លោក​បាន​ស្នើសុំ​ឲ្យ​ក្រសួង​មហាផ្ទៃ ដោះ​លែង​ទណ្ឌិត​ចំនួន​រវាង ៤០០​នាក់ ទៅ ៥០០​នាក់ ពី​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

RFA/Sok Serey
រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត នៅ​ក្រសួង​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី១១ ខែ​មករា ឆ្នាំ​២០១៣។
ការ​ស្នើសុំ​នេះ គឺ​ដើម្បី​ចូល​រួម​ក្នុង​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង បូជា​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ខាង​មុខ​នេះ។
រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា បាន​ថ្វាយ​បញ្ជី​ឈ្មោះ​អ្នក​ទោស​ដល់​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី រួច​ហើយ ដើម្បី​ប្រទាន​ការ​បន្ធូរបន្ថយ​ទោស និង​លើក​លែង​ទោស​ទាំង​ស្រុង​ដល់​អ្នក​ទោស​មួយ​ចំនួន​ដែល​កំពុង​ជាប់​ ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស។
ការ​លើក​លែង​ទោស និង​បន្ធូរបន្ថយ​ទោស​នោះ គឺ​តាម​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន លើ​គោលការណ៍​មនុស្ស​ធម៌ មាន​ដូច​ជា អ្នក​ទោស​ទាំង​នោះ​បាន​កែប្រែ​អត្តចរិត​ល្អ មាន​វ័យ​ចាស់​ជរា មាន​អាយុ​រវាង ៦០​ឆ្នាំ ទៅ ៧០​ឆ្នាំ មាន​ជំងឺ​ប្រចាំ​កាយ និង​ស្ត្រី​មាន​កូន​តូច ព្រម​ទាំង​អនុវត្ត​តាម​គោលការណ៍​ច្បាប់ គឺ​ថា អ្នក​ទោស​ទាំង​នោះ​ត្រូវ​បាន​បំពេញ​ទោស​ចំនួន ២​ភាគ​៣ រួច​ហើយ។
អ្នក​ទោស​ទាំង​នោះ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ស្លៀកពាក់​ខោ​អាវ​ធម្មតា នៅ​ពេល​មក​ចូល​រួម​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ខាង​មុខ​នេះ។ ការ​ដោះ​លែង​អ្នក​ទោស​នេះ គឺ​ជា​ករណី​ពិសេស​មួយ​ខុស​ពី​ករណី​ធម្មតា ដែល​ព្រះមហាក្សត្រ​តែង​តែ​ប្រទាន​ការ​លើក​លែង​ទោស​នៅ​ក្នុង​ឱកាស​ចម្រើន​ ព្រះជន្ម និង​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​ជាដើម។
លោក អង្គ វង្សវឌ្ឍនា បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ក្រសួង​យុត្តិធម៌​ថា ទោះ​បី​ជា​អ្នក​ទោស​ណា​មួយ​បាន​បំពេញ​ទោស​ចំនួន ២​ភាគ​៣ ហើយ​ក៏ដោយ ប៉ុន្តែ​ជន​នោះ​មិន​បាន​កែប្រែ​អត្តចរិត​ល្អ គឺ​មិន​ត្រូវ​បាន​បន្ធូរបន្ថយ​ទោស ឬ​លើក​លែង​ទោស​នោះ​ឡើយ៖ «ប្រហែល​ជា​ អ្នក​ដែល​ត្រូវ​ដោះ​លែង​ហ្នឹង ថ្ងៃ​បូជា​ព្រះបរមសព គឺ​ទៅ​ទាំង​អស់​គ្នា​តែ​ម្តង ខាង​មហាផ្ទៃ គេ​រៀបចំ​ឲ្យ​មាន​ខោអាវ​ធម្មតា។ ថ្វាយ​ព្រះ​ភ្លើង​ហើយ ប្រហែល​ជា​ព្រះករុណា​លោក​ឡាយ​ព្រះហស្តលេខា​ពេល​ហ្នឹង លែង​ពេល​ហ្នឹង»
លោក​បាន​បញ្ជាក់​ថា លោក សម រង្ស៊ី និង​លោក ម៉ម សូណង់ដូ ពុំ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ដែល​បាន​ថ្វាយ​ព្រះមហាក្សត្រ​ប្រទាន​ការ​លើក​លែង ​ទោស ឬ​បន្ធូរបន្ថយ​ទោស​ទេ ដោយ​សារ​តែ​លោក សម រង្ស៊ី មិន​បាន​មក​បំពេញ​ទោស ចំណែក​ឯ​លោក ម៉ម សូណង់ដូ មិន​ទាន់​បាន​បំពេញ​ទោស​ចំនួន ២​ភាគ​៣ នៅ​ឡើយ។
អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ លោក គុយ ប៊ុនស៊ន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ ទី១១ មករា ថា លោក​បាន​ទទួល​ឯកសារ​សំណើ​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ហើយ តាម​រយៈ​ក្រសួង​មហាផ្ទៃ ហើយ​លោក​កំពុង​តែ​ចាត់​ការ​តាម​នីតិវិធី។
តាម​ការ​កំណត់​ជា​ផ្លូវការ​ដោយ​រដ្ឋាភិបាល បាន​ឲ្យ​ដឹង​ថា ព្រះរាជ​ពិធី​ដង្ហែ និង​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​បូជា​ព្រះបរមសព ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ គឺ​មាន​រយៈពេល ៧ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី៧ ខែ​កុម្ភៈ ក្នុង​នោះ​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​បូជា​ព្រះបរមសព នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភៈ នៅ​វេលា​ម៉ោង ១៨ និង ៣០​នាទី និង​មាន​ការ​បាញ់​កាំជ្រួច និង​កាំភ្លើង​ធំ​ផង៕
----------------------------------------------- 

សម រង្ស៊ី និង ម៉ម សូណង់ដូ មិនត្រូវបាន ដោះលែងទេ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា បានថ្លែងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៣ថា ចំពោះអ្នកទោសពីរនាក់ នៅកម្ពុជា ដែលមានលោក សម រង្ស៊ី និងលោកម៉ម សូណង់ដូ មិនត្រូវបានដោះលែង ឲ្យមានសេរីភាព ឬបន្ធូបន្ថយទោសនោះទេ។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា មានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១១ ខែមករា នៅឯទីស្តីការក្រសួងថា ចំពោះអ្នកទោស សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ដែលបាននិរទេសខ្លួន ទៅរស់នៅក្រៅប្រទេស ហើយនិងលោក ម៉ម សូណង់ដូ ប្រធានសមាគមប្រជាធិបតេយ្យ មិនមានឈ្មោះ នៅក្នុងបញ្ជីដោះលែង នៅក្នុងឱកាសថ្វាយព្រះភ្លើង ដល់ព្រះបរមសពអតីតមហាវីរក្សត្រកម្ពុជា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣ទេ។
លោក អង្គ វង្សវឌ្ឍានា បានបញ្ជាក់ថា “ដូចអត់មានទេ ព្រោះមិនទាន់ចប់នីតិវិធីច្បាប់”៕

1 comment:

Anonymous said...

មុខអារលាយនេះដូចយួនបេះដាក់ ។