Three Russians detained for attacking boatmen
SIHANOUKVILLE (The Cambodia Herald) - The provincial court has detained
three Russian men for attacking six boatmen, sources said.Va Chanthorn, military officer responsible for criminal violations, said the incident took place on Wednesday.
The three Russians, aged 24 to 41, forced the boatmen at knifepoint to jump into the sea and then drove their boat to Koh Dam Long island, southwest of Koh Tang island, he said.
The boat driver was identified as Peng Sophea, 27.
ខេត្តព្រះសីហនុ:
បុរសជនជាតិរុស្សីចំនួន៣នាក់
ត្រូវបានតុលាការខេត្តព្រះសីហនុ ឃុំខ្លួននៅពន្ធាគារ ជាបណ្តោះអាសន្ន
បន្ទាប់ពី កងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿង បញ្ជូនខ្លួន
មកសាលាដំបូងខេត្ត ដោយចោទពីបទ ប្រើអំពើហឹង្សា លើតៃកុង និង
កម្មករទូក ទេសចរណ៍ នៅលើផ្ទៃសមុទ្រ ត្រង់ចំណុច កោះដំឡូង
ខាងកើតឈៀងខាងត្បូង កោះតាង លំហសមុទ្រកម្ពុជា នៅរសៀលថ្ងៃទី២ ខែមករា
ឆ្នាំ២០១៣។ Three Russians was detained by Preah Sihanouk Provincial Court after the Military Police arrested them on charges of using violence against the driver and crews of a cruise/tourist boat off sea near Domlong (Potato) Island southeast of Koh Tang off the Cambodian coast on 2 January 2013.
លោក វ៉ា ចាន់ថន
មន្ត្រីកងរាជអាវុធហត្ថខេត្តទទួលបន្ទុកព្រហ្មទ័ណ្ឌ បានឲ្យដឹងថា
ជនសង្ស័យទាំង៣នាក់ នោះមានទី១- ឈ្មោះ POLONSKIY SERGEY អាយុ៤១ឆ្នាំ
ជនជាតិរុស្ស៊ី កាន់ខិលិតឆ្លងដែន លេខ ៧១៤១៧៤៧១១ (ជាមេក្លោង)។
ទី២- ឈ្មោះ KARACHINSKY អាយុ២៤ឆ្នាំនិងទី៣- ឈ្មោះ BAGLAY
អាយុ២៥ឆ្នាំ។ ជនទាំង៣ខាងលើ បានធ្វើសកម្មភាព វាយតប់ យកកាំបិត
ចុងស្រួច មកគម្រាម និង បង្ខំឲ្យ តៃកុងនិង កម្មករទូកម៉ាស៊ីនមានគ្នា
ចំនួន៦នាក់ លោតចុះទឹកសមុទ្រ សម្លាប់ខ្លួន ដោយខ្លួនឯង ហើយពួកគេ
បានបើកទូកម៉ាស៊ីននោះ រត់ចោលនៅចំណុច កោះដំឡូង ឈៀងខាងត្បូងកោះតាង
កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២។ តែសំណាងល្អ ជនរងគ្រោះ ជាជនជាតិខ្មែរ
ទាំង៦នាក់ បានជួបទូកនេសាទវៀតណាម និង ទូកល្បាត របស់សមត្ថកិច្ច
ក៏សង្គ្រោះបាន ទាន់ពេល។Mr. Van Chanthorn, Chief of Criminal Military Police, said the first accused is 41 year-old POLONSKIY SERGEY, the second accused is 24 year-old KARACHINSKY and the third accused is 25 year-old BAGLAY. The three accused had beaten the Cambodian crews, threatening to stab them with a sharp knife and forced them to jump off the boat to commit suicide and then they drove the boat off to Koh Domlong, leaving the Cambodian crews for dead in the middle of the sea. Luckily, the Vietnamese fishing boat and a Cambodian navy patrol boat arrived to rescue them from drowning.
លោកបន្តថា ជនរងគ្រោះឈ្មោះ ផេង សុភា
អាយុ២៧ឆ្នាំ ជាតៃកុងទូក បានរៀបរាប់ថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១២
វេលាម៉ោង ជាង៨យប់ ឈ្មោះនី កូឡា បានបញ្ជាឲ្យខ្ញុំបើកកាប៉ាល់
ចេញពីផែ កាំសាប ទៅយក ឈ្មោះ POLONSKIY SERGEY នៅកោះរុង ពេលខ្ញុំ ចេញដំណើរ
ទៅមានកម្មករនាវាចំនួន៦នាក់
ពេលទៅដល់កោះរុងក៏នាំដេកនៅទីនោះមួយយប់ លុះដល់ថ្ងៃទី៣០ ខែធ្នូ
ឆ្នាំ២០១២ ក៏បានដឹក ឈ្មោះ POLONSKIY SERGEY មកខេត្តព្រះសីហនុវិញ
ពេលកំពុងធ្វើដំណើរ ស្រាប់តែ ឈ្មោះ POLONSKIY SERGEY បានយកកាំបិត
គំរាមខ្ញុំ រួចយកខ្ញុំ ទៅដាក់បន្ទប់ទឹក រួចចាក់គន្លឹះពីខាងក្រៅ
ពេលទៅដល់ម្តុំកោះព្រីង វាបានបញ្ជាឲ្យខ្ញុំ លោតចូលក្នុងទឹកសមុទ្រ
រួចវាក៏ បើក កប៉ាល់ ចេញបាត់ទៅ ខ្ញុំខំហែលទឹកទៅដល់លើកោះ
ហើយធ្វើសញ្ញា ឲ្យទូក វៀតណាម ជួយខ្ញុំតែម្តង។
ជនសង្ស័យ
ឈ្មោះ KARACHINSKY បានសារភាពថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២
ខ្ញុំបានឃើញ កម្មករនាវា មិនបានស្តាប់បង្គាប់របស់ ឈ្មោះ POLONSKIY
SERGEY ហើយពួកកម្មករបានដោះខោអាវចេញបំរុងលោតទឹកសមុទ្រ
ឃើញដូចនេះឈ្មោះ POLONSKIY SERGEY
បានឲ្យខ្ញុំយកកាំម៉ារ៉ាមកថតពួកគេរួចពួកគេក៏ លោត ទឹកទៅ
ហើយខ្ញុំក៏ចូលទៅដេកបាត់ លុះក្រោយមក ខ្ញុំលឺសំលេង កាំភ្លើង
បាញ់ឡើងលើ ខ្ញុំភ័យពេក ក៏លោតចូលក្នុងទៅ
ហើយក៏ត្រូវបានទាហានគេជួយខ្ញុំ យកមកទីនេះតែម្តង។
ប្រភព
ដដែលបានបន្តថាក្រោយពីបានសាកសួររួចរាល់ហើយអាចសន្និដ្ឋានបានថា ៖
ជនជាតិរុស្ស៊ី ទាំងបីនាក់នេះ ពិតជាបានធ្វើ សកម្មភាព
យកកាំបិតភ្ជង់គំរាម និងបានបញ្ជាឲ្យកម្មករ
លោតចូលក្នុងទឹកសមុទ្រប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ
កំពុងស្ថិតក្នុងចំណាត់ការ របស់សាលាដំបូងខេត្ត
និងកំពុងឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធាគារខេត្ត នៅឡើយ៕
No comments:
Post a Comment