A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 11 January 2013

Opposition MPs request PM Hun Sen to sack Commerce Minister Cham Prasidh for failing to find markets for rice producers មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ដក​លោក ចម ប្រសិទ្ធ ចេញ​ពី​តំណែង

Opposition MPs request PM Hun Sen to sack Commerce Minister Cham Prasidh for failing to find markets for rice producers.
Opposition calls for removal of commerce minister 

PHNOM PENH (The Cambodia Herald) - Four lawmakers from the opposition Sam Rainsy Party called Thursday for the removal of Commerce Minister Cham Prasidh for failing to find markets for domestic agriculture products.

"Residents face difficulties because merchants buy their crops at cheap prices while the prices of fertilizer and gasoline are expensive," the lawmakers said.

The call by Chea Poch, Long Ry, Kong Bora and Khem Lucky was contained in a letter to Prime Minister Hun Sen sent through National Assembly Chairman Heng Samrin.
ដោយ ម៉ម មុនីរតន៍ 2013-01-10 RFA
ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី ដាក់​លិខិត​ជា​ផ្លូវ​ការ​តាម​រយៈ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ដោយ​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដក​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ចេញ​ពី​មុខ​តំណែង។

RFA/Sok Serey
០៤-សីហា-២០១១៖ ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ចម ប្រសិទ្ធ ថ្លែង​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​១៧ នៃ​ថ្នាក់​រដ្ឋមន្ត្រី​មក​ពី​ប្រទេស​នៅ​មហា​អនុ​តំបន់​ទន្លេ​មេគង្គ នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ។
ការ​ស្នើ​របស់​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី នៅ​ពេល​នេះ ដោយ​រក​ឃើញ​ថា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ពុំ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ជំរុញ​ឲ្យ​កសិផល​របស់​ពលរដ្ឋ​ខ្មែរ មាន​ទីផ្សារ​សម្រាប់​លក់​កសិផល​របស់​ពួក​គាត់​បាន​នោះ​ទេ។
លោក ជា ប៉ូច អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពត គណបក្ស សម រង្ស៊ី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី១០ មករា ឆ្នាំ​២០១៣ ថា ការ​ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បញ្ចប់​តួនាទី​របស់​លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៅ​ពេល​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​រដ្ឋមន្ត្រី​រូប​នេះ​ពុំ​មាន​លក្ខណៈ​ សម្បត្តិ​គ្រប់គ្រាន់ ក្នុង​ការ​ស្វែង​រក​ទីផ្សារ ដើម្បី​ជំរុញ​ឲ្យ​កសិផល​ខ្មែរ​មាន​តម្លៃ​ខ្ពស់ គិត​ចាប់​ពី​លោក ចម ប្រសិទ្ធ កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នោះ​មក។
លោក ជា ប៉ូច៖ «ខ្ញុំ​យល់​ឃើញ​ថា លោក ចម ប្រសិទ្ធ ការងារ​ដឹកនាំ​រដ្ឋមន្ត្រី​របស់​គាត់ គឺ​ពុំ​មាន​សមត្ថភាព ដោយ​សារ​ទីផ្សារ​ផលិត​នៅ​ប្រទេស​ខ្មែរ​យើង គឺ​គាត់​មិន​ដែល​គាត់​រក​ទីផ្សារ​បាន​បញ្ជូន​ទៅ​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទឹក​ចិត្ត​ធ្វើ​កសិកម្ម​រឹត​តែ​ល្អ​ប្រសើរ​ទេ ថែម​ទាំង​គាត់​រក​ទីផ្សារ​អត់​បាន​ទាល់​តែ​សោះ»
លិខិត​ចុះ​ថ្ងៃ​ទី១០ មករា ឆ្នាំ​២០១៣ ដែល​ចុះ​ហត្ថលេខា​របស់​អ្នក​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី ចំនួន ៤រូប ផ្ញើ​ទៅ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន បញ្ជាក់​ថា លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម អសមត្ថភាព​ក្នុង​ការ​ស្វែង​រក​ទីផ្សារ​សម្រាប់​វិស័យ​កសិកម្ម​ជូន​ពលរដ្ឋ។
លិខិត​បន្ត​ថា ដោយ​ស្ថានភាព​បច្ចុប្បន្ន​មាន​ឈ្មួញ​ចុះ​ទិញ​ដំណាំ​កសិកម្ម​ដូច​ជា ស្រូវ ពោត សណ្ដែក ដំឡូងមី និង​ដំណាំ​រួម​ផ្សំ​ផ្សេង​ទៀត បាន​ឲ្យ​ថ្លៃ​ថោក​យ៉ាង​ខ្លាំង ជាពិសេស​ដំណាំ​ស្រូវ​ដែល​កំពុង​ប្រមូល​ផល។ លិខិត​ដែល​ដាក់​ចូល​ទៅ​ខុទ្ទកាល័យ​លោក ហេង សំរិន នៅ​ថ្ងៃ​ទី១០ មករា ឲ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​ជួប​ផល​លំបាក​យ៉ាង​ខ្លាំង សង្ឃឹម​ថា​ពេល​ស្រូវ​ប្រមូល​ផល​លក់​ចេញ​បាន​ថ្លៃ និង​អាច​សង​បំណុល​នានា​រួច ជាពិសេស​ថ្លៃ​ប្រេង និង​ថ្លៃ​ជី​ជាដើម។ ក៏ប៉ុន្តែ ពេល​ឈ្មួញ​ចុះ​ទិញ បាន​បន្ទាប​តម្លៃ​ដំណាំ​កសិផល ដោយ​រួម​ទាំង​ដំណាំ​ស្រូវ​របស់​ពលរដ្ឋ ក្នុង​កម្រិត​ថោក​បំផុត។
លោក គាំ កុសល នាយក​ខុទ្ទកាល័យ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន មាន​ប្រសាសន៍​ថា លិខិត​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​បក្ស សម រង្ស៊ី លោក​បាន​បញ្ជូន​ទៅ​រដ្ឋាភិបាល​រួច​ហើយ ក្រោយ​ពី​ការ​ស្នើ​ឡើង​នេះ។ លោក​បន្ត​ថា តែ​រហូត​មក​ដល់​ពេល​នេះ គឺ​ពុំ​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល ជុំវិញ​ការ​ស្នើ​ឲ្យ​ដក​តំណែង​លោក ចម ប្រសិទ្ធ នេះ​នៅ​ឡើយ​ទេ៖ «បាន​ទទួល ហើយ​បាន​បញ្ជូន​ទៅ​រាជ​រដ្ឋាភិបាល​ហើយ។ បាទៗ តាំង​ពី​អាទិត្យ​មុន​ម្ល៉េះ ហើយ​ចាំ​មើល​ជិត​ដល់​ពេល​មាន​ចម្លើយ ចាំ​ខ្ញុំ​ជម្រាប​ជូន​ក្រោយ​ទៀត»
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ព្យាយាម​បដិសេធ​ក្នុង​ការ​អត្ថាធិប្បាយ​តាម​ទូរស័ព្ទ ដោយ​លោក​ទាម​ទារ​ឲ្យ​មាន​លិខិត​ស្នើសុំ​បំភ្លឺ​ជា​ផ្លូវការ​ចំពោះ​បញ្ហា​ នេះ៖ «អូរ​សុំ​ទោស! អត់​ឆ្លើយ​សម្ភាស​អាស៊ី​សេរី​ទេ​ណា អើ​តាម​ទូរស័ព្ទ​ទេ។ អ៊ីចឹង​សុំ​សម្ភាស​អី​ធ្វើ​លិខិត​ស្រួល​បួល​មក។ បើ​ខ្ញុំ​មាន​ពេល ខ្ញុំ​ឆ្លើយ។ ខ្ញុំ​មិន​ឆ្លើយ​តាម​ទូរស័ព្ទ​ទេ»
ទោះ​ជា​បែប​ណា នៅ​ក្នុង​លិខិត​របស់​ក្រុម​អ្នក​តំណាង​រាស្ត្រ​បក្ស សម រង្ស៊ី ឲ្យ​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ពិនិត្យ និង​សម្រេច​ដក​តំណែង​លោក ចម ប្រសិទ្ធ ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ចេញ​ពី​មុខ​តំណែង​នេះ បន្ទាប់​ពី​គណបក្ស សម រង្ស៊ី រក​ឃើញ​ថា លោក ចម ប្រសិទ្ធ ពុំ​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុង​ការ​ជំរុញ​ទីផ្សារ​ឲ្យ​ពលរដ្ឋ​កម្ពុជា បាន៕

No comments: