January 22, 2013
MANIPULATION OF VOTER LIST IN ORDER TO INFLATE VOTES FOR THE CPP
According to the National Election Committee (NEC) there are 9.67 million Cambodians eligible to vote in the July 2013 general elections. http://www.asean-cn.org/Item/ 6840.aspx
This figure is deceitful and unacceptable if we look at more reliable statistics from the CIA
https://www.cia.gov/library/ publications/the-world- factbook/geos/cb.html
and from UNICEF
http://www.unicef.org/ infobycountry/cambodia_ statistics.html#91
- Cambodia's total population in 2012: 14.95 million.
- Population under 18: 40% of total population or 5,98 million.
- Population 18 and over: 60 % of total population or 8.97 million.
MANIPULATION OF VOTER LIST IN ORDER TO INFLATE VOTES FOR THE CPP
According to the National Election Committee (NEC) there are 9.67 million Cambodians eligible to vote in the July 2013 general elections. http://www.asean-cn.org/Item/
This figure is deceitful and unacceptable if we look at more reliable statistics from the CIA
https://www.cia.gov/library/
and from UNICEF
http://www.unicef.org/
- Cambodia's total population in 2012: 14.95 million.
- Population under 18: 40% of total population or 5,98 million.
- Population 18 and over: 60 % of total population or 8.97 million.
Let's say 9 million.
Therefore, there can be no more than 9 million people having reached the voting age of 18. The NEC's figure of 9.67 million voters is stunning. Moreover, out of these only 9 million people who are 18 and over, there are several hundreds thousands foreigners (immigrants) who don't have voting right.
Therefore, the number of eligible voters should be notably below than 9 million.
How come the NEC could declare "9.67 million Cambodians eligible to vote in the July 2013 general elections"?
Actually, the voter list published by the NEC is inflated by at least 1 million names that are related to ghost (nonexistent) voters, underage people (below 18) and foreigners who are fraudulently/illegally registered as voters because the NEC is manipulating the voter list in order to inflate votes for the CPP at the forthcoming elections.
If we take into account the fact that hundreds of thousands of Cambodian legitimate voters have been disenfranchised for political reasons (their names have been deleted from the voter list) according to independent election observers, we can see that the NEC has in fact inflated that voter list by an even larger number of ghost or illegitimate voters, thus determining election result even before
Voting Day.
Sam Rainsy
ដោយ ទីន ហ្សាការីយ៉ា RFA
2013-01-22
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី បានឲ្យដឹងនៅថ្ងៃទី២២ មករា ថា
ចំនួនប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតនៅក្នុងឆ្នាំ២០១៣ មានជិត
៩លាននាក់
បើប្រៀបធៀបទៅនឹងបញ្ជីបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះ
ឆ្នោត (គ.ជ.ប) គឺមានចំនួនតិចជាង។
តំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក គួយ ប៊ុនរឿន មានប្រសាសន៍ថា
បញ្ជីឈ្មោះបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
មានភាពមិនប្រក្រតីចំពោះការចុះឈ្មោះប្រជាពលរដ្ឋ
និងការលុបឈ្មោះប្រជាពលរដ្ឋចេញពីបញ្ជីបោះឆ្នោតនោះ។
លោក គួយ ប៊ុនរឿន បានអះអាងថា
អង្គការអន្តរជាតិចំនួនពីរបានរកឃើញថា
ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតគិតចាប់ពីអាយុ ១៨ឆ្នាំ មាន
៨,៩លាននាក់ ដោយឡែកបញ្ជីឈ្មោះរបស់ គ.ជ.ប មានជាង ៩,៦លាននាក់
គឺមានចំនួនច្រើនលើស ហាក់ដូចជា គ.ជ.ប បានបំប៉ោងចំនួនតួលេខ។
លោក គួយ ប៊ុនរឿន បានលើកឡើងថា
ផ្អែកលើការផ្ទៀងផ្ទាត់ស្ថិតិរបស់អង្គការអន្តរជាតិចំនួនពីរ
មានអង្គការ យូនីសេហ្វ (UNICEF) និងស្ថិតិរបស់អង្គការ ស៊ីអាយអេ (CIA)
របស់អាមេរិកនោះ
គឺចំនួនអ្នកមានសិទ្ធិបោះឆ្នោតមានចំនួនតិចជាងបញ្ជីរបស់ គ.ជ.ប។
លោក គួយ ប៊ុនរឿន បានឲ្យដឹងថា ចំនួនតួលេខខុសគ្នាប្រមាណ
១លាននាក់នេះ ជាឈ្មោះខ្មោច និងឈ្មោះជនអន្តោប្រវេសន៍ ហើយគណបក្ស សម
រង្ស៊ី នឹងស្នើឲ្យតំណាង គ.ជ.ប ស្រាយបំភ្លឺអំពីបញ្ហានេះ។
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា
មានប្រសាសន៍ថា ការធ្វើបញ្ជីបោះឆ្នោត និងការចុះឈ្មោះប្រជាពលរដ្ឋ
មិនមែន គ.ជ.ប ធ្វើម្នាក់ឯងទេ
គឺមានការចូលរួមពីតំណាងគណបក្សនយោបាយ
និងបើកឲ្យប្រជាពលរដ្ឋមានការតវ៉ា និងផ្ដល់យោបល់។
លោក ទេព នីថា បានបន្ថែមថា គិតពីឆ្នាំ២០០៧ មក
បញ្ជីឈ្មោះបោះឆ្នោតមានគុណភាពជាង ៨០%
បើប្រៀបធៀបទៅនឹងប្រទេសមួយចំនួនទៀត
ក៏បញ្ជីឈ្មោះបោះឆ្នោតមានគុណភាពជាងដែរ។
គណបក្ស សម រង្ស៊ី បានបង្ហាញរបាយការណ៍ស្ថិតិប្រជាពលរដ្ឋសរុបមាន
១៤.៩៥០.០០០នាក់ ប្រជាពលរដ្ឋមានអាយុក្រោម ១៨ឆ្នាំ មាន ៥.៩៨០.០០០
និងប្រជាពលរដ្ឋមានអាយុលើសពី ១៨ឆ្នាំ
ដែលគ្រប់អាយុបោះឆ្នោតនោះមាន ៨.៩៧០.០០០នាក់។
ប្រធានគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌
ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា
និកហ្វិច (NICFEC) លោកបណ្ឌិត ហង្ស ពុទ្ធា
មិនធ្វើអត្ថាធិប្បាយអំពីចំនួនតួលេខដែលខាងគណបក្ស សម រង្ស៊ី រកឃើញ
និងតួលេខនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតនេះទេ ពីព្រោះលោកបញ្ជាក់ថា
អង្គការរបស់លោកកំពុងធ្វើសវនកម្មបញ្ជីឈ្មោះឆ្នោតរបស់ គ.ជ.ប
ហើយលទ្ធផលយ៉ាងណានោះ
នឹងចេញផ្សាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៥ ខែមីនា
ឆ្នាំ២០១៣ ខាងមុខ៕
No comments:
Post a Comment