Souce:Xinhua
Publish By Thomas Whittle
Updated 28/01/2013
PHNOM PENH, Jan. 28 — Bangkok-based new ambassador of Israel to
Cambodia Simon Roded on Monday expressed Israel’s desires to promote
bilateral ties with Cambodia in tourism and agriculture.
Speaking during presenting credentials to President of Cambodia ‘s
National Assembly Heng Samrin, who received the credentials on behalf of
King Norodom Sihamoni, Simon Rodded pledged to strengthen and expand
friendship relations and cooperation between Israel and Cambodia during
his diplomatic mission.
He said Israel is willing to boost ties with Cambodia in tourism and agriculture besides education.
Meanwhile, Heng Samrin said Cambodia wanted to see better relations
and cooperation between the two countries, especially in trade,
investment and tourism.
He expressed sincere thanks to Israel for subsequently providing scholarship to Cambodian students to study in Israel.
The two nations’ ties in trade, investment and tourism are relatively
small. There was not any investment project from Israel to Cambodia
last year, according to a report of the Council for the Development of
Cambodia.
On tourism side, Cambodia greeted 7,078 Israelis in the first 11
months last year, up 19 percent year-on-year, said a tourism report.
Iceland's ambassador Kristin A Amadotti meeting with Heng Samrin.
Monday, 28 January 2013 13:12
ដោយៈ ដើមអម្ពិល(DAP) ID-067
ភ្នំពេញ៖ប្រធានរដ្ឋសភា កម្ពុជា សម្តេច
ហេង សំរិន ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង
ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា បានទទួលសារតាំងពី
ឯកអគ្គរដ្ឋទូតពីរប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣នេះ
នាវិមានរដ្ឋសភា។
ឯកអគ្គរដ្ឋទូតទាំងពីរនោះ ក្នុងនោះមកពីប្រទេសអ៊ីស្លង់
និងប្រទេសអ៊ីស្រាអែល។ ឯកអគ្គរដ្ឋទូតប្រទេសអ៊ីស្លង់ លោកស្រី គ្រិស្ទីន អេ
អាម៉ាដូតទី (Kristin A Amadotti) ចំណែកឯកអគ្គរដ្ឋទូតប្រទេសអ៊ីស្រាអែល លោក
ស៊ីមូន រ៉ូដេក(Simon RODED)។
សម្តេចប្រធានរដ្ឋសភា ហេង សំរិន
បានមានប្រសាសន៍ទៅកាន់លោកស្រីឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្លង់ថា
កម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋអ៊ីស្លង់
ចាប់តាំងពីឆ្នាំ១៩៩៨ ហើយទំនាក់ទំនងនេះ បានជម្រុញឲ្យពាណិជ្ជកម្ម
នៃប្រទេសទាំងពីរ ក្នុងការនាំចេញ នាំចូលមានទំហំទឹកប្រាក់រហូតដល់រាប់
លានដុល្លារ។
សម្តេចបានបន្តថា«ខ្ញុំមានជំនឿយ៉ាងមុតមាំថា
តាមរយៈបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមរបស់ លោកជំទាវ
នៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ ទំនាក់ទំនងការទូត
ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគី រវាង ប្រទេសទាំងពីរ
នឹងត្រូវបានពង្រឹងពង្រីក ឲ្យបានកាន់តែប្រសើរឡើងថែមទៀត»។
នាយកឧុទ្ទកាល័យសម្តេចប្រធានរដ្ឋ លោក គាំ កុសល
បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួបនោះថា
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្លង់ប្រចាំនៅកម្ពុជា លោកស្រី គ្រិស្ទីន អេ
អាម៉ាដូតទី បានសន្យាថា
លោកស្រីនឹងខិតខំធ្វើយ៉ាងណាដើម្បីបំពេញការងារនេះឲ្យល្អប្រសើរ ជាពិសេសនោះគឺ
ធ្វើយ៉ាងណាដើម្បីពង្រឹងពង្រឹកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ
រវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ របស់ប្រជាជនទាំងពីរ។
លោកបានបន្តថា«ក្នុងឋានៈជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លង់លោកនឹងខិតខំធ្វើយ៉ាងណាដើម្បីឲ្យមាន
ទំនាក់ទំនងខាងផ្នែកសេដ្ឋកិច្ចប្រទេសទាំងពីរ
ហើយមួយទៀតគឺជម្រុញវិស័យទេសចរណ៍ក្នុងនោះដែរ ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ
លោកនឹងខិតខំធ្វើយ៉ាងណាជួយបណ្តុះបណ្តាល ធនធានមនុស្ស ដល់ប្រទេសកម្ពុជា
ហើយនិងជួយផ្តល់ពិសោធន៍មកកម្ពុជាលើខាងផ្នែកគ្រប់គ្រងធនធានធម្មជាតិ
ដែលប្រទេសអ៊ីស្លង់គេមានខាងសក្តានុពលលើធនធានធម្មជាតិ និងខាងផ្នែកថាមពល»។
ក្នុងជំនួបដាច់ដោយឡែកគ្នានោះដែរ សម្តេច ហេង សំរិន
បានជួបទទួលសារតាំងពីលោក ស៊ីមូន
រ៉ូដេតឯកអគ្គរដ្ឋសាធារណរដ្ឋអ៊ីស្រាអែលប្រចាំកម្ពុជាផងដែរ។
សម្តេចប្រធានរដ្ឋសភា ហេង សំរិន បានមានប្រសាសន៍
ទៅកាន់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្រាអែល ថា សម្តេចសូមថ្លែងអំណរគុណ
យ៉ាងជ្រាលជ្រៅ ចំពោះប្រទេសអ៊ីស្រាអែល ដែលបានផ្តល់ជំនួយដល់ ប្រជាជន កម្ពុជា
ក្នុងការអភិវឌ្ឍប្រទេសជាតិ ដូចជាវិស័យវប្បធម៌ និងជំនួយ
សម្រាប់កាកបាទក្រហមកម្ពុជា សម្រាប់ជួយ ជនរងគ្រោះដោយទឹកជំនន់។
ជាពិសេសការអប់រំ រដ្ឋាភិបាលអ៊ីស្រាអែល បានផ្តល់អាហារូបករណ៏ជាច្រើន
ដល់និស្សិត និងមន្រ្តីរាជកម្ពុជា បន្តការសិក្សានៅប្រទេស អ៊ីស្រាអែល។
សម្តេចបានបន្តថា«ខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្នុងតួនាទីឯកឧត្តម
ជាឯកអគ្គរដ្ឋទូត ឯកឧត្តម នឹងបន្តជម្រុញឲ្យទំនាក់ទំនងចំណង សាមគ្គីភាព
មិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រជាជន
និងប្រទេសយើងទាំងពីរកម្ពុជា-អ៊ីស្រាអែល ឲ្យកាន់តែល្អប្រសើរថែមទៀត»។
លោក គាំ កុសល នាយកឧុទ្ទកាល័យសម្តេចប្រធានរដ្ឋ បានមានប្រសាសន៍ប្រាប់ក្រុម
អ្នកសារព័ត៌មាន នៅក្រោយជំនួបនោះថា
ក្នុងឋានៈជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋអ៊ីស្រាអែលប្រចាំនៅកម្ពុជា លោក ស៊ីមូន
រ៉ូដេត នឹងខិតខំធ្វើយ៉ាងណាឲ្យទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ
រវាងប្រទេសទាំងពីរ ឲ្យកាន់តែមានភាពខ្លាំងក្លាឡើងថែមទៀត។
លោកបានបន្តថា«ក្នុងនោះលោកនឹងខិតខំធ្វើយ៉ាងណាជម្រុញខាងផ្នែកអប់រំ
ក៏ដូចជាខាងផ្នែកទេសចរណ៍
ហើយនិងពិសេសលើផ្នែកកសិកម្មដែលអ៊ីស្រាអែលធ្លាប់បានជួយយើងកន្លងមក»។
គួរបញ្ជាក់ផងដែរ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន
សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា
បានធ្វើឲ្យវិស័យជាច្រើនមានការរីកចម្រើន ក្នុងនោះវិស័យការទូតកម្ពុជា
បានិងកំពុងតែមានភាពលេចមុខលេចមាត់ជាច្រើននៅលើឆាកអន្តរជាតិផងដែរ៕
No comments:
Post a Comment