A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday, 21 January 2013

Hun Sen explains about sea Overlapping Claim Area between Cambodia and Thailand សម្តេចតេជោ បំភ្លឺឡើងវិញ ជុំវិញដែនសមុទ្រ ត្រួតគ្នា កម្ពុជា-ថៃ


ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការស្រាយបំភ្លឺ ពាក់ព័ន្ធទៅនឹងតំបន់ទាមទារ ដែនសមុទ្រត្រួតគ្នា (OCA) រវាង កម្ពុជា-ថៃ ដើម្បីការពារកិត្តិយស របស់ប្រទេសជាតិ និងគូសបញ្ជាក់ អំពីនយោបាយការបរទេសរបស់កម្ពុជា ជាមួយប្រទេស ជិតខាង។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា ក្នុងឱកាសចែកប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ នៅឃុំអូប្ញស្សី ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី។
តាមសេចក្តីថ្លែងការណ៍ របស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅ រសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣នេះ បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញ ពាក់ព័ន្ធទៅនឹងទង្វើ របស់អតីតនាយករដ្ឋមន្រ្តីថៃ អាប់ភីស៊ីត វេចាជីវ៉ាក់ នៃគណបក្សប្រជាធិបតេយ្យ បច្ចុប្បន្នប្រធានគណបក្សប្រឆាំងថៃ ជានិច្ចកាល អតីតនាយករដ្ឋមន្រ្តីរូបនេះ បានផ្សារភ្ជាប់កម្ពុជាជាមួយ នឹងបញ្ហានយោបាយផ្ទៃក្នុងរបស់ថៃ ឥតឈប់ឈរ ហើយបក្សប្រជាធិបតេយ្យ រួមជាមួយនឹងពួកក្រុមជ្រុលនិយមអាវលឿងថៃ តែងតែបានធ្វើការចោទប្រកាន់ និងទំលាក់កំហុស នានា ទៅលើអតីតនាយករដ្ឋមន្រ្តីថៃ ថាក់ ស៊ីនស៊ីណាវ៉ាត់ត្រា ថាមានផលប្រយោជន៍អាថ៌កំបាំង ជាមួយកម្ពុជា ក្នុងដែន សមុទ្រត្រួតគ្នា។

សេចក្តីថ្លែងការណ៍បន្តថា ការពិតអតីតនាយករដ្ឋមន្រ្តី អាប់ភីស៊ីត ទៅវិញទេ ដែលបានប្រើនយោបាយស្មោកគ្រោក ដោយ បានបញ្ជាឲ្យអតីតឧបនាយករដ្ឋមន្រ្តី សុថេប ធឿកស៊ុនបាន់ និងអតីតរដ្ឋមន្រ្តីការពារជាតិ ប្រាវីត វង្សសុវ៉ាន់ មកសុំចរចា ជាសម្ងាត់ ជាមួយសម្តេចតេជោ អំពីបញ្ហានេះ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០៩ កន្លងទៅ នៅខេត្តកណ្តាល ប្រទេស កម្ពុជា ខណៈរាជរដ្ឋាភិបាលថៃមុនៗ តែងតែធ្វើការចរចាគ្នាអំពីបញ្ហានេះដោយចំហ។
សេចក្តីថ្លែងការណ៍ដដែលបន្ថែមទៀតថា ពាក់ព័ន្ធនឹងបញ្ហា ដ៏មានសារសំខាន់នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សមាន កាតព្វកិច្ចចាំបាច់ សុំធ្វើការផ្សព្វផ្សាយជាថ្មីម្តងទៀត នូវសេចក្តីថ្លែងការណ៍របស់ អាជ្ញាធរប្រេងកាតជាតិកម្ពុជា ដែលបាន ផ្សព្វផ្សាយកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១១ ដើម្បីជូនសាធារណមតិជាតិ និងអន្តរជាតិឲ្យបានជ្រាប អំពីល្បិចកលដ៏ពិល ពុល និងនយោបាយដ៏ស្មោកគ្រោកបំផុត របស់អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាមេដឹកនាំ បក្សប្រឆាំងអាប់ភីស៊ីត ក្នុងការ ឃោសនាបោកប្រាស់ប្រជាជនថៃ និងកម្ពុជា ក៏ដូចជាសាធារណមតិអន្តរជាតិ ជុំវិញការចរចាទាក់ទងនឹង តំបន់ទាមទារដែន សមុទ្រត្រួតគ្នាកម្ពុជា-ថៃ និងបញ្ហាតំបន់ប្រាសាទព្រះវិហារដូចជា៖
រាជរដ្ឋាភិបាលកម្ពុជា-ថៃ បានចុះអនុស្សារណៈ (MoU)នៅខែមិថុនា ឆ្នាំ២០០១ទាក់ទងនឹងតំបន់ទាមទារ ដែនសមុទ្រត្រួតគ្នា ដែលអនុស្សារណៈនេះ បានចែងអំពីតំបន់ ដែលត្រូវកំណត់ព្រំដែន និងតំបន់ដែលត្រូវអភិវឌ្ឍរួមគ្នា។ អនុស្សារណៈឆ្នាំ២០០១ មិនមែនជាការព្រមព្រៀង លើក្រដាសប៉ុណ្ណោះទេ ប៉ុន្តែប្រទេសទាំងពីរ បានចំណាយធនធាន និងផ្តោតការយកចិត្តទុកដាក់ យ៉ាងខ្លាំងក្នុងការអនុវត្តអនុស្សារណៈនេះ ដោយបង្កើតឡើង នូវគណៈកម្មាធិការបច្ចេកទេសចម្រុះ អនុគណៈកម្មាធិការ បច្ចេកទេសចម្រុះ និងក្រុមការងារចំនួនពីរក្រុម ពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា។
ការចរចារវាងប្រទេសទាំងពីរ ទទួលបានផ្លែផ្កាយ៉ាងច្រើន ក្នុងអំឡុងឆ្នាំ២០០១ដល់២០០៧ ហើយប្រទេសទាំងពីរ បានលើក ឡើងនូវសំណើពីរផ្សេងគ្នា សម្រាប់តំបន់អភិវឌ្ឍន៍រួមគ្នា (JDA) ពោលគឺសំណើដោះស្រាយភាពទាល់ច្រក ដែលស្នើឡើង ដោយភាគីកម្ពុជា និងសំណើបែងចែកតំបន់អភិវឌ្ឍរួមគ្នា ជាបីចំណែក ដែលលើកឡើងដោយភាគីថៃ៕

1 comment:

Anonymous said...

បើនាយករដ្ឋមន្ត្រីថៃឡង់ដ៍ដើរសម្ភោធ កាត់ខ្សែបូណ៌ តាំងពីបេនឡានឯកជនឡើងទៅដូចនាយករដ្ឋ
មន្ត្រីខ្មែរនោះ ប្រហែលជាយឹងឡាក់គ្មានពេលដោះស្រាយកិច្ចការជាតិទេ តាមស្មាន ។ សព្វថ្ងៃ មុខ
ងារសំខាន់របស់រដ្ឋមន្ត្រីគ្រប់ក្រសួង គឺទៅហែរហម នាយករដ្ឋមន្ត្រី សែនជោរ១ហ្នឹង ។ ឲតែមាន
ដំណើរទៅសម្ភោធទីណាម្តងៗ ក្រសួងមួយៗគ្នានរដ្ឋមន្ត្រីសុីញ៉េទេ ។ កិច្ចការត្រូវធ្វើ១ថ្ងៃហើយ
ត្រូវចំណាយពេល១អាទិត្យ ។ ក្រសួងមួយៗ ពេលចេញដើរ ត្រូវចំណាយលុយជាតិ ថ្លៃបាយ
ថ្លៃសាំង អូតែលកំរិតខពស់ ។ សួរថា តើរដ្ឋត្រូវចំណាយអស់លុយបុ៉ន្មាន សម្រាប់នាយករដ្ឋមន្ត្រី
ទៅសម្ភោធបេនឡានឯកជន១នៅកំពងសោម ? ហួសចិត្ត ! បានត្រឹមតែខ្សឹប តែនិយាយឮ គេ
នឹងចោទថាអប្បគមន៍ យកទៅដាក់ជាមួយលោកម៉ម សុណន់ដូមិនខាន ។