A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 10 January 2013

Government officials accused Anti-Corruption Unit of corruption មន្ត្រី​រាជការ​ខេត្ត​កំពត​ប្រតិកម្ម​ចំពោះ​ការ​ទារ​លុយ​ថ្លៃ​ក្រដាស​ប្រកាស​ទ្រព្យ​សម្បត្តិ

ដោយ អ៊ុក សាវបូរី 2013-01-10 RFA
មន្ត្រី​រាជការ​ថ្នាក់​មូលដ្ឋាន​គ្រប់​គណបក្ស​នយោបាយ ត្រូវ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​តម្រូវ​ឲ្យ​ប្រកាស​ទ្រព្យ​សម្បត្តិ​នៅ ​ក្នុង​ពេល​កាន់​តំណែង ក្នុង​ឆ្នាំ​២០១៣ នេះ។ ប៉ុន្តែ​ក្រដាស​ពាក្យ​សុំ​បំពេញ​លិខិត​ស្នើសុំ ដើម្បី​ប្រកាស​ទ្រព្យ​សម្បត្តិ​នោះ ត្រូវ​មន្ត្រី​រដ្ឋបាល​សាលា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​កំពត ទារ​ប្រាក់​ក្នុង​មួយ​ច្បាប់​ថ្លៃ ១ម៉ឺន​រៀល។
មន្ត្រី​រាជការ​នៅ​ខេត្ត​កំពត ប្រតិកម្ម​ចំពោះ​ការ​ទារ​លុយ ១​ម៉ឺន​រៀល​ថ្លៃ​ក្រដាស​ទម្រង់​ប្រកាស​ទ្រព្យ​សម្បត្តិ ដែល​មន្ត្រី​រាជការ​ត្រូវ​បំពេញ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​សម្រាប់ ​ឆ្នាំ​២០១៣ នេះ។
សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​ឈូក លោក នុត ពេជ ថ្លែង​នៅ​ថ្ងៃ​ទី៩ មករា ថា ប្រាក់ ១ម៉ឺន​រៀល​នោះ គាត់​មិន​ទាន់​បង់​នៅ​ឡើយ តែ​គាត់​នឹង​បណ្ដាក់​ទៅ​រដ្ឋបាល​សាលា​ស្រុក​ឈូក នា​ពេល​ខាង​មុខ៖ «ថា​ រាល់​ថ្ងៃ​សរសេរ​ដើម្បី​បំបាត់​អំពើ​ពុក​រលួយ ហើយ​ចុះ​បើ​ទារ​ថ្លៃ​ក្រដាស​ប៉ុណ្ណឹង មា្នក់ ១ម៉ឺន​រៀល ខ្ញុំ​វា​ឆ្ងល់​ត្រង់​ហ្នឹង​ដែរ»
ជំទប់​ទី១ ឃុំ​ត្រពាំងរាំង លោក ហ៊ុយ ខេង ថ្លែង​ថា នៅ​ពេល​គាត់​យក​ពាក្យ​ស្នើសុំ​ប្រកាស​ទ្រព្យ​សម្បត្តិ ទៅ​ដាក់​នៅ​សាលា​ស្រុក​ជុំគីរី កាល​ពី​ថ្ងៃ​ទី២ ខែ​មករា ឆ្នាំ​២០១៣ ខាង​រដ្ឋបាល​សាលា​ស្រុក​បាន​ទារ​យក​ប្រាក់​ពី​គាត់ ១​ម៉ឺន​រៀល។ គាត់​បាន​បង់​ឲ្យ​គេ​ហើយ ព្រោះ​មិន​ដឹង​ថា​ប្រាក់ ១​ម៉ឺន​រៀល​នោះ​ទារ​យក​ទៅ​ធ្វើ​អ្វី​ទេ៖ «ពី​លើ​មក គេ​ឲ្យ​បង់​ម្នាក់ ១​ម៉ឺន​រៀល​ដើម្បី​ថ្លៃ​ឯកសារ​គេ ហើយ​ខ្ញុំ​មិន​ដឹង​តវ៉ា​យ៉ាង​ម៉េច បើ​គេ​ថា​អីចឹង»
ក្រុម​ប្រឹក្សា​ស្រុក​ជុំគីរី លោក ស៊ីន ទន់ ថ្លែង​ថា កាល​ពី​ថ្ងៃ​ទី៣០ ខែ​ធ្នូ ឆ្នាំ​២០១២ មន្ត្រី​រដ្ឋបាល​សាលា​ស្រុក​ជុំគីរី បាន​ឲ្យ​គាត់​បង់​ប្រាក់ ១​ម៉ឺន​រៀល​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ក្រដាស​បំពេញ​ពាក្យ​សុំ​ប្រកាស​ ទ្រព្យ​សម្បត្តិ។ គាត់​មិន​ទាន់​បង់​ទេ ព្រោះ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ កំពុង​កាត់​បន្ថយ​អំពើ​ពុក​រលួយ បែរ​ជា​មាន​មន្ត្រី​នៅ​សាលា​ស្រុក​ទារ​យក​លុយ ១​ម៉ឺន​រៀល​ម្នាក់ បាន​គាត់​អល់អែក​ក្នុង​ការ​បង់​លុយ​នោះ៖ «វា​ចូល​បទ​ពុក​រលួយ​ហើយ ព្រោះ​វា​មិន​ត្រូវ​ទារ​អី​ដល់​ថ្នាក់​ហ្នឹង»
បដិសេធន៍​ទៅ​នឹង​ការ​លើក​ឡើង​នោះ ប្រធាន​ការិយាល័យ​រដ្ឋបាល​សាលា​ស្រុក​ឈូក ខេត្ត​កំពត លោក ឡុង ទូច ថ្លែង​ថា រដ្ឋាភិបាល​ពុំ​មាន​គោលការណ៍​ឲ្យ​យក​ប្រាក់​ពី​មន្ត្រី​ដែល​នឹង​ត្រូវ​ ប្រកាស​ទ្រព្យ​សម្បត្តិ​នោះ​ទេ។ ប៉ុន្តែ​សកម្មភាព​ទារ​យក​ប្រាក់​យ៉ាង​ណា​នោះ ជា​ការ​ងារ​របស់​មន្ត្រី​រដ្ឋបាល​រង ជា​អ្នក​គ្រប់គ្រង​ឯកសារ​នោះ៖ «ចំពោះ ​ខ្ញុំ ការិយាល័យ​រដ្ឋបាល​នេះ​អត់​មាន​ទាក់​ទិន​នឹង​ឯកសារ​នេះ​ទេ ព្រោះ​អី​គេ​ប្រគល់​ទៅ​នាយក​រង។ ចំពោះ​ថវិកា​នេះ គឺ​គ្មាន​គោលការណ៍​ត្រូវ​យក គឺ​អត់ អត់​មាន​គោលការណ៍​កំណត់​យក គឺ​អត់​យក​ទេ»
ក្រុម​ប្រឹក្សា​ស្រុក​ឈូក លោក ប៉ែន ស៊ុយរីតា ថ្លែង​ថា ពិត​ជា​មាន​មន្ត្រី​រដ្ឋបាល​នៅ​សាលា​ស្រុក​ឈូក ទារ​យក​ប្រាក់ ១​ម៉ឺន​រៀល​ពី​គ្រប់​មន្ត្រី​ដែល​នឹង​ត្រូវ​ប្រកាស​ទ្រព្យ​សម្បត្តិ​មែន។ លោក​ថា ការ​ទារ​លុយ​នោះ​ទំនង​ជា​សង​ថ្លៃ​ក្រដាស​ដែល​កូពី (ថត​ចម្លង) និង​ថ្លៃ​ស្រោម​សំបុត្រ​ដែល​នឹង​វេច​ខ្ចប់​ឯកសារ​ផ្ញើ​ទៅ​អង្គភាព​ប្រឆាំង​ អំពើ​ពុក​រលួយ។ ទោះ​ជា​យ៉ាង​ណា លោក​គិត​ថា​ជា​អំពើ​ពុក​រលួយ ព្រោះ​អ្នក​សូក និង​អ្នក​ទទួល​សំណូក ត្រូវ​មាន​ទោស​ដូច​គ្នា៖ «សុំ​លុយ គេ​ថា​សុំ​លុយ ១​ម៉ឺន​មែន។ ប៉ុន្តែ​ចំពោះ​ខ្ញុំៗ​អត់​មាន​បាន​ឲ្យ​ទេ ថា​ឲ្យ​ក៏​ខ្ញុំ​អត់​ថា អា​មិន​ក៏​ខ្ញុំ​អត់​ថា។ ខ្ញុំ​ដាក់​ហើយ ខ្ញុំ​ផ្ដិត​មេដៃ​ហើយ ខ្ញុំ​ដើរ​ចេញ​មក»
មន្ត្រី​ក្រុម​ប្រឹក្សា​ស្រុក​ជុំគីរី ឲ្យ​ដឹង​ថា ប្រសិន​បើ​រដ្ឋបាល​ទារ​បាន​ម្នាក់ ១​ម៉ឺន​រៀល​ក្នុង​ឯកសារ ១​ច្បាប់​នោះ មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​ក្នុង​ស្រុក​ជុំគីរី មាន ៤១​នាក់ និង​មន្ត្រី​ក្រុម​ប្រឹក្សា​ស្រុក​ជុំគីរី មាន ១៥​នាក់ សរុប ៥៦​នាក់ នាំ​ឲ្យ​រដ្ឋបាល​សាលា​ស្រុក​នឹង​ទទួល​បាន ៥៦​ម៉ឺន​រៀល។ លោក​គិត​ថា ប្រាក់​ទារ​ឲ្យ​មន្ត្រី​ក្រុម​ប្រឹក្សា ឃុំ ស្រុក ដែល​ចាំបាច់​ត្រូវ​ប្រកាស​ទ្រព្យ​សម្បត្តិ​បង់​លុយ​នោះ ស្ថិត​ក្នុង​មន្ទិល​សង្ស័យ ដែល​គួរ​តែ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​តាម​រក ថា​តើ​គេ​យក​លុយ​នោះ​ទៅ​ធ្វើ​អី។
ពាក់ព័ន្ធ​បញ្ហា​នេះ វិទ្យុ​អាស៊ី​សេរី មិន​ទាន់​អាច​ទាក់​ទង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ជម្រាប​សួរ​ព័ត៌មាន​បាន​ភ្លាមៗ​ទេ នៅ​ថ្ងៃ​ទី៩ ខែ​មករា៕

No comments: