បាងកក៖ អតីតឧបនាយករដ្ឋមន្រ្តីថៃ លោក ស៊ូថេប ថងស៊ូបាន
បានធ្វើការបដិសេធ ចរចាសម្ងាត់ជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី
កម្ពុជា ចំពោះតំបន់ដែនសមុទ្រត្រួតស៊ីគ្នា ។
យោងតាមគេហទំព័រ INN របស់ថៃផ្សាយ នៅថ្ងៃ ព្រហស្បតិ៍ ទី ២៤ ខែ មករា
នេះបានឲ្យដឹងថា លោក ស៊ូថេប ថងស៊ូបាន បានប្រតិកម្មទៅនឹង
លោកឧបនាយករដ្ឋមន្រ្តី ស៊ូរ៉ា ផុង តូវិចាក់ឆៃគុល
រដ្ឋមន្រ្តីក្រសួងការបរទេសថៃ បានធ្វើសន្និសីទកាសែត កាលពីថ្ងៃមិ្សលមិញ
ដោយបង្ហាញនូវ ឯកសារដែលអះអាងថា រូបលោក បានធ្វើការចរចា
សម្ងាត់ជាមួយរដ្ឋាភិបាលកម្ពុជា ជុំវិញតំបន់ដែនសមុទ្រត្រួតស៊ីគ្នា ។
បញ្ហានេះដែរ ត្រូវបានលោក ស៊ូថេប បានបដិសេធថា រូបលោកមិនធ្លាប់បានចរចា និង
ចុះហត្ថលេខាព្រមព្រៀង លើឯកសារណាមួយជាភាគីកម្ពុជានោះឡើយ ព្រោះរូបលោក និង
សមាជិកក្នុងបក្ស មិនមាននរណាម្នាក់ ធ្វើមុខជំនួញប្រេង ដូច្នេះហើយ
គឺគ្មានហេតុផលអ្វី ត្រូវទៅចរចាសម្ងាត់ជាមួយភាគីកម្ពុជានោះទេ។
យ៉ាងណាក៏ដោយ លោក ស៊ូថេប យល់ឃើញថា សម្តេច ហ៊ុន សែន
នាយករដ្ឋមន្រ្តីកម្ពុជា ចង់ទម្លាក់ប្រជាប្រិយភាព ខាងនយោបាយរបស់បក្ស
ប្រឆាំងថៃ ឆ្លងប្រទេស ប៉ុន្តែខ្លួនលោកផ្ទាល់ មិនចង់មានជម្លោះជាមួយសម្តេច
ហ៊ុន សែន នោះទេ៕
No comments:
Post a Comment