Tuesday, 15 January 2013
ដោយ៖ ដើមអម្ពិល-ID-007 DAP News
កំពង់ឆ្នាំង៖ មន្រ្តីជំនាញ ខាងផ្នែកដោះមីន
និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ របស់សហរដ្ឋអាមេរិក ចំនួន៤នាក់ ដែលមកបំពេញ ការងារ
នៅកម្ពុជា និងជួយបង្រៀន ដល់កងកម្លាំងដោះមីន របស់កម្ពុជានោះ បានរងរបួសធ្ងន់
ស្រាល បន្ទាប់ពីមានករណី ផ្ទុះគ្រាប់មួយ កាលពីវេលាម៉ោង ជិត២រសៀលថ្ងៃទី១៥
ខែមករា ឆ្នាំ២០១៣ ស្ថិតនៅ ក្នុងសាលាហ្វឹកហ្វឺន ស៊ីម៉ាក់
ក្នុងទីរួមខេត្តកំពង់ឆ្នាំង។ នេះបើយោងតាម លោកឧត្តមសេនីយ៍ទោ ហេង រតនា
នាយកមជ្ឈមណ្ឌល កំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់។ Four American experts on unexploded ordnance (UXO) who are training Cambodian soldiers have suffered light and serious injuries after an UXO exploded at 2 pm today, 15 January at Cambodian Mine Action Centre (CMAC) in Kampong Chhnang province.
លោក ហេង រតនា បានថ្លែងតាមទូរស័ព្ទថា មន្រ្តីរបស់ សហរដ្ឋអាមេរិក ចំនួន៤នាក់ បានរងរបួស ក្នុងនោះ របួសធ្ងន់២នាក់ និងស្រាល ២នាក់ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៣ ខណៈពួកគេ បាននិងកំពុងធ្វើការ លើផ្នែក ដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាមួយកម្លាំង កំចាត់មីនកម្ពុជា នៅសាលា ហ្វឹកហ្វឺន ស៊ីម៉ាក់ ក្នុងខេត្តកំពង់ឆ្នាំង។ Maj-Gen. Heng Ratana, head of CMAC, said 2 American experts suffered serious injuries while two others have suffered light injuries.
លោក ហេង រតនាបានបន្តថា មន្រ្តីជំនាញរ បស់អាមេរិក បានមកប្រទេសកម្ពុជា ដើម្បីជួយការងារ និងបង្រៀន លើផ្នែកដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដល់កម្លាំងដោះមីន របស់កម្ពុជា។ Gen. Heng Ratana said the 4 Americans are part of a group of American officials sent to train Cambodians on how to clear landmines and unexploded ordnance. The reason of the explosion is not known at this stage.
យ៉ាងណាក៏ដោយ លោកមិនទាន់អាចសន្និដ្ឋានពីមូលហេតុ ដែលនាំឲ្យមានករណីនេះ កើតឡើងនៅឡើយទេ ខណៈសេចក្តីរាយការណ៍ខ្លះ បានសំដៅ ទៅលើការខុសបច្ចេកទេស ពេលកំពុងធ្វើការដោះគ្រាប់ និងបន្សាបគ្រាប់ ។ The 4 injured Americans have been flown by helicopter to a hospital in Phnom Penh.
ក្រោយកើតហតុ ជនរងគ្រោះត្រូវ បានសមត្ថកិច្ច និងអាជ្ញាធរ ជាប់ពាក់ព័ន្ធ ជួយដឹកបញ្ជូនទៅ កាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ តាមឧទ្ធម្ភាគចក្រ ភ្លាមៗតែម្តង ។ បើតាមលោក ហេង រតនា ក្នុងហេតុការណ៍ខាងលើនេះ មន្រ្តីជំនាញរបស់ខ្មែរ មិនមាននរណាម្នាក់ រងគ្រោះថ្នាក់នោះឡើយ ៕

No comments:
Post a Comment