PHNOM PENH (The Cambodia Herald) - The European Union said it donated
€6.9 million to the government Wednesday for 5,000 secondary school
scholarships for poor students.
Ambassador Jean-François Cautain, head of the EU Delegation to Cambodia, handed the check to Education Minister Im Sethy and Ros Seilava, deputy secretary general at the Ministry of Economy and Finance.
The grant follows €7.7 million in EU assistance in 2011 which was used to buy textbooks
Ambassador Jean-Francois Cautain noted the need to increase government resources to the sector, better target interventions towards disadvantaged areas and populations and emphasize quality of education.
"I am very glad that discussions about these issues are bringing tangible results" he said.
"We know that public finance management systems in Cambodia are far from perfect.
Ambassador Jean-François Cautain, head of the EU Delegation to Cambodia, handed the check to Education Minister Im Sethy and Ros Seilava, deputy secretary general at the Ministry of Economy and Finance.
The grant follows €7.7 million in EU assistance in 2011 which was used to buy textbooks
Ambassador Jean-Francois Cautain noted the need to increase government resources to the sector, better target interventions towards disadvantaged areas and populations and emphasize quality of education.
"I am very glad that discussions about these issues are bringing tangible results" he said.
"We know that public finance management systems in Cambodia are far from perfect.
"But
our approach is to use the existing systems while helping to strengthen
them, rather than using parallel systems which are adding a burden to
government and are not sustainable".
Cautain was speaking at a workshop to finalize the formulation of a new EU-Cambodia Education Support Programme for 2014-16.
The
EU said most of the funds would be provided as budget support. "It is
also envisaged to sign a partnership agreement with UNICEF to support
capacity development as well as targeted interventions in early
childhood education, bilingual education and support access for disabled
children," a statement said.
ដោយ កេសរណ្ណីយ្យា RFA
2013-01-30
ប្រធានគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា
លោកឯកអគ្គរដ្ឋទូត ហ្សង់ ហ្វ្រង់ស្វ័កូតាំង (Jean-FrançoisCautain)
នឹងប្រគល់ប្រាក់ជំនួយជិត ៧លានអឺរ៉ូ ដែលស្មើនឹងប្រមាណជាង
៥លានដុល្លារអាមេរិក ដល់រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា លោក
អ៊ឹម សិទ្ធី នៅក្នុងពិធីប្រគល់ថវិកាជាផ្លូវការនៅថ្ងៃទី៣០ ខែមករា
ក្នុងទីក្រុងភ្នំពេញ។
ជំនួយថវិការបស់សហភាពអឺរ៉ុប លើកនេះ
គឺសម្រាប់ដំណើរការគម្រោងកម្មវិធី អប់រំសម្រាប់ទាំងអស់គ្នា
ក្នុងកម្រិតបឋម និងមធ្យមសិក្សា ដោយផ្ដោតទៅលើផ្នែកសំខាន់៣
រួមមានការបោះពុម្ពសៀវភៅមេរៀន បណ្ដុះបណ្ដាលធនធានមនុស្ស
និងផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ។
ទាក់ទងនឹងការបោះពុម្ពសៀវភៅសិក្សា
មន្ត្រីផ្នែកទំនាក់ទំនងព័ត៌មាននៃសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា
អ្នកស្រី ប៉ុក ពូន គូសបញ្ជាក់ថា
គម្រោងកម្មវិធីនេះនឹងជួយក្រសួងអប់រំ យុវជន និងកីឡា
ក្នុងការបោះពុម្ពសៀវភៅមេរៀនគ្រប់មុខវិជ្ជា
ដើម្បីចែកចាយឥតគិតថ្លៃដល់សិស្សានុសិស្ស នៅទូទាំងប្រទេស។
ចំណែកការពង្រឹងធនធានមនុស្សវិញ អ្នកស្រី ប៉ុក ពូន ឱ្យដឹងបន្ថែមថា
រួមមានការបណ្ដុះបណ្ដាលដល់គ្រូបង្គោល
និងជួយផ្តល់មធ្យោបាយធ្វើដំណើរជាដើម៖ «ផ្តល់វគ្គបណ្ដុះបណ្ដាល
ដល់គាត់ និងផ្តល់មធ្យោបាយធ្វើដំណើរ
ដូចជាគ្រូបង្គោលដែលគាត់ចុះទៅបង្រៀនគ្រូនៅជនបទឆ្ងាយៗ
នៅមូលដ្ឋាន យើងមានទិញម៉ូតូជូនគាត់ជិះរៀងខ្លួន។
ចំណែកខាងផ្លូវទឹក គឺយើងមានផ្តល់កាណូត
សម្រាប់ប្រើប្រាស់រួមជាសហគមន៍ ដែលនៅក្រោមការគ្រប់គ្រងរបស់មន្ទីរ
ឬការិយាល័យអប់រំខេត្ត និងស្រុក»។
ចំពោះកម្មវិធីផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ
គឺអនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡា
ដោយផ្អែកតាមរបាយការណ៍ទិន្នន័យជំរឿនរបស់អង្គការ ជី.ធី.ហ្សេដ (GTZ)
របស់ប្រទេសអាល្លឺម៉ង់ និងត្រួតពិនិត្យដោយសហភាពអឺរ៉ុប។
អ្នកស្រី ប៉ុក ពូន បញ្ជាក់ថា គម្រោងនេះគឺផ្តល់ជាសំខាន់ដល់សិស្សកម្រិតមធ្យមសិក្សា៖ «ដែល
ថាយើងជួយអាហារូបករណ៍ដល់សិស្សក្រីក្រហ្នឹង
គឺយើងជួយជាលក្ខណៈថវិកា ដើម្បីជួយសម្រាលដល់ក្រុមគ្រួសារ
ឱ្យកូនសិស្សអាចទិញ ដូចជាទិញខោអាវសម្រាប់ស្លៀកទៅរៀនជាដើម»។
វិស័យអប់រំសិក្សាធិការ គឺជាផ្នែកចម្បងមួយ ដែលសហភាពអឺរ៉ុប
បានជួយឧបត្ថម្ភគាំទ្រដល់ប្រទេសកម្ពុជា។ កញ្ចប់ថវិកាជំនួយលើកនេះ
ដែលមានទឹកប្រាក់ចំនួនជិត ៧លានអឺរ៉ូ ស្មើនឹងប្រមាណជាង
៣៦ពាន់លានរៀល គឺសម្រាប់ប្រើប្រាស់ក្នុងឆ្នាំសិក្សា២០១២-២០១៣។
ជំនួយនេះ គឺបន្ថែមទៅលើថវិកាចំនួនជិត ៨លានអឺរ៉ូ ស្មើនឹងប្រមាណ
៤១ពាន់លានរៀល ដែលសហភាពអឺរ៉ុប បានផ្តល់ដល់ក្រសួងអប់រំ
ក្នុងឆ្នាំសិក្សា២០១១-២០១២ កន្លងទៅ។
នៅក្នុងពិធីប្រគល់ថវិកាជំនួយ នៅថ្ងៃទី៣០ ខែមករា នេះ
តំណាងសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា និងតំណាងក្រសួងអប់រំ យុវជន
និងកីឡា ក៏នឹងពិភាក្សាគ្នាលម្អិតអំពីលទ្ធភាព
និងទិសដៅក្នុងការអនុវត្តបន្តគម្រោងកម្មវិធីសម្រាប់រយៈពេល
២ឆ្នាំទៅមុខទៀត គឺឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦៕
No comments:
Post a Comment