A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 5 January 2013

Cambodian police, in cooperation with Interpol from China, arrested 80 Chinese nationals for online scams, extortions and kidnapping ប៉ូលិស ចាប់​ចិន ៨០ នាក់ ក្នុង​រឿង​ជម្រិត​ទារប្រាក់ ឆ្លងដែន តាម​អ៊ី​ន​ធឺ​ណេត​

(ថ្ងៃទី 5 មករា 2013,) | ដោយ: CEN
- See more at: http://www.cen.com.kh/localnews/show_detail/22?token=NzRkZTE0YTAxMDFjZDk4ZTU4ODdlMDIxMGJjMjI4#sthash.7GretGoQ.dpuf

ប៉ូលិស ចាប់​ចិន ៨០ នាក់ ក្នុង​រឿង​ជម្រិត​ទារប្រាក់ ឆ្លងដែន តាម​អ៊ី​ន​ធឺ​ណេត​
ប៉ូលិស ចុះចាប់ជនជាតិចិន ពាក់ព័ន្ធនឹងករណីជម្រិតទារប្រាក់ឆ្លងដែន តាមអ៊ិនធឺណេត នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៣

ភ្នំពេញ: ប៉ូលិស​ក្រសួងមហាផ្ទៃ របស់​ព្រះរាជាណាចក្រ​កម្ពុជា បាន​សហការ​ជាមួយ​ប៉ូលិស​អាំងទែ​ប៉ូល របស់​ប្រទេស​ចិន បាន​បើក​ប្រតិបត្តិការ​នៅ​ថ្ងៃ​សៅរ៍ ទី​៥ ខែ​មករា ឆ្នាំ​២០១៣ ឆែកឆេរ ផ្ទះជួល​របស់​ជនជាតិ​ចិន ក្នុង​រាជធានី​ភ្នំពេញ ដោយ​ចាប់ខ្លួន​ជនជាតិ​ចិន ចំនួន ៨០ នាក់ និង​រឹបអូស​សំភារៈ​មួយចំនួន​ធំ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត VOIP រួម​ទាំង​វត្ថុតាង​មួយចំនួនទៀត​។ ជនជាតិ​ចិន​ទាំង​នោះ ជាប់ចោទ​ក្នុង​រឿង​ជម្រិត​ទារប្រាក់​ឆ្លងដែន តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត​។​

​ ក្នុង​ការចុះ​បង្ក្រាប​ក្រុម​ជនជាតិ​ចិន​ជម្រិត​ទារប្រាក់​តាម​អ៊ី​ន​ធើ​ណេត នៅ​ថ្ងៃ​សៅរ៍​នេះ គឺ​ប៉ូលិស​កម្ពុជា និង​ចិន បាន​ចុះ​បង្ក្រាប​ទីតាំង​មួយចំនួន នៅក្នុង​ខណ្ឌ​ចំនួន ៤ លើ៧ទីតាំង នៅ​ភ្នំពេញ រួមមាន ខណ្ឌ​ទួលគោក ខណ្ឌចំការមន ខណ្ឌមានជ័យ និង​ខណ្ឌ​ឫស្សីកែវ​។
​    ​
​ប្រភព​បាន​បន្តថា នៅក្នុង​ខណ្ឌ​ទួលគោក សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​នៅ​ទីតាំង​ផ្ទះ​លេខ​៥៨ ផ្លូវ​៣១៣ សង្កាត់​បឹងកក់​២ ឃាត់ខ្លួន​ជន​ជាតិចិន បាន​ចំនួន ១១​នាក់ (​ប្រុស​៦ ស្រី​៥)​។ ផ្ទះ​លេខ​៤០c ផ្លូវ​៦០៦ សង្កាត់​បឹងកក់​២ ដកហូត​បាន​សំភារៈ និង​វត្ថុតាង​មួយចំនួន​។ នៅផ្ទះ​លេខ​១០២ ផ្លូវ​២៦១ សង្កាត់​ទឹកល្អក់​១ ឃាត់ខ្លួន​ជន​ជាតិចិន​បាន​ចំនួន ២៨​នាក់ (​ប្រុស​២៣ ស្រី​៥)​។ នៅផ្ទះ​លេខ​៩ ផ្លូវ​៣៣៧ សង្កាត់​បឹងកក់​១ ដកហូត​បាន​សំភារៈ​មួយចំនួន​។​
​    ​
​ ខណ្ឌមានជ័យ នៅផ្ទះ​លេខ​៣bt ផ្លូវ​១២៩២ ស្ថិតនៅ​ភូមិ​ចំរើន​ផល ក្រុម​៣ សង្កាត់​បឹងទំពុន ចាប់ខ្លួន​ជនជាតិ​ចិន​បាន​ចំនួន ១៩​នាក់ (​ប្រុស​១៨ ស្រី​១)​។​
​    ​
​ខណ្ឌ​ឫស្សីកែវ នៅផ្ទះ​គ្មាន​លេខ​(​ដីឡូត៍​) ក្រុម​២ ភូមិ​៩ សង្កាត់​ជ្រោយចង្វារ ចាប់ខ្លួន​ជនជាតិ​ចិន​បាន​ចំនួន ២​នាក់ (​ប្រុស​២) និង​ដកហូត​បាន​សំភារៈ និង​វត្ថុតាង​ទាក់ទង​ការប្រើ​អ៊ី​ន​ធើ​ណេត​មួយចំនួនធំ​។​

​ ខណ្ឌចំការមន នៅ​ផ្ទះសំណាក់​យីហោ ណា​រីតា នៅ​ផ្លូវ​លេខ​១០៥ សង្កាត់​បឹងត្របែក ចាប់ខ្លួន​ជនជាតិ​ចិន បាន​ចំនួន ២០​នាក់​(​ប្រុស​១៧ ស្រី​៣)​។​

​ការចាប់ខ្លួន​ជនជាតិ​ចិន ចំនួន ៨០ នាក់ ដែល​មាន​ស្ត្រី ១១ នាក់ ត្រូវបាន​ធ្វើឡើង​តាម​ពាក្យបណ្តឹង និង​មាន​ការសហការ​ពី​អាជ្ញាធរ​ចិន​។​

​សេចក្តីរាយការណ៍​ចុងក្រោយ​ បានឲ្យដឹងថា ជនជាតិ​ចិន​ទាំង ៨០​នាក់ ដែល​បាន​ឃាត់​ខ្លួន​នោះ ត្រូវបាន​បញ្ជូន​ទៅកាន់​នាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​បំពេញបែបបទ បញ្ជូន​​ប្រគល់​ឲ្យ​រដ្ឋាភិបាល​ចិន ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​ប្រទេស​ចិន​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា ឡាយ អនុប្រធាននាយកដ្ឋាន​កណ្តាល​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយមាន​ការសហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ចិន និង​ដោយមាន​ការឯកភាព​ពី​សំណាក់​លោក​នេ​ត សារឿន អគ្គស្នងការ​នគរបាល​ជាតិ និង​តាម​បញ្ជា​លោក​ឧ​ត្ត​ម​សេនីយ៍​សុខ ផល អគ្គ​ស្នងការរង បញ្ជា​ឲ្យ​រូបលោក​ដឹកនាំ​កម្លាំង​ចុះ​ចាប់​ជនជាតិ​ចិន​ជាក់ស្តែង រួម​នឹង​វត្ថុតាង​ពាក់ព័ន្ធ​និង​បទល្មើស​ជាច្រើន​ក្នុងការ​ចាប់ជំរិត​ ទារប្រាក់​តាម​ប្រព័ន្ធ Internet​។​

សូមរម្លឹកថា ប៉ូលិស​ក្រសួងមហាផ្ទៃ បាន​រឹបអូសសម្ភារៈ​ជាច្រើន តាមរយៈ​ការ​ឆ្មក់​ចូល​ឆែកឆេរ​ទីតាំង ៦ កន្លែង នៅក្នុង​រាជធានី​ភ្នំពេញ ក្នុង​ប្រតិបត្តិការ ស្ទើរតែ​ពេញ​មួយថ្ងៃ កាលពី​ថ្ងៃ​សុក្រ ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១២​។ ក៏ប៉ុន្តែ​កាលណោះ មិន​មាន​ជនជាតិ​ចិន​ណា​ម្នាក់ ត្រូវបាន​ចាប់ខ្លួន​ឡើយ​។​

​របាយការណ៍​ប៉ូលិស​កម្ពុជា បង្ហាញថា គិត​ចាប់ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១២ ជនជាតិ​ចិន​ប្រមាណ​ជាង ៥០០ នាក់ ត្រូវបាន​ចាប់ខ្លួន និង​បញ្ជូន​ចេញពី​កម្ពុជា ទៅកាន់​ប្រទេស​​ចិន ដោយសារ​ពួកគេ​ពាក់ព័ន្ធ​នឹង​ករណី​ចាប់ជំរិត​ឆ្លង​ប្រទេស ដោយ​យក​កម្ពុជា ធ្វើជា​ទីតាំង ដែល​មាន​ទឹកប្រាក់​ជាង ១០០ លាន​ដុល្លារ​អាមេរិក​៕​

3

0
(ថ្ងៃទី 5 មករា 2013, ម៉ោង 05:26:PM) | ដោយ: CEN
ក- ក+ | Print
ប៉ូលិស ចាប់​ចិន ៨០ នាក់ ក្នុង​រឿង​ជម្រិត​ទារប្រាក់ ឆ្លងដែន តាម​អ៊ី​ន​ធឺ​ណេត​
ប៉ូលិស ចុះចាប់ជនជាតិចិន ពាក់ព័ន្ធនឹងករណីជម្រិតទារប្រាក់ឆ្លងដែន តាមអ៊ិនធឺណេត នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៣
3 of 4  

No comments: