A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 3 January 2013

Cambodian PM calls for border of peace with Thailand នាយករដ្ឋមន្រ្តី ប្រាប់ថៃកុំឲ្យបិទទ្វារ ព្រំដែនញឹកញាប់ពេក


Photo by DAP-News
Xinhua | 2013-1-3
By Agencies

Cambodian Prime Minister Hun Sen (pictured) on Thursday appealed to both Cambodians and Thais along the border to get on with each other to build a border of peace, friendship, cooperation and development.

"All authorities along the two countries' border provinces should try to build up good relations for the two peoples in order to honor the two governments' policy," Hun Sen said during an inauguration ceremony of achievements in western Pailin province bordering Thailand's Chanthaburi province.

The ceremony was also attended by Phunsak Pranutnoraphan, governor of Chanthaburi province, and other Thai military commanders along the border.

"I wish to see people along the border to live in peace without worrying about gunfire exchange and house fire," he said. "I'd like to urge the governors, all levels of authorities, and armed forces of the two nations' border provinces to be friendly to each other to build a border of peace and cooperation."

Meanwhile, the premier warned that Thai side should not frequently close border checkpoints.

"Be careful, when you (Thai authorities) close the frontier, and Cambodia closes too, at that time, and Thailand will get loss because Thailand exports products to Cambodia in equivalent to more than 2 billion US dollars a year, while Cambodia exports items to Thailand only around 200 million US dollars," he said.

Cambodia shares 805 km of border with Thailand to the west and northwest.

The two neighbors have had sporadic border conflicts over territorial dispute near Cambodia's Preah Vihear temple since the UNESCO listed the temple as a World Heritage Site on July 7, 2008, but Thailand claims the ownership of 4.6 square kilometers of scrub next to the temple.

Fierce clashes between the two sides happened in February and April 2011 during Thailand's Democrat Party rule.

However, the two countries have seen improving ties since August, 2011 when the former Thai Prime Minister Thaksin Shinawatra's Pheu Thai Party won the general election and led the current government.


ប៉ៃលិន៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដ៏មានឥទ្ធិពលបានផ្ញើសារជាពាក្យ សំដីទៅភាគីថៃ កុំឲ្យបិទទ្វារព្រំដែនរវាងប្រទេសទាំងពីរ (ជាឯកតោភាគី) ច្រើនដងពេក ប្រយ័ត្នខាតបង់អត្ថប្រ យោជន៍ច្រើនផ្នែកពាណិជ្ជកម្ម ព្រោះក្នុងមួយឆ្នាំថៃ នាំចូលកម្ពុជាជាង ២.០០០លានដុល្លារ។
ការផ្ញើសារជាពាក្យសម្តីបែបនេះ បានធ្វើឡើងគ្រាដែលសម្តេចបានអញ្ជើញសម្ពោធសមិទ្ធផល ក្នុងខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ដោយមានការចូលរួមពីអភិបាលខេត្តច័ន្ទបូរី អភិបាលស្រុកពោងណាំរុន អភិបាលរងស្រុក លោក ឧត្តមនាវា ទោល ស៊ុនថៃ លោក យ៉ាណយ ឆៃយ៉ា មេបញ្ជាការកងកម្លាំងការពារព្រំដែន នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៣។
សម្តេច បានស្នើឲ្យខេត្តទាំងពីរ និងខេត្តដទៃដែលជាប់ព្រំដែន ត្រូវមានការសហការគ្នាឲ្យបានល្អនូវគោលនយោ បាយរបស់រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ជៀសវាងការបិទច្រកព្រំដែនច្រើនដង ដែលនាំឲ្យខាតបង់ផលប្រ យោជន៍ផ្នែកពាណិជ្ជកម្មរបស់ប្រទេសថៃ។
សម្តេចបញ្ជាក់ថា «អ្វីទៅល្បែងខាត ឧទាហរណ៍ ថៃផលិតបានយកមកលក់ឲ្យកម្ពុជា មិនចំណេញទេអី កម្ពុជា ផលិតបានទំនិញលក់ទៅថៃវិញ វាមានចំណេញទេអី គឺចំណេញទាំងសងខាង ឧទាហរណ៍នាំចូលតាមច្រកប៉ៃ លិន ក្នុងមួយថ្ងៃនាំចូលបានប៉ុន្មាន បើសិនជានយោបាយបិទទ្វារទៅវិញ គ្រាន់តែផ្លែឈើ អ្នកច័ន្ទបូរី ដែលត្រូវដឹក ជញ្ជូនចូលមកទីផ្សារកម្ពុជា នឹងត្រូវរលួយទាំងអស់ ហ្នឹងជាចំណុចដែលខាត ។ ឯកឧត្តមអភិបាលខេត្ត និងលោក ជំទាវ គប្បីត្រូវសហការគ្នាឲ្យបានល្អ កុំឲ្យផ្នែកព្រំដែន ឧស្សាហ៍បិទឧស្សាហ៍បើកដូចកុងតាក់ភ្លើងជួនកាលដឹក ទំនិញទៅដល់ព្រំដែនខាងណោះបិទហើយ ជួនកាលដឹកមកដល់ខាងណេះខាងណេះបិទ ប៉ុន្តែខាងណេះមិនសូវ បិទនោះទេ ផ្តាំផង ប្រយ័ត្នបិទ បិទរហូត ហើយអ្នកដែលខាតជាងគេគឺថៃនេះឯង មិនមែនខ្មែរ កុំភ័ន្តច្រឡំសូមផ្តាំ» ។
សម្តេចនាយករដ្ឋមន្រ្តីបន្តថា ទំហំពាណិជ្ជកម្មថៃនាំចូលកម្ពុជា មានរហូតទៅដល់ជាង ២.០០០លានដុល្លារ ប៉ុន្តែ កម្ពុជានាំចូលទៅថៃវិញ មានត្រឹមតែ ២០០លានដុល្លារទេ ហើយទាហាននៅតាមព្រំដែនកុំបិទទ្វារច្រើនពេក បើ បិទខាងកម្ពុជាក៏បិទដែរប្រយ័ត្នខាត ព្រោះថៃនាំចូលទំនិញច្រើនជាងកម្ពុជា។
សម្តេច ហ៊ុន សែន ចង់ឲ្យប្រជាជននៅតាមព្រំដែនរវាងទាំងពីរក្លាយទៅជាមិត្តដ៏ល្អ និងឈប់ភ័យខ្លាចពីការបាញ់ ប្រហារគ្នាទៅវិញទៅមក ហើយសាងសង់ផ្ទះបានយ៉ាងល្អ ហើយការចាប់ផ្តើមមានទំនាក់ទំនងល្អមិនមែនរាជរដ្ឋា ភិបាលភ្នំពេញ និងរាជរដ្ឋាភិបាលក្រុងបាងកកទេ ប៉ុន្តែវាចាប់ផ្តើមពីអាជ្ញាធរខេត្តប៉ៃលិន និងខេត្តច័ន្ទបូរី កោះកុង ជាមួយត្រាត បន្ទាយមានជ័យ ជាមួយស្រះកែវ ឧត្តរមានជ័យជាមួយសុរិន្ទ ព្រះវិហារជាមួយអ៊ូរប៊ុន និងស៊ីសាកេត ឲ្យវាស្រុះស្រួលជាមួយគ្នារវាអភិបាលស្រុកនិងអភិបាលស្រុក ទាហាន និងទាហាន ប៉ូលីសនិងប៉ូលីស ។
យោងតាមរបាយការណ៍សកម្មភាព របស់លោកឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និង កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅឯកិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា-ថៃ លើកទី៨ សម្រាប់កិច្ចសហប្រតិបត្ដិ ការទ្វេភាគីកាលពី ថ្ងៃទី២៥-២៦ ខែធ្នូ ឆ្នាំ២០១២ នាក្រុងបាងកក បានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងប្រទេស ទាំងពីរ អាចកើនលើស ៣០ភាគរយ ក្នុងមួយឆ្នាំ ដែលបានកំណត់ទុក ហើយចំនួនភ្ញៀវទេសចរ ក៏កាន់តែកើន ឡើងថែមទៀតនាពេលអនាគត។ ទំនាក់ទំនងរវាងប្រទេសកម្ពុជានិងថៃ មានភាពធូរស្រាល និងឈានទៅរកភាព ល្អប្រសើរឡើងវិញនោះ នៅក្នុងឆ្នាំ២០១២ នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងជាង ២.៧០ ០ លានដុល្លារ ហើយប្រទេសទាំងពីបាន ឯកភាពគ្នាធ្វើយ៉ាងណាឲ្យទំហំ ពាណិជ្ជកម្ម នេះកើនឡើង ៣០ភាគរយ ក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០១២ ដល់២០១៥៕

1 comment:

Anonymous said...

វាមិនស្ថិតនៅលើ ហ៊ុន សែនជាអ្នកបញ្ជាទេ